តួ​សម្តែង​ល្បីៗ! រឿង​​ភាគ​ថៃ​ទាំង​ ៣​នេះ ត្រូវ​អ្នក​ដឹក​នាំ​ជឿ​ជាក់​ថា​នឹង​​ទទួលបាន​ការគាំទ្រ​​ខ្លាំង​

//s9.kh1.co/0b/0b3c2af726b393ff24fcd06b6832289ec57d7642.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

រឿងភាគថៃ ៣ រំពឹងថានឹងល្បីខ្លាំង ដោយចូលរួមសម្តែងដោយតារាល្បីៗថែមទៀតផង

ថ្មីៗនេះ ព័ត៌មានកម្សាន្តថៃបានចុះផ្សាយថា សម្រាប់រឿងភាគថ្មីចំនួន ៣ បន្ថែមទៀត គឺទើបនឹងចាប់ផ្តើមថតព្រមទាំង​មាន​ការ​ចូល​រួម​សម្តែងដោយតារាប្រុសស្រីល្បីៗថែមទៀតផង។ មិនតែប៉ុណ្ណោះសម្រាប់រឿងភាគថ្មីៗទាំង ៣ នេះ ត្រូវអ្នកដឹកនាំរំពឹងទុកមុនថា អាចនឹងទទួលបានការគាំទ្រពីសំណាក់មហាជនជាក់ជាមិនខាន។ ចង់ដឹងអត់ថា តើរឿងទាំង ៣ នេះមានចំណងជើងអ្វីខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រឿងភាគ «Pom Sanaeha»

សម្រាប់រឿងភាគ «Pom Sanaeha» គឺជាខ្សែរឿងដែលថតឡើងវិញពីរឿង «Plerng Payu» ដែលរឿងនេះ​ល្បីតាំង​ពីឆ្នាំ ២០០៥ មកម្ល៉េះ។ តួយ៉ាង សម្រាប់ការថតថ្មីនេះគឺជាការសម្តែងដោយ Great Warintorn និង Ice Preechaya​

Great Warintorn និង Ice Preechaya
Great Warintorn និង Ice Preechaya

២. រឿងភាគ «Thur Kao Ngao Kaen»

ចំណែករឿងភាគថ្មីរបស់ប៉ុស្តិ៍ GMM 25 មានចំណងជើងថា «Thur Kao Ngao Kaen» ជាការសម្តែងដោយ Aom Phiyada និង Krist Perawat គឺកំពុងចាប់ផ្តើមថតនាពេលថ្មីៗនេះ។ ហើយជាលើកទី១ ដែលតារាជើងចាស់ Aom Phiyada បានធ្វើការសម្តែងជាមួយនឹង Krist Perawat ផងដែរ។

Aom Phiyada និង Krist Perawat
Aom Phiyada និង Krist Perawat

៣. រឿងភាគ «46 Days»

ឯរឿងភាគថ្មីមួយទៀតរបស់ប៉ុស្តិ៍ GMM 25 ដែលមានចំណងជើងថា «46 Days» បានចូលរួមសម្តែង​ដោយតារាល្បីៗ Non Chanon និង Baifern Pimchanok។ ហើយរឿងនេះផងដែរ បានចាប់ផ្តើមចេញ​ថតកាលពីថ្ងៃទី២៣ ខែតុលា ថ្មីៗនេះ៕

Non Chanon និង Baifern Pimchanok
Non Chanon និង Baifern Pimchanok
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T