គួរឱ្យអាណិត! សត្វព្រៃជាច្រើនក្បាលក្នុងសួនសត្វអាហ្រ្វិក កំពុង​ត្រូវគេបោះបង់ចោលទាំងភាពស្រែកឃ្លាន (មានវីដេអូ)

//s9.kh1.co/8c/8c9b94c7c607fd04556e16aad619d61ee82ecd10.jpg
សង្គម

 ២៤-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

សួនសត្វនៅ​អាហ្វ្រិកកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ចំពោះបង្អត់អាហារសត្វព្រៃជាច្រើនក្បាលរហូតដល់ស្លាប់ ហើយខ្លះទៀតកំពុងស្ថិតក្នុងស្ថានភាពគេបោះបង់ចោល ទាំងភាពអត់ឃ្លានគួរឱ្យសង្វេគ

បរទេស៖ សួនសត្វមួយនៅ​អាហ្វ្រិកកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ចំពោះបង្អត់អាហារសត្វព្រៃជាច្រើនក្បាលរហូតដល់ស្លាប់ ហើយខ្លះទៀតកំពុងស្ថិតក្នុងស្ថានភាពគេបោះបង់ចោលទាំងក្តីស្រែកឃ្លានគួរឱ្យសង្វេគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ស៊ើបអង្កេតជាច្រើន ដែលធ្វើឡើងដោយអង្គការសប្បុរសធម៌សត្វព្រៃបានរកឃើញថា សត្វព្រៃប្រមាណ ៩៨% នៅក្នុងសួនសត្វឯកជនដែល​មានទីតាំងនៅទីក្រុង Ouagadougou ប្រទេសបួគីណាហ្វាសូ បានស្លាប់ដោយសារ​ការមិនយកចិត្តដាក់មើលថែ ក៏ដូចជាស្លាប់ដោយភាពអត់ឃ្លានជាដើម។

ក្រុមអ្នកស៊ើបអង្កេត​បានឱ្យដឹងថា សួនសត្វក្នុងទីក្រុង Ouagadougou គឺមានសត្វព្រៃចំនួន ៤៧ក្បាល រួមមានសត្វតោ ដំរីទឹក កាំប្រមា ស្វា ក្តាន់ និងឆ្កែព្រៃ។ ហើយសត្វទាំងនោះកំពុងស្រែកឃ្លាននិងចុះខ្សោយកម្លាំង ដោយសារកង្វះអាហារូបត្ថម្ភ ខណៈ​ដែលគ្រោងឆ្អឹង​សត្វដទៃទៀតបានងាប់នៅព័ទ្ធជុំវិញ។

គួរជម្រាបដែរថា បន្ទាប់ពីធ្វើការស៊ើបអង្កេត​រួចមក អង្គការ [email protected] ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយ ធ្វើការងារខាង​អភិរក្សសត្វព្រៃ ជួយសង្គ្រោះនិងការស្តារឡើងវិញនៃចំនួនសត្វព្រៃ បានចាប់ផ្តើមកម្មវិធីរៃអង្គាសប្រាក់ក្នុងចំនួន​តិចតួចជាបន្ទាន់ ដើម្បី​ជួយសង្គ្រោះសត្វឱ្យនៅរស់​រានមានជីវិត តាមរយៈការផ្តល់ចំណី និងការមើលថែជាដើម៕

រូបថតចេញពីសួនសត្វ Ziniare’s Zoo ក្នុងទីក្រុង Ouagadougou
រូបថតចេញពីសួនសត្វ Ziniare’s Zoo ក្នុងទីក្រុង Ouagadougou
រូបថតចេញពីសួនសត្វ Ziniare’s Zoo ក្នុងទីក្រុង Ouagadougou
រូបថតចេញពីសួនសត្វ Ziniare’s Zoo ក្នុងទីក្រុង Ouagadougou
រូបថតចេញពីសួនសត្វ Ziniare’s Zoo ក្នុងទីក្រុង Ouagadougou
រូបថតចេញពីសួនសត្វ Ziniare’s Zoo ក្នុងទីក្រុង Ouagadougou
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T