តារាទាំងនេះធ្លាប់ស្រលាញ់គ្នា ដល់ពេលជួបគ្នាដោយចៃដន្យ ចង់ដឹងអត់ពួកគេធ្វើបែបណា?

//s9.kh1.co/5e/5ec4c559988980fba0ced9aa15aeb26c96419ec7.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មិនមែន​អ្នកគ្រប់​គ្នា​សុទ្ធតែមាន​សេចក្តីក្លាហាន​គ្រប់​គ្រាន់​ញញឹម​ទៅកាន់​សង្សារ​ចាស់​នៅពេល​ជួប​គ្នា​ដោយចៃដន្យ​ជាថ្មីនោះទេ ចុះសម្រាប់​អ្នក​យ៉ាង​ដូចម្តេច​ដែរ?

ចិន៖ នៅក្នុង​វិស័យ​ភាព​យន្ត​របស់​ចិន ​មាន​តារាប្រុស​ស្រីជា​ច្រើន​ នៅពេល​ដែល​ពួកគេ ​បាន​រួម​ការ​ងារ ​ជាមួយ​គ្នា​ហើយ​ ក៏​មាន​ចិត្ត​ទៅលើ​គ្នា និង​បន្ត​ទាក់ទងគ្នា​តែម្តង ក៏ប៉ុន្តែ​ដោយសារ ​ហេតុផល​មួយ​ចំនួន​ ធ្វើ​ឲ្យពួកគេ​មិន​អាច ​បន្ត​ជា​មួយគ្នា​ទៀត​បាន​ ​ក៏​ដើរ​ដល់​ផ្លូវ​បំបែក​តែ​ម្តង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិត​ណាស់ តារា​ក៏​ដូចជា ​មនុស្ស​ក្រៅ​រង្វង់​សិល្បៈដែរ ​មាន​ចិត្ត​មួយ​ថា ​​នៅពេល​ដែល​បែក​បាក់​ជាមួយ សង្សារ​ចាស់​ហើយ​ ប្រាកដជាមិន​ចង់​ ជួប​មុខ​គ្នា​ជាថ្មី​ទៀត​នោះទេ ទោះបី​ក្នុង​ កាលៈទេសៈណាក៏ដោយ។ ក៏ប៉ុន្តែ​ស្ថិត ក្នុង​រង្វង់​សិល្បៈ តែមួយជាមួយគ្នា ​ច្បាស់​ណាស់​គឺ ប្រាកដជា​ពិបាក ​ក្នុង​ការ​គេច​មិន​ជួប​មុខ ​គ្នា​ខ្លាំង​ណាស់​។

ជាក់​ស្តែង​ដូចជា​ តារា​ប្រុស​ស្រីល្បីៗទាំង ​ប៉ុន្មាន​គូ​នេះអញ្ចឹង​ បែក​គ្នា​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ ​តែ​ត្រូវ​មក​ជួប​គ្នា​ជាថ្មី ​ព្រោះ​កម្ម​វិធី​តម្រូវ។ ក៏ប៉ុន្តែ​ បើ​ទោះបី​ជា ​ជួបមុខ​គ្នា​ជា​ថ្មី​ទៀត​មែន ​តែ​មើល​ទៅ​ទំនាក់ទំនង​របស់ ​​ពួកគេ​នៅតែ​ល្អ​នឹង​គ្នា​ នៅតែ​មាន​ស្នាម​ញញឹម​នឹង ​ភាព​រាកទាក់​ឲ្យគ្នា​ ដដែល​ដោយ​មិន​មាន​ចិត្ត​ ស្អប់​ឬគុំគួន​គ្នា​នោះឡើយ​។

១. Wallace Huo និង Joe Chen

Wallace Huo និងJoe Chen
Wallace Huo និងJoe Chen

អ្នកទាំងពីរ​បាន​ស្គាល់​គ្នា​ នៅពេល​សម្តែង ​ខ្សែភាពយន្ត​ជាមួយគ្នា ក្រោយពីបញ្ចប់​ការ​ថត​ហើយ ពួកគេ​ក៏​ចាប់​ផ្តើម​ទាក់ទង​គ្នា។ ក៏ប៉ុន្តែ​ក្រោយ​មក ​ក៏​បែក​គ្នា​ទៅ​វិញ​មូលហេតុ​ ដោយ​សារតែ​អ្នក​ទាំង ​មាន​អត្តចរិត​ខុសគ្នា​។ ក្រោយ​មក ​ក្នុងឆ្នាំ២០១៥ ពួកគេ​ក៏​បាន​ ជួបគ្នា​ម្តង​ទៀត ក្នុ​ងកម្ម​វិធី​ទទួល​ពាន ​ដោយ​ពួកគេបាន​បង្ហាញ ​នៅ​កាយ​វិការ ​អៀនៗ នៅពេល​ដែល ​ឈប់​នៅជិត​គ្នា​ផងដែរ។

