ទម្លាប់ទាំង ៣ ដែលបុគ្គលជោគជ័យភាគច្រើននៅលើពិភពលោកតែងតែអនុវត្ដប្រចាំថ្ងៃ

//s9.kh1.co/eb/eba01049e9471dfaf3b8484dd955da2bb058b670.jpg
យល់ដឹង

 ២៣-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ជោគជ័យ ឬបរាជ័យមិនមែនកើតឡើងដោយឯកឯងនោះទេ ហើយវាមិនមាននរណាម្នាក់មកកំណត់វាដែរ វាអាស្រ័យលើសកម្មភាពប្រចាំថ្ងៃដែលបុគ្គលម្នាក់ប្រព្រឹត្ត....

មនុស្សម្នាក់ៗមានការរស់នៅ និងទម្លាប់ជាប្រចាំខុសៗគ្នា ដែលធ្វើឲ្យពួកគេមានភាពជោគជ័យ ឬបរាជ័យមានលក្ខណៈខុសប្លែកពីគ្នាផងដែរ។ ដើម្បីកំណត់ថា​បុគ្គលម្នាក់អាចនឹងទទួលបាននូវជោគជ័យ ឬបរាជ័យគឺអាស្រ័យលើសកម្មភាពជាប្រចាំរបស់ពួកគេ។ បើយើងសង្កេតមើលបុគ្គលជោគជ័យជាច្រើននៅលើពិភពលោក យើងអាចធ្វើការសន្និដ្ឋានបានថា​ ទោះបីពួកគេមានការជោគជ័យខុសៗគ្នាមែន ក៏ប៉ុន្ដែ ពួកគេតែងតែមាននូវចំណុចមួយចំនួន ដែលដូចគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើតាមការចែករំលែកនូវចំណេះដឹង ឬបទពិសោធន៍ជាច្រើន បុគ្គលជោគជ័យដូច លោក Bill Gates, Jack Ma និងអ្នកដទៃទៀតមិនភ្លេចឡើយនៅចំណុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។

ខាងក្រោមនេះ ជាទម្លាប់ទាំង ៣ ដែលបុគ្គលជោគជ័យភាគច្រើននៅលើពិភពលោកតែងតែអនុវត្ដប្រចាំថ្ងៃ៖

១. រៀបចំគម្រោងសម្រាប់សកម្មភាពប្រចាំថ្ងៃ

អ្នកត្រូវមាននូវគម្រោងច្បាស់លាស់ សម្រាប់សកម្មភាពប្រចាំថ្ងៃរបស់អ្នក បើមិនអ៊ីចឹងទេ អ្នកនឹងមិនដឹងថាអ្នកគួរធ្វើអ្វីខ្លះសម្រាប់ថ្ងៃនេះ ឬថ្ងៃស្អែកនោះទេ។ មួយវិញទៀត វាធ្វើឲ្យអ្នកខាតពេលវេលាអត់ប្រយោជន៍ទៅធ្វើរឿងមិនបានការជាច្រើន។ គួរចាំថា អ្នកមិនអាចទាញពេលវេលាឲ្យត្រឡប់ថយក្រោយបានវិញនោះទេ កុំទុកពេលចោលដោយមិនបានធ្វើអ្វីសោះ។

រូបតំណាង
រូបតំណាង

២. អានសៀវភៅជាប្រចាំ

ការអានសៀវភៅ ជារឿងមួយដែលល្អសម្រាប់មនុស្សគ្រប់វ័យទាំងអស់ សូម្បីតែវេជ្ជបណ្ឌិតក៏និយាយថាវាជាការធ្វើលំហាត់ប្រាណខួរក្បាលមួយប្រភេទដែរ។ បន្ថែមទៀតនោះ វាធ្វើជួយបង្កើននូវចំណេះដឹងឲ្យអ្នក​បានច្រើនជាងអ្នកមិនអានដែរ។

រូបតំណាង
រូបតំណាង

៣. យកសុខភាពជាចម្បង

ទោះបីជា អ្នកមានការរវល់ខ្លាំងប៉ុណ្ណាក៏ដោយ អ្នកត្រូវយកចិត្តទុកដាក់ និងថែទាំសុខភាពឲ្យល្អ ព្រោះវាអាចនឹងផ្ដល់នូវផលវិបាកជាច្រើនដល់អ្នកនៅពេលក្រោយ។ ដូចនេះ អ្នកត្រូវបរិភោគអាហារមានជីវជាតិ ហាត់ប្រាណជាប្រចាំ គេងឲ្យបានគ្រប់គ្រាន់ និងពិនិត្យសុខភាពជាមួយអ្នកជំនាញឲ្តបានទៀងទាត់៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T