លោក Mikel Arteta ពន្យល់ពីមូលហេតុដែលដក Ozil ចេញពីបញ្ជីឈ្មោះនៃការប្រកួតទាំងអស់របស់ Arsenal

//s9.kh1.co/64/64fe640a150b050a9866e983353ee88a211092d4.jpg
កីទ្បា

 ២៤-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ការដក Ozil ចេញពីក្រុម Arsenal បានក្លាយជារឿងកំពុងតែក្ដៅគគក់យ៉ាងខ្លាំង​ ដោយអ្នកគាំទ្រមិនទាន់បានដឹងពីមូលហេតុនៃរឿងនេះនោះទេ ។

ការដក Ozil ចេញពីក្រុម Arsenal បានក្លាយជារឿងកំពុងតែក្ដៅគគុកយ៉ាងខ្លាំង​ ដោយអ្នកគាំទ្រមិនទាន់បានដឹងពីមូលហេតុនៃរឿងនេះនោះទេ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានដកចេញពីបញ្ជីឈ្មោះនៃការប្រកួតទាំងអស់របស់ក្រុម Arsenal ក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ozil  និងលោក Arteta
កីឡាករ Ozil  និងលោក Arteta

ភ្នាក់ងាររបស់កីឡាករ Ozil បានទទួចស្នើសុំដល់ក្លិប Arsenal ជាពិសេសគីអ្នកចាត់ការទូទៅរបស់ក្រុមលោក Mikel Arteta ឲ្យពន្យល់ដល់អ្នកគាំទ្រពីមូលហេតុដែលបានដកឈ្មោះ Ozil ចេញពីបញ្ជី។

លោក Mikel Arteta បាននិយាយថា​ “មនសិការរបស់ខ្ញុំមានភាពស្ងប់ស្ងាត់ណាស់ ពីព្រោះខ្ញុំពិតជាមានភាពយុត្តិធម៌។ អ្វីដែលខ្ញុំអាចនិយាយបានពីខាងខ្ញុំគឺថាវាគ្រាន់តែជាការសម្រេចចិត្តក្នុងបាល់ទាត់ប៉ុណ្ណោះ។ កម្រិតនៃការប្រាស្រ័យទាក់ទងរបស់ខ្ញុំជាមួយគាត់គឺពិតជាខ្ពស់ហើយយើងដឹងថាត្រូវរំពឹងអ្វីជាមួយគ្នា។ ការងាររបស់ខ្ញុំ ត្រូវតែទទួលបានលទ្ធផលល្អបំផុតពីកីឡាករគ្រប់រូប ដើម្បីចូលរួមចំណែកក្នុងការបំពេញការងាររបស់ក្រុមទាំងមូល។ នៅទីនេះខ្ញុំមានអារម្មណ៍ថា នៅពេលនេះ ថ្ងៃនេះ ខ្ញុំបានបរាជ័យហើយ "៕

កីឡាករ Ozil 
កីឡាករ Ozil 

ប្រភពESPN

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T