ស្ងាត់ៗ​ តារាថៃ ៣រូប ប្រកាស​ត្រៀម​​ស្វាគមន៍​​សមាជិក​​ថ្មី​​ក្នុង​​ឆ្នាំ​ក្រោយ​​នេះ​

//s9.kh1.co/1a/1ab4e6f002b59f5f00f2539215301fa696c75f57.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាថៃ ៣ រូបប្រកាសត្រៀមទទួលស្វាគមន៍សមាជិកថ្មីក្នុងឆ្នាំក្រោយនេះ

ថៃ៖ បន្ទាប់ពីតារាថៃទាំង ៣ រូបនេះបានរៀបការហើយ អ្នកគាំទ្រជាច្រើនតែងតែទន្ទឹងរង់ចាំ​ប្រកាសពីដំណឹងល្អៗ​ពីពួកគេ​។ យ៉ាងណាមិញ កាលពីថ្មីៗនេះពួកគេមិនបង្អង់យូរ ក៏បានប្រកាសតាមបណ្តាញសង្គម ថានឹងត្រៀមទទួល​ស្វាគមន៍សមាជិកថ្មីក្នុងគ្រួសារសម្រាប់ឆ្នាំក្រោយ។ តើតារាទាំង ៣ រូបនេះជាអ្នកណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Fluke Jira

តារាប្រុសប្រចាំប៉ុស្តិ៍លេខ ៨ លោក Fluke ថ្មីៗនេះបានប្រកាសនៅក្នុងបណ្តាញសង្គម Instagram ថា បច្ចុប្បន្នភរិយារបស់លោកកំពុងពរពោះកូនទី២។ តួយ៉ាង កាលពីឆ្នាំមុននេះអ្នកទាំងពីរក៏ទើបនឹង​ស្វាគមន៍​កូនស្រីម្នាក់ផងដែរ។

Fluke Jira និងភរិយា
Fluke Jira និងភរិយា

២. Kan Kantathavorn

សម្រាប់លោក Kan បានរៀបការជាមួយនារីម្នាក់ ប៉ុន្តែមិនមែនជាអ្នកស្ថិតក្នុងរង្វង់សិល្បៈឡើយ។ ហើយលោក​បានរៀបការតាំងពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៨ មកម្ល៉េះ។ រហូតដល់ដើមខែតុលា ឆ្នាំ ២០២០ នេះលោកបានប្រកាសថា ភរិយារបស់លោកកំពុងមានផ្ទៃពោះ ៣ ខែហើយ។ ឆ្នាំក្រោយនេះលោក និងគ្រួសារបានត្រៀមជាស្រេចដើម្បីស្វាគមន៍​សមាជិកថ្មី។

Kan Kantathavorn និងភរិយា
Kan Kantathavorn និងភរិយា

៣. Fluke Krirkphol

ដោយឡែកលោក Fluke Krirkphol វិញក៏បានបង្ហោះរូបមួយសន្លឹកជាមួយនឹងភរិយា​ រួចសរសេរថា “A baby is coming”

Fluke Krirkphol និងភរិយា
Fluke Krirkphol និងភរិយា
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T