គ្រាន់​តែ​ Iphone​12 ​ចេញ​ភ្លាម​ អ្នក​រង់ចាំ​ទិញ​​នៅ​​ចិន​​ នាំ​គ្នា​​តម្រង់​​ជួរ​​​ឡើង​​ផុត​​ហាង​ ​ដើម្បី​បាន​ប្រើ​មុន​គេ​

//s9.kh1.co/97/97b2a75372c86593fa89e0da9238b60f81c7ab81.jpg
បច្ចេកវិទ្យា

 ២៤-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មានមនុស្ស​ជា​ច្រើន​​បានឈរតម្រង់ជាជួរចូលហាង ដើម្បីប្រញាប់ទិញទូរស័ព្ទបានមុនគេ

ថ្មីៗនេះ ក្រុមហ៊ុនផលិតទូរសព្ទ Apple បានដាក់លក់ផលិតផលបច្ចេកវិទ្យាចុងក្រោយ​របស់ខ្លួនជាសកល​នៅកំឡុង​សប្ដាហ៍ទី៣ នៃខែ តុលា។ ក្នុងនោះផងដែរ គេសង្កេតឃើញមានអ្នកប្រើប្រាស់ជាច្រើនបានត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការទិញនូវម៉ូឌែលថ្មីនេះ។ ចំពោះទីផ្សារនៅប្រទេសចិនវិញ ក៏មិនខុសពីប្រទេសផ្សេងទៀតដែរ ដែលមានមនុស្ស​ជា​ច្រើន​​បានឈរតម្រង់ជាជួរចូលហាង ដើម្បីប្រញាប់ទិញទូរស័ព្ទបានមុនគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា ភាពតានតឹងផ្នែកសេដ្ឋកិច្ច និងនយោបាយរវាងអាមេរិកនិងចិន នៅបន្ដក្ដៅគគុក ជាមួយការរីករាល​នៃ​ជំងឺកូវីត១៩ ខ្លាំងយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សជានៅឈរជាជួរយ៉ាងវែង នៅពីមុខហាងលក់ទូរស័ព្ទ Iphone 12 ដូចពេលមុនៗដដែល។

https://s9.kh1.co/__image/w=650,h=426,q=100/90/90a812cde2bb5078360df9fda5df623d45dc769f.jpg

បើធ្វើការប្រៀបធៀបទៅកាលពី Iphone11  គេសង្កេតឃើញថានៅឆ្នាំនេះ តម្រូវការមានការកើនឡើង​យ៉ាងខ្លាំង​នៅប្រទេសចិន។ អ្វីដែលធ្វើឲ្យ​ទូរសព្ទម៉ូឌែលថ្មីរបស់ Apple នេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺដោយសារ​រូបរាង​ស្ដើងគួរឲ្យទាក់ទាញ ជាមួយនឹងការបំពាក់ដោយអ៊ីនធើណេត 5G ដែលមានល្បឿនលឿន និងផ្ដល់ភាព​ងាយ​ស្រួល​យ៉ាងខ្លាំងដល់អ្នកចូលចិត្តប្រើប្រាស់អ៊ីនធើណេតដូចប្រជាជនចិន។

គួររំលឹកថា ក្រោយពីពេលភាពតានតឹងផ្នែកសេដ្ឋកិច្ច និងនយោបាយរវាងអាមេរិក និងចិនមក មានក្រុមហ៊ុនធំៗ​របស់ប្រទេសទាំងពីរមិនតិចទេ បានខាតបង់នូវប្រាក់ចំណេញជាច្រើន ព្រោះមានការពិបាកក្នុងការនាំចេញ នាំចូល​រវាងប្រទេសយក្សសេដ្ឋកិច្ចទាំងពីរ។ មួយវិញទៀត ក្រុមហ៊ុន Apple ក៏ត្រូវខាតបង់មិនតិចប៉ុន្មានដែរ។

ជារួមមក ការកើនឡើងនៃតម្រូវការ Iphone12 នេះ អាចជាសញ្ញាណដ៏ល្អមួយសម្រាប់ក្រុមហ៊ុន​មួយនេះនៅ​ប្រទេស​ចិន៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T