២. Ruby Lin និង​ Jimmy Lin

Ruby Lin និង​ Jimmy Lin
Ruby Lin និង​ Jimmy Lin

អ្នក​ទាំងពី​រ បាន​ស្គាល់គ្នា ​បន្ទាប់ពី​បាន​ថត ​ខ្សែភាពយន្តជាមួយគ្នា ហើយពួកគេ ​ក៏​បាន​លង់ ​ស្រលាញ់​គ្នា​ភ្លាមៗ។ បន្ទាប់​ពី​ ការ​ណាត់​ជួបគ្នា​ស្ងាត់ៗ ទំនាក់ទំនង ​ពួកគេ​ក៏​បាន​បញ្ចប់​ទៅ​វិញ ​យ៉ាង​ឆាប់​ផងដែរ​។ ប៉ុន្តែក្នុង​ឆ្នាំ២០១២ អ្នក​ទាំងពីរ​បាន​ជួប​គ្នា ​ជាថ្មី​ក្នុងកម្ម​វិធី​ ទទួល​ពាន​រង្វាន់។ ក្នុងពេល​នោះ គេក៏​ឃើញ​ថា​ អ្នក​ទាំងពីរក៏​បាន​ បង្ហាញ​នៅភាព​រីករាយ ​និង​ជិតស្និទ្ធិក្នុងនាម ​ជា​មិត្ត​ភក្តិនឹងគ្នា​​ផងដែរ​។ ​

៣. Hu Ge និង​ Maggie Jiang

Hu Ge និង​ Maggie Jiang
Hu Ge និង​ Maggie Jiang

អ្នក​ទាំ​ងពី​រ បានលួច​ទាក់​ទង​គ្នា​ ដោយស្ងាត់ៗ តែដោយ​សារ​តែHu Ge ជា​តារាប្រុស​ល្បី ទើប​បាន​ជា​ទំនាក់ទំនង អ្នកទាំងពីរ​មិន​ ទទួល​បាន​ ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​។ ក្រោយ​មក ​បាន​រយៈពេល​មួយឆ្នាំ ​ពួកគេ​ទាំង​២ ​ក៏​បាន​បែក​គ្នា​ទៅវិញ​។ បន្ទាប់មក​ក៏ជួបគ្នា​ជាថ្មី ​ក្នុងកម្ម​វិធីមួយ ​តែ​គេ​សង្កេតឃើញ​ថា ​ពួកគេ​ទាំង​មិន​សូវ​មាន ​ភាព​សិទ្ធិស្នាល ហើយ​ក៏​រក្សា​គម្លាត ឈរឆ្ងាយ​ពីគ្នា​ផងដែរ​។

៤. zheng shuang និងZhang Han

zheng shuang និងZhang Han
zheng shuang និងZhang Han

ពួកគេ​បាន​ស្គាល់គ្នា​ បន្ទាប់​ពី​ថត​ខ្សែភាពយន្ត ​រួម​គ្នាកាលឆ្នាំ​២០០៩​។ ក៏ប៉ុន្តែ​ទំនាក់ទំនង ​មិន​អាចបន្ត​បាន​យូរ ក្នុង​២០១៤ ពួកគេ​ក៏​បាន​ចែក​ផ្លូវគ្នា ​ព្រោះ​តែ​ពាក្យ​ចចាម​អារ៉ាម​ជន​ទី៣។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៧ ពួកគេ​បាន​វិល ​មក​ជួប​គ្នា​សារ​ជាថ្មី​វិញ​ នៅលើ​ឆាក ក្នុងពេល​នោះ ​គេឃើញ​ថាអ្នក​ទាំង​ពី​រ បាន​និយាយ​អរគុណគ្នា ​ហើយ​ញញឹម​និង ​ឳប​គ្នា​ផងដែរ។

៥. Fan Bing Bing និង​ Vuong Hoc Binh

Fan Bing Bing និង​ Vuong Hoc Binh
Fan Bing Bing និង​ Vuong Hoc Binh
Fan Bing Bing និង​ Vuong Hoc Binh
Fan Bing Bing និង​ Vuong Hoc Binh

អ្នកទាំងពី​រ បាន​ស្គាល់គ្នា​ បន្ទាប់​ពី​បាន​រួម ​ការ​ងារ​ឲ្យ​ទស្សនាវដ្តី​មួយ​ ហើយ​ក្រោយមក​ក៏​បាន ​ចាប់ផ្តើម​ទាក់ទងគ្នា ប៉ុន្តែ​បាន​២ឆ្នាំ ក៏​បែកគ្នា​ទៅ​វិញ​។ តាម​ការ​ចុះផ្សាយ ​បាន​ឲ្យដឹង​ថា​ មូលហេតុ​ដែល អ្នកទាំងពីរបែកគ្នា ​ព្រោះ​តែ​តារាប្រុស​រូប​នេះ បាន​ប្រាប់ទៅកាន់Fan Bing Bing ថា​ខ្លួន​បាន​លង់​ចិត្ត ​ស្រលាញ់​អ្នក​ថ្មីទៅហើយ។ បន្ទាប់​ពី​បែក​គ្នា ​ក្នុង​ឆ្នាំ២០១៤ ពួកគេក៏បាន​ជួប​គ្នា​ជាថ្មី ​ក្នុងកម្ម​វិធី​ប្រគល់ពានរង្វាន់ ពួកគេ​ឈរលើឆាក​ជាមួយគ្នា បង្ហាញ​ស្នាម​ញញឹម និងការ​គោរព​ទៅកាន់​គ្នា​ ជា​ធម្មតា​ផងដែរ​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T