ធ្លាក់យន្តហោះអាមេរិក បណ្តាលឱ្យពីឡុត២នាក់ស្លាប់ (មានវីដេអូ)

//s9.kh1.co/9d/9d61c78f66d19cf733cbd6be8c90b0c04a1afe44.jpg
សង្គម

 ២៤-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យោងតាម​ការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ករណីធ្លាក់យន្តហោះរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក​ នៅភាគអាគ្នេយ៍នៃទីក្រុង Mobile ក្នុងរដ្ឋ Alabama បានបណ្តាលឱ្យ​ពីឡុតចំនួន ២នាក់ស្លាប់បាត់បង់ជីវិត ​ចំណែកផ្ទះមួយខ្នងបានរងការខូចខាត

វ៉ាស៊ីនតោន៖ យោងតាម​ការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ករណីធ្លាក់យន្តហោះរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក​ នៅភាគអាគ្នេយ៍ទីក្រុង Mobile ក្នុងរដ្ឋ Alabama បានបណ្តាលឱ្យ​ពីឡុតចំនួន ២នាក់ស្លាប់បាត់បង់ជីវិត ចំណែកផ្ទះមួយខ្នងបានរងការខូចខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ការិយាល័យប៉ូលីសប្រចាំតំបន់ Baldwin បាននិយាយថា ហេតុការធ្លាក់យន្តហោះ T-6B ​នេះ បានកើតឡើងកាលពីថ្ងៃសុក្រ ​ហើយមិនមានជនស៊ីវិលនៅលើដីណាម្នាក់រងរបួសនោះទេ។ ប្រភពផ្សេងទៀតក៏បានបញ្ជាក់ដែរថា យន្ដហោះ​ T-6B គឺជាយន្តហោះហ្វឹកហាត់របស់កងទ័ពជើងទឹក ដែល​ហោះហើរចេញពី​មូលដ្ឋានទ័ពអាកាសរបស់កងទ័ពជើងទឹក Whiting Field ។

គួរជម្រាបដែរថា ក្រោយហេតុការណ៍កើតឡើងភ្លាមៗ ក្រុមអ្នកពន្លត់អគ្គិភ័យបានចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង​។ ហើយទន្ទឹមនឹងនេះ ក្រុមមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេត ដើម្បីរកមូលហេតុ​ធ្លាក់យន្តហោះនេះ៕

យន្តហោះបានធ្លាក់លើផ្ទះប្រជាពលរដ្ឋក្នុងទីក្រុង ​Mobile ក្នុងរដ្ឋ Alabama
យន្តហោះបានធ្លាក់លើផ្ទះប្រជាពលរដ្ឋក្នុងទីក្រុង ​Mobile ក្នុងរដ្ឋ Alabama
ហេតុការណ៍នេះ បានបណ្តាលឱ្យពីឡុតពីរនាក់ស្លាប់
ហេតុការណ៍នេះ បានបណ្តាលឱ្យពីឡុតពីរនាក់ស្លាប់
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T