មិនដែលដឹងសោះ តារាប្រុសទាំងនេះ សង្ហាដូចគ្នា ហើយមានអាយុតំណាលគ្នាទៀត

//s9.kh1.co/65/652a90c30f4742848f6d5f92aad25449be95b566.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងថៃទាំងប៉ុន្មាននាក់នេះ មើលទៅម្នាក់ៗនៅតែសង្ហាខ្លាំងដដែល ពិសេសបើចាប់អារម្មណ៍លើមុខមាត់របស់ពួកគេ ដែលមានអាយុស្មើៗគ្នា គឺថាពួកគេមានសម្រស់ស្រស់សង្ហាម្យ៉ាងៗម្នាក់។

ថៃ៖ នៅក្នុងរង្វង់សិល្បៈថៃបច្ចុប្បន្ន តារាទាំងប្រុសទាំងស្រីល្បីៗមួយចំនួន នៅតែអាចឆាបឆក់ យកប្រជាប្រិយភាពពីសំណាក់មហាជន បានច្រើនដដែលផងដែរ បើទោះបីជាអ្នកខ្លះបានប្រឡូកក្នុងវិស័យភាពយន្តនេះ ច្រើនឆ្នាំមកហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត បើនិយាយពីរូបរាង និងការថែរក្សាសម្ផស្សរបស់ពួកគេ គឺនៅតែមានភាពលេចធ្លោរខ្លាំងដដែល រហូតដល់តារាជើងចាស់មួយចំនួន មានមុខមាត់ក្មេងជាងវ័យ ឬអាចនិយាយបានថា​ស្ទើរតែអាចប្រៀបធៀបជាមួយក្មេងស្រករក្រោយបានផ្ទាល់តែម្ដង។

តែយ៉ាងណាមិញ បើយើងងាកមកមើលតារាប្រុសប៉ុន្មាននាក់ខាងក្រោម ដែលមានអាយុស្មើៗគ្នា ហើយយើងយកមកប្រៀបធៀបអំពីសម្រស់របស់ពួកគេ ក្នុងនោះឃើញថាអ្នកទាំងនោះ ពិតជាមានភាពទាក់ទាញ លេចធ្លោនិងសង្ហាៗមិនចាញ់គ្នាប៉ុន្មានឡើយ បើទោះបីជាវ័យរបស់តារាខ្លះ ឈានចូលដល់ខ្ទង់ ៤០ឆ្នាំប្លាយទៅហើយក៏ដោយ៕

តារាប្រុសទាំងនោះមានដូចខាងក្រោម៖

១.Ken Theeradeth និង Tik Jesdaporn

តារាសម្តែងជើងចាស់ទាំងពីរនេះ  ពួកគេមានអាយុ ៤៣ ឆ្នាំ នៅឆ្នាំនេះ។

Ken Theeradeth និង Tik Jesdaporn
Ken Theeradeth និង Tik Jesdaporn

២.Weir Sukollawat និង Win Tawin

ពួកគេទាំងពីរ បច្ចុប្បន្នមានអាយុ ៣៥ ឆ្នាំហើយ។

Weir Sukollawat និង Win Tawin
Weir Sukollawat និង Win Tawin

៣.Dj Push និង Tono Pakin

អ្នកទាំងពីរកើតនៅឆ្នាំ ១៩៨៦។ បច្ចុប្បន្នពួកគេមានអាយុ ៣៤ ឆ្នាំហើយ។

Dj Push និង Tono Pakin
Dj Push និង Tono Pakin

៤.Son Yuke និង Mario Maurer

តារាប្រុសទាំងពីរនេះ ពួកគេមានអាយុ ៣២ ឆ្នាំ។

Son Yuke និង Mario Maurer
Son Yuke និង Mario Maurer

៥.Mark Prin និង Alex Rendell

ឆ្នាំនេះ Mark Prin និង Alex Rendell មានអាយុ ៣០ ឆ្នាំហើយ។

Mark Prin និង Alex Rendell
Mark Prin និង Alex Rendell

៦.Toey Pongsakorn និង Mik Thongraya

ទាំងពីរនាក់នេះក៏មានអាយុដូចគ្នាដែរ ដែលឆ្នាំនេះ ពួកគេមានអាយុ ២៨ ឆ្នាំ។

Toey Pongsakorn និង Mik Thongraya
Toey Pongsakorn និង Mik Thongraya

៧.Nadech Kugimiya និង Ken Phupoom

តារាសម្ដែងទាំងពីរនេះ ក្នុងឆ្នាំនេះពួកគេមានអាយុ ២៩ ឆ្នាំ។

Nadech Kugimiya និង Ken Phupoom
Nadech Kugimiya និង Ken Phupoom
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T