បញ្ជីឈ្មោះរបស់បិសាចក្រហម Man United ត្រៀមប៉ះ Chelsea រាត្រីនេះ

//s9.kh1.co/d2/d2cc9ec3ce5f5ab946a1f328f2bab6b716c41cbf.jpeg
កីទ្បា

 ២៤-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ការប្រកួតក្នុងក្របខណ្ឌ Premier League ពេលនេះឈានចូលសប្តាហ៍ទី៦ហើយ ខណៈក្រុមបិសាចក្រហមទើបតែលេងបាន៥ប្រកួតប៉ុណ្ណោះ បើគិតពីការប្រកួតរាត្រីនេះ។

ការប្រកួតក្នុងក្របខណ្ឌ Premier League ពេលនេះឈានចូលសប្តាហ៍ទី៦ហើយ ខណៈក្រុមបិសាចក្រហមទើបតែលេងបាន៥ប្រកួតប៉ុណ្ណោះ បើគិតពីការប្រកួតរាត្រីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 នៅក្នុងក្រុមបិសាចក្រហម កីឡាករ Cavani និង Greenwood អាចចូលលេងជាមួយក្រុមបានហើយ ខណៈ Alex Telles ត្រូវបានគេរំពឹងថានឹងអាចលេងយប់នេះផងដែរ ដោយបច្ចុប្បន្នគាត់កំពុងស្នាក់ស្នាក់នៅសណ្ឋាគារជាមួយក្រុម។ ចំណែកឯ Harry Maguire ក៏បានត្រឡប់មកវិញផងដែរ បន្ទាប់ពីមានរបួស ខណៈ Anthony Martial មិនមានឈ្មោះលេងនោះទេ រួមទាំង Eric Bailly និង Jesse Lingard ដោយសារតែរបួស។

ក្រុម Man United និងក្រុម Chelsea
ក្រុម Man United និងក្រុម Chelsea

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំងស្រុងសម្រាប់ក្រុម Man United ដែលនឹងត្រូវតតាំងជាមួយតោខៀវ៖

អ្នកចាំទី៖ David de Gea, Dean Henderson និង Nathan Bishop ។

ខ្សែការពារ៖ Aaron Wan-Bissaka, Timothy Fosu-Mensah, Axel Tuanzebe, Victor Lindelof, Luke Shaw និង Harry Maguire ។

ខ្សែបម្រើ៖ Paul Pogba, Scott McTominay, Bruno Fernandes, Fred, Nemanja Matic និង Donny van de Beek ។

ខ្សែប្រយុទ្ធ៖ Daniel James, Juan Mata, Marcus Rashford, Odion Ighalo, Edinson Cavani និង Mason Greenwood ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T