លើកនេះ ​ចៀវៃ និងស្វាមី មិនមែនឈ្លោះគ្នាលំៗទេ ដល់ថ្នាក់ធ្វើរឿងនេះទៀត

//s9.kh1.co/99/99207afd1434b6c30ee3c0c39ffc7030f608e9a2.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយ​ឈ្លោះ​គ្នា​បានមួយ​ថ្ងៃ​Ruby Lin លុប​រូប​ជាមួយ​ប្តី​ចោល​ ធ្វើឲ្យ​មហាជន​គិត​ថា​អាពាហ៍ពិពាហ៍​អ្នក​ទាំងពី​រអាចនឹងជួបបញ្ហា​ធំ​។

ចិន​៖ ថ្មីៗនេះ​សារព័ត៌មាន​របស់​ចិនជា​ច្រើន ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ ​​ព័ត៌មាន​មួយ​ទាក់​ទង​នឹង ​ប្តី​ប្រពន្ធ​ តារា​សម្តែង​ចិន​ដ៏ល្បីមួយ​គូគឺ Ruby Lin និង​ស្វាមី បាន​ឈ្លោះ​ប្រកែកគ្នាយ៉ាង​ខ្លាំង ​​នៅតាម​ផ្លូ​វសាធារណៈ ​រហូត​ត្រូវ​ធ្វើ​ឲ្យ ​តារាសម្តែងស្រី​ ដែល​អ្នកគ្រប់​គ្នា​ ស្គាល់​ថា​ជា​ ចៀវៃ​ ទៅ​អង្គុយ​យំតែម្នាក់​ឯង​ ហើយពួកគេ​ក៏ត្រូវ​ ត្រឡប់​ទៅផ្ទះវិញ​ រៀ​ងៗខ្លួន​​ផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណាមិញ ​នេះ​មិន​បាន​ធ្វើ​ឲ្យ អ្នកគាំទ្រ​មាន​ ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះទេ ព្រោះ​យល់​ថា ​ជីវិត​ប្តីប្រពន្ធមួយ​ណា ​ក៏ដូចគ្នា​ដែរ មិនមែន​តែ​តារានោះទេ ​តែង​​មាននៅ​ការ​ឈ្លោះ​ប្រកែក​គ្នា ​ជា​រឿងធម្មតា​នោះទេ បន្តិ​ច​ទៅ​នឹង​អស់​អី ​ហើយ​ត្រឡប់​មក​ ល្អូកល្អើន​នឹង​គ្នា​វិញ ​ជាក់​ជា​មិន​ខាននោះទេ​។

ក៏ប៉ុន្តែអ្វី​ដែល​ធ្វើ​ឲ្យ ​អ្នកគាំទ្រ​ស្រាប់​តែ ​ចាប់​អារម្មណ៍​ខ្លាំង ឡើងវិញ​នោះគឺ នៅលើ​បណ្តាញ​សង្គមរបស់ ​​តារាស្រី​វ័យ​៤៤​ ឆ្នាំរូប​នេះ ​ស្រាប់​តែ​បាត់​លែង​ឃើញ ​រូប​ថត​ដែល​នាង​ថត ជាមួយ​ប្តី​របស់​នាង ​​​កាលពី​ថ្ងៃទី៦ ខែតុលា​កន្លង​ទៅ និងរូបជា​ច្រើន​ផ្សេងទៀត។ ធ្វើ​ឲ្យ​អ្នកគាំទ្រ​យល់​ថា ​នាងមាន​ចេតនា ​​លុបរូប​ទាំងអស់​នោះ​​ចេញ​ ដោយ​ខ្លួន​ឯង ព្រោះ​តែ​បញ្ហា​ឈ្លោះ​ប្រកែក​គ្នា​ កាលពី​យប់​នោះ។

ត្បិត​មិន​ដឹង​ពី ​បញ្ហានៃ​ការឈ្លោះ​ប្រកែកគ្នា ​របស់ពួកគេ​ ប៉ុន្តែ ​អ្នកគាំទ្រ​​ក៏​ដូចជា ​អ្នកលេងបណ្តាញ​សង្គម​ជាច្រើន បាន​​សន្និដ្ឋាន​ថា ​ការ​ឈ្លោះ​ប្រកែកគ្នា របស់​ពួកគេ​លើកនេះ ​ពិត​ជា​មិនមែនជា​ រឿង​តូចតាច ព្រោះតែ​​នាង​ ខឹងនឹង​ប្តី​តែប៉ុណ្ណោះទេ តែ​ការឈ្លោះ​ប្រកែក ​លើកនេះ​អាច​នឹងធ្វើ​ឲ្យ មាន​បញ្ហា​រង្គោះ​រង្គើ​រដល់ ​​ចំណង​អាពាហ៍ពិពាហ៍ ​របស់​ពួកគេ​ថែម​ទៀតផង។ ក៏ប៉ុន្តែ​ទាំងនេះ គ្រាន់​តែ​ជា​ការលើកឡើង ​របស់​មហាជន​តែប៉ុណ្ណោះ សម្រាប់​ព័ត៌មាន​លំអិត ​មាន​តែ​រង់ចាំ​តាម​ដាន​ ទាំងអស់​គ្នាបន្តទៀត​៕

Ruby Lin
Ruby Lin
រូប​ថត​Pre Wedding 
រូប​ថត​Pre Wedding 
រូប​ថត​Pre Wedding 
រូប​ថត​Pre Wedding 
Ruby Lin និង​ស្វាមី
Ruby Lin និង​ស្វាមី
រូប​បន្ទាប់ពីRuby Lin ឈ្លោះ​គ្នា​ហើយ
រូប​បន្ទាប់ពីRuby Lin ឈ្លោះ​គ្នា​ហើយ
រូប​បន្ទាប់ពីRuby Lin ឈ្លោះ​គ្នា​ហើយ
រូប​បន្ទាប់ពីRuby Lin ឈ្លោះ​គ្នា​ហើយ
Wallace Huo ក្រោយ​ឈ្លោះ​គ្នា​ហើយ
Wallace Huo ក្រោយ​ឈ្លោះ​គ្នា​ហើយ
បណ្តាញ​សង្គម​របស់​Ruby Lin លែងមាន​រូប​ថត​ជាមួយ​ប្តី
បណ្តាញ​សង្គម​របស់​Ruby Lin លែងមាន​រូប​ថត​ជាមួយ​ប្តី
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T