ស្ពាន​កំពង់​ក្តី​៖ ស្ពាន​បុរាណ​វែង​ជាង​គេ​នៅ​សម័យ​អង្គរ​ និង​បច្ចុប្បន្ន​មាន​​អាយុ​កាល​ជាង​ ១០០០​​ឆ្នាំ​​ហើយ​

//s9.kh1.co/f1/f1063a88e9a1d93893a57ad3fa3cacdf73194777.jpg
សង្គម

 ២៤-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្ពាននេះត្រូវបានសាងសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ដោយសង់ពីថ្មបាយក្រៀម និងថ្មភក់

ស្ពានកំពង់ក្តី ឬស្ពានប្រាប់ទិស គឺជាស្ពានបុរាណមួយដែលវែងជាងគេនៅកម្ពុជា ក្នុងសម័យអង្គរ។ ស្ពាននេះត្រូវបានសាងសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ដោយសង់ពីថ្មបាយក្រៀម និងថ្មភក់ មានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១១ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១ត្រដេវ។ ស្ពានកំពង់ក្តី មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ (​ចម្ងាយ​ប្រមាណ ៦០​គ​.​ម ពី​ក្រុង​សៀមរាប​) ស្ថិតនៅក្បែរផ្សារកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។ នេះបើតាមការផ្សាយរូបថតប្រចាំសប្តាហ៍របស់ក្រសួងព័ត៌មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ការវិភាគរបស់អ្នកជំនាញ ​ប្រវត្តិ​សិល្បៈ​លើ​បង្កាន់ដៃ​នាគ ​និង​ថ្មគោល គឺ​ស្ថិតនៅក្នុង​រចនាបទ​បាយ័ន (១១៨១- ១២២០) ។ ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោមជាខ្លាំង​ដោយសារ​អាយុកាល ធម្មជាតិ និង​មនុស្ស​។

​សព្វថ្ងៃ​ស្ពាន​នេះ​ត្រូវបាន​គេ​អភិរក្ស ក្រោយពីមានការ​សាងសង់​ស្ពាន​ថ្មី សម្រាប់​បញ្ចៀស​ការឆ្លង​កាត់ ដោយ​ទុក​ស្ពាន​នេះ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​មក​កម្សាន្ត និង​សិក្សា​ស្រាវជ្រាវ​ប៉ុណ្ណោះ​។ រូបភាព​នៃ​ស្ពាន​កំពង់ក្ដី​នេះ​ក៏​ត្រូវបាន​ប្រើប្រាស់​នៅលើ​ក្រដាសប្រាក់ ៥០០០ រៀល​របស់​ខ្មែរ​ផងដែរ​នាពេល​បច្ចុប្បន្ន​៕​

រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T