ក្នុងផ្ទះមានមនុស្សចាស់ និងកូនក្មេង គួរមានឧបករណ៍តាមដានសុខភាពទាំងនេះ

//s9.kh1.co/1b/1be198560f7d07504da3089d5df5fe9a2aa2dbcd.jpg
នារី

 ២៤-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ការ​តាមដាន​សុខភាព​ជា​ប្រចាំ​ពិតជា​រឿង​សំខាន់​ដែល​សមាជិក​ក្នុង​គ្រួសារ​គួរតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ លី ឫទ្ធីគុណ បាន​ណែនាំ​នូវ​ឧបករណ៍​តាម​ដាន​សុខភាព​មួយ​ចំនួន​ដែល​គួរតែ​មាន​នៅ​ផ្ទះ​ជាប់​ជានិច្ច​ជាពិសេស​ផ្ទះ​មាន​មនុស្ស​ចាស់ និង​កូន​ក្មេង។

ការ​តាមដាន​សុខភាព​ជា​ប្រចាំ​ពិតជា​រឿង​សំខាន់​ដែល​សមាជិក​ក្នុង​គ្រួសារ​គួរតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ លី ឫទ្ធីគុណ បាន​ណែនាំ​នូវ​ឧបករណ៍​តាម​ដាន​សុខភាព​មួយ​ចំនួន​ដែល​គួរតែ​មាន​នៅ​ផ្ទះ​ជាប់​ជានិច្ច​ជាពិសេស​ផ្ទះ​មាន​មនុស្ស​ចាស់ និង​កូន​ក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ឧបករណ៍​វាស់​កម្ដៅ

ឧបករណ៍​នេះ​ពិតជា​សំខាន់​មិន​អាច​ខ្វះ​បាន ព្រោះ​អាច​ជួយ​សម្រួល​ដល់​អ្នក​ផ្ទះ​ដែល​មាន​ជំងឺ​គ្រុនក្ដៅ ឬ​ផ្ដាសាយ ជាពិសេស​ពេល​យប់​ព្រលប់។ ប្រសិនបើ​យើង​ក្ដៅ​ខ្លួន​ពិត​មែន​ឧបករណ៍​មួយ​នេះ​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់ និង​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​ដែល​អាច​ជួយ​ទប់ស្កាត់​អាការៈ​បាន។

២- ម៉ាស៊ីន​ឆ្ពង់

មិន​ថា​ចាស់ ឬ​ក្មេង​ឡើយ​ឲ្យតែ​មាន​ជំងឺ​ផ្ដាសាយ ឈឺ​ក្បាល ហៀរ​សម្បោរ​គឺ​អាច​ឆ្ពង់ និង​ជួយ​ឲ្យ​ធូរស្រាល​ឡើង​វិញ​បាន។ ឧបករណ៍​មួយ​នេះ​មិន​ត្រឹម​តែ​សម្រួល​ផ្លូវ​ដង្ហើម​ប៉ុណ្ណោះ​ទេ ថែម​ទាំងអស់​បន្ថយ​ស្លេស និង​ជួយ​ឲ្យ​គេង​លក់​ស្រួល។

៣- ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម

អ្នក​ផ្ទះ​ដែល​មាន​មនុស្ស​ចាស់​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ពិត​ជា​ត្រូវ​ការ​ការ​តាមដាន​ញឹកញាប់ ដូចនេះ​ហើយ​ពេល​មាន​រោគ​សញ្ញា​ណា​មួយ​យើង​អាច​វាស់ និង​លេប​ថ្នាំ​លើស​ឈាម​ទាន់​ពេល​វេលា ដោយ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។

៤- ឧបករណ៍តេស្តជាតិស្ករ

សម្រាប់​អ្នក​ផ្ទះ​មាន​ជំងឺ​ទឹកនោមផ្អែម​គួរតែ​មាន​កុំបី​ខាន ព្រោះ​វា​អាច​ឲ្យ​យើង​ដឹង​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជាប្រចាំ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T