តិចអត់ដឹង ហ៊ា Mark ពិតជាមិនធម្មតា ធ្លាប់ឈ្នះខ្សែក្រវ៉ាត់ខ្មៅលេខ១ទៀត

//s9.kh1.co/fd/fd55b14383cc6c16306dcacf7dfd664a492faff7.jpg
នារី

 ២៤-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តិចអត់ដឹងអីទៅ! ឃើញសង្ហាៗ សាច់ដុំធំៗ តួឯកប្រុស Mark Prin សង្ហាយ៉ាងនេះ ក៏ព្រោះតែធ្លាប់ជាអ្នកកីឡាយូដូ ប្រចាំប្រទេសថៃពីមុនសោះ!

ថៃ៖ តារាប្រុសរូបសង្ហាលោក  Mark Prin ដែលហ្វេនៗធ្លាប់ស្គាល់រួចមកហើយ តាមរយៈរឿងភាគល្បីៗជាច្រើន និងសុទ្ធតែជាសាច់រឿង មើលទៅជក់ចិត្តដិតអារម្មណ៍ខ្លាំងណាស់។ អ្វីដែលពិសេស ក្រៅពីជាតារាប្រុសល្បីឈ្មោះ  ដែលពោរពេញដោយទេពកោសល្យ អាចសម្ដែងបានគ្រប់តួអង្គ ហើយលោកក៏មានទឹកដៃថតរូប បានយ៉ាងពិសេសផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីសមត្ថភាពជាច្រើនរបស់លោក Mark Prin ហ្វេនៗពិតជាមិនទាន់ដឹងទេថា តួឯកប្រុសរូបនេះធ្លាប់ជាអតីតអ្នកកីឡាឆ្នើមនៅក្នុងសាកលវិទ្យាល័យ ព្រមទាំងជាអ្នកតំណាង មុខមាត់ ផ្នែកកីឡា ឲ្យប្រទេសរបស់លោក ថែមទៀតផង។

ជាការពិតណាស់ តារាប្រុសមុខមាត់ភ្លឺថ្លារូបនេះ កាលពីរៀននៅសាកលវិទ្យាល័យ Rangsit លោកធ្លាប់បានទទួលអាហារូបករណ៍ ផ្នែកអត្តពលិក យូដូ។ ជាក់ស្ដែង កាលពីឆ្នាំ ២០១៥ Mark Prin  ថែមទាំងបានទទួលពានរង្វាន់ ខ្សែក្រវ៉ាត់ខ្មៅលេខ១  ពីសមាគម Judo Association of Thailand ព្រមទាំងទទួលបានកិត្តិយស តែងតាំងលោកជា ឯកអគ្គរាជទូតកីឡាយូដូ របស់ប្រទេសថៃទៀតផង។

សូមរំលឹកផងដែរថា Mark Prin កាលពីនៅក្មេងលោក មានចំណាប់អារម្មណ៍ និងមានសមត្ថភាពខ្ពស់ក្នុងវិស័យយូដូ ហើយលោក ធ្លាប់ចូលរួមប្រកួត កីឡាយូដូ ជាយុវជនថ្នាក់ជាតិ លើកទី ២៤ នៅក្នុងព្រឹត្តិការណ៍ Thailand National Youth Games ក្នុងខេត្ត Ubon Ratchathani៕

Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Mark Prin
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T