រាជធានីភ្នំពេញ ៖ តារាកំប្លែងពូកែលេងទឹកមុខ ដែលកំពុងតែទទួលបានភាពល្បីល្បាញ គួរសមនៅក្នុងសង្គមសិល្បៈនាយកណ្តុរ និងនាយពៀង ស្រាប់តែល្បីថា បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៧ ឧសភា កន្លងទៅ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមិត្តសិទ្ធស្នាល របស់នាយកណ្តុរ បានបង្ហោះរូបដេកស្លាប់ និងមានគ្របក្រណាត់ .សពីលើថែមទៀតផង ។ តែបញ្ហានេះនៅមិនទាន់មានអ្នកណាអះអាងច្បាស់ថា នាយកណ្តុរ និងនាយពៀងស្លាប់នៅឡើយទេ ព្រោះសូម្បីតែមិត្តស្និទ្ធស្នាលរបស់ នាយកណ្តុរក៏មិនបានដឹងអំពីរឿងនេះដែរ ។

ទាក់ទិនទៅនឹងបញ្ហានេះកោះសន្តិភាពបាន ទាក់ទងទៅមិត្តរបស់នាយ កណ្តុរម្នាក់បានប្រាប់ឱ្យដឹងថា នាយកណ្តុរ និងនាយពៀងមិនបានស្លាប់ទេ ហើយរូបភាពនេះគ្រាន់តែជា សាច់រឿងសម្តែងប៉ុណ្ណោះ ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]