ហ្វេនៗយល់បែបណា ក្រោយឃើញរូប Yang Mi មុន និងក្រោយកាត់ត?

//s9.kh1.co/47/471a2a48159a70f547a71f6d2317e10ec457798d.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Yang Mi ជាតារាស្រី ដ៏ល្បីល្បាញមួយនៅក្នុងពិភពកម្សាន្តរបស់ចិន ទោះជាយ៉ាងណាក៏ដោយជារឿយៗតារាស្រីរូបនេះ នៅតែមានការវាយប្រហារពីរូបសម្រស់របស់នាង

ចិន៖ នាថ្ងៃទី ២៣ ខែតុលា Sina បានរាយការណ៍ថា តារាសម្តែងស្រីជួរមុខ Yang Mi  បានចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផល ដែលបានលេចមុខ ជាមួ រ៉ូបខ្មៅវែង ដែលបានបង្ហាញរាងដ៏សិចស៊ី ជាពិសេសនោះ ឆែកចេញទម្រង់ជើងដ៏វែង និងស្រលូនរបស់នាងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះយ៉ាងណា កម្រងរូបភាពជាច្រើនត្រូវបានចែកចាយ ដែលគេបានសង្កេតឃើញថា តារាសម្តែងរូបនេះ ត្រូវបានគេមើលឃើញ ពិតជាស្រស់ស្អាត ជាមួយសម្រស់ដ៏ទាក់ទាញ​របស់តារាស្រីរូបនេះ ជាពិសេស តែងតែទទួលការកោតសរសើរពីមហាជនតែម្តង។

ប៉ុន្តែ ផ្ទុយទៅវិញ រូបភាពទាំងនោះគ្រាន់តែ គេបានកាត់តឲ្យសម្រស់របស់តារាស្រីរូបនេះ ទាក់ទាញតែប៉ុណ្ណោះ ព្រោះរូបភាពពិត វាពិតជាខុសគ្នា ជាមួយរូបថតសន្លឹក ដែលគេបានបង្ហោះ ក៏ដូចជា បានចែកចាយលើបណ្តាញសង្គម។ដោយឡែក បើក្រឡេកមើលរូបភាពពិតវិញ របស់អ្នកម្តាយកូនមួយ បានបង្ហាញស្នាមជ្រួញចេញជាផ្នត់ នៅពេលដែលតារាស្រីរូបនេះ​បានសើច នៅបរិវេនលើផ្ទៃមុខ លើសពីនេះទៅទៀត ទម្រង់របស់នាងប្រែបែរជាធំទៅវិញ ខុសពីរូបគេបានកាត់ត ទម្រង់មុខ V តូចគួរឲ្យស្រលាញ់។

យ៉ាងណាមិញ Yang Mi មានអាយុជាង ៣០ ឆ្នាំហើយ ដូច្នេះ វាងាយស្រួលឲ្យតារាស្រីរូបនេះ បង្ហាញចំណុចខ្សោយ ទៅកាន់មហាជន ហេតុដូច្នេះ រូបរបស់នាង ច្រើនតែតម្រូវ ត្រូវកែសម្រួលឱ្យបានហ្មត់ចត់មុនពេលចេញផ្សាយជាសាធារណៈ ដោយសារតែរឿងនេះ មានអ្នកសិល្បៈជាច្រើន ងាយនឹងត្រូវគេរិះគន់ នៅពេលគេ ចាប់កំហុសក្នុងការតុបតែង ក៏ដូចជា ការស្លៀកសំម្លៀកបំពាក់ជាដើម៕

សូមទស្សនារូបខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
រូប Yang Mi  ពិត និងរូបដែលបានកាត់ត
រូប Yang Mi  ពិត និងរូបដែលបានកាត់ត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T