មកលើកនេះ Mina ស្អាតខ្លាំងម៉្លេះ ឲ្យហ្វេនជ្រួលជ្រើម

//s9.kh1.co/f6/f66550d0a35dc1faca69409be1957b78772a8154.jpg
នារី

 ២៤-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ស្អាតកប់ទៀតហើយ! អាយដល Mina ត្រលប់មក ជាមួយអាល់ប៊ុមថ្មីលើកនេះ ជាមួយស្ដាយ៍ប្លែកៗ ធ្វើឲ្យកក្រើកវិស័យ Kpop ទៀតហើយ!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ វត្តមានរបស់តារាស្រី Mina សមាជិកក្រុម TWICE មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ជាងនេះទៅទៀត តារាស្រីរូបនេះ តែងតែបង្ហាញនូវភាពប្លែកៗ ស្អាតៗ មិនធម្មតា រាល់ពេលដែលនាងចេញមកសម្ដែង មិនថា នៅលើឆាកសម្ដែង ឬនៅក្នុង វីដេអូបទចម្រៀងទេ Mina បានបង្ហាញទេពកោសល្យ របស់នាង ជាមួយនឹងសកម្មភាព សម្ដែងពោរពេញដោយ ទេពកោសល្យរបស់នាង ធ្វើឲ្យអ្នកគាំទ្រ នឹកស្មានមិនដល់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការត្រលប់មកជាមួយ អាល់ប៊ុម Eyes Wide Open  របស់ក្រុម TWICE ក្នុងនោះដែរ បណ្ដាប្រិយមិត្ត សង្កេតឃើញថា ក្នុងចំណោម សមាជិកទាំងអស់ Mina គឺនាងមានភាពលេចធ្លោជាងគេ។ គួរបញ្ជាក់ផងដែរថា ចំពោះអាល់ប៊ុម Eyes WideOpen នឹងចេញជាផ្លូវការនៅថ្ងៃទី ២៦ ខែតុលា ខាងមុខនេះហើយ។

ជាក់ស្ដែង កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅថ្មីៗនេះ បន្ទាប់ពី ក្រុមហ៊ុន JYP Entertainment បានទម្លាក់វីដេអូ សម្មភាពថតរបស់ ក្រុម TWICE បណ្ដាហ្វេនៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ Mina ព្រោះតែសម្រស់របស់នាង ជាមួយរូបថតដែលតុបតែងដោយ ផ្កាស្អាតៗ នៅពីក្រោយនាង ព្រមទាំងសំលៀកបំពាក់ និងម៉ូតសក់ របស់នាង មើលទៅសាកសមនឹងនាងបំផុត ជាពិសេសទៅទៀតនោះ នាងបានបង្ហាញឲ្យឃើញពី ភាពទាក់ទាញ តាមរយៈកែវភ្នែក ដ៏មានមន្តស្នេហ៍ កាយវិការ ស្ទាយ៍ថតរបស់នាង ធ្វើឲ្យហ្វេនៗសរសើរ តារាស្រីរូបនេះមិនដាច់ពីមាត់ថា រូបសម្រស់របស់នាងកប់ខ្លាំងណាស់៕

តោះចង់ដឹងថា! តើរូបសម្រស់ Mina ស្រស់ស្អាតយ៉ាងណានោះ?            

សូមទស្សនារូបភាពខាងក្រោម ៖

Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T