ចិនគំរាមសងសឹក​​អាមេរិក ​ជុំវិញការ​លក់​​អាវុធឱ្យកោះតៃវ៉ាន់

//s9.kh1.co/11/1199db961019f7841d64db7a24db9d0a439c92e7.jpg
សង្គម

 ២៣-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ប្រទេសចិនបានព្រមាន ថានឹងចាត់វិធានការណាមួយ​ ​ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏គគ្លើនរបស់សហរដ្ឋអាមេរិក ​ចំពោះ​ការ​ព្រមព្រៀង​លក់ប្រព័ន្ធសព្វាវុធទំនើបៗតម្លៃ ១.៨ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ដែល​ជាដែនកោះមួយ ត្រូវប្រទេសចិនកោះចាត់ទុកជាថាខេត្តមួយរបស់ខ្លួន។

ប៉េកាំង៖ ប្រទេសចិនបានធ្វើការព្រមាន ថានឹងចាត់វិធានការណាមួយ​ ​ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏គគ្លើនរបស់សហរដ្ឋអាមេរិក ចំពោះ​ការ​ព្រមព្រៀង​លក់ប្រព័ន្ធសព្វាវុធទំនើបៗតម្លៃ ១.៨ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ ដែលប្រទេសចិនតែងចាត់ទុក ថា​​វាជាខេត្តមួយរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការបរទេសចិន​បាននិយាយថា ​ការអនុម័តការលក់អាវុធ​របស់អាមេរិកឱ្យទៅកោះតៃវ៉ាន់ គឺកំពុងតែរំលោភលើកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខានៅទសវត្សឆ្នាំ ១៩៧០ ដែលជាការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

​គ្រឿងសព្វាវុធដែលអាមេរិកលក់ឱ្យកោះតៃវ៉ាន់នោះរួមមាន ប្រព័ន្ធគ្រាប់រ៉ុក្កែត HIMARS ផលិតដោយក្រុមហ៊ុនឡុកឃីដម៉ាទីន ​​ប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយ SLAM-ER  ផលិតដោយក្រុមហ៊ុនប៊ូអ៊ីង រួមទាំងឧបករណ៍ចាប់សញ្ញាខាងក្រៅសម្រាប់យន្តហោះចម្បាំង។ ហើយសេចក្តីជូនដំណឹង​បន្ថែមទៀត ត្រូវបានគេរំពឹងថា វានឹងមានទាំង យន្តហោះគ្មានមនុស្សបើក ផលិតដោយក្រុមហ៊ុន General Atomics  ​ក៏ដូចជាមីស៊ីលប្រឆាំងនាវាចម្បាំង Harpoon ​សម្រាប់ការពារនៅតាមឆ្នេរសមុទ្រ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Zhao Lijian ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិនលើកឡើងដូច្នេះថា៖

សកម្មភាពរបស់អាមេរិក គឺកំពុងបញ្ជូនសញ្ញាដ៏ខុសឆ្គងមួយ ទៅ​កាន់កងកម្លាំងបំបែកខ្លួន ដែលតស៊ូមតិដើម្បីឯករាជ្យតៃវ៉ាន់។ ហើយក៏ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិកផងដែរ។

 Zhao Lijian

គួរជម្រាបដែរថា ទីក្រុងប៉េកាំងបានបង្កើនសម្ពាធទាំងការទូត និងយោធាទៅលើកោះតៃវ៉ាន់​ ចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០១៦ របស់លោកស្រីប្រធានាធិបតី Tsai Ing-wen ដែលចាត់ទុកកោះនេះ គឺជា​ដែនដីអធិបតេយ្យភាព និងមិនមែនជាផ្នែកមួយនៃគោលនយោបាយ “ចិនតែមួយ” ឡើយ៕

មីស៊ីល AGM-84H SLAM-ER
មីស៊ីល AGM-84H SLAM-ER
ប្រព័ន្ធគ្រាប់រ៉ុក្កែត HIMARS
ប្រព័ន្ធគ្រាប់រ៉ុក្កែត HIMARS
​មីស៊ីលប្រឆាំងនាវាចម្បាំង Harpoon
​មីស៊ីលប្រឆាំងនាវាចម្បាំង Harpoon
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T