ពិតដែរទេ? ​ការ​ហូបសត្វអណ្តើ​ក​ ពិត​ជា​អាច​នាំគ្រោះចង្រៃ ​ដល់​អ្នក​ពិត​ប្រាកដ​មែន​? ​

//s9.kh1.co/a2/a2990bd0628f0609a2c806bb250f37544f4232c9.jpg
យល់ដឹង

 ២៥-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

តើ​អ្នកធ្លាប់​បានមាន​បទពិសោធន៍ ទទួល​ទាន​សត្វ​អណ្តើក​ពីមុនមកទេ? មាន​ប្រជា​ពលរដ្ឋជា​ច្រើន​ធ្លាប់​មាន​បទពិសោធន៍​មាន​រឿង​អាក្រក់​កើតឡើង​ លើខ្លួន​របស់​ពួកគេ​បន្ទាប់​ពី​ពូកគេទទួលទាន​អណ្តើក​ហើយ​ផងដែ​រ។

យល់​ដឹង៖ តើ​អ្នក​ធ្លាប់​ទទួល​ទាន ​សត្វ​អណ្តើក​ពីមុន​មក​ដែរ​ទេ? តើ​អ្ន​ក​ធ្លាប់​មាន​ប្រផ្នូលមិនល្អ ​​អ្វីខ្លះ​បន្ទាប់​ពី​ ទទួលទាន​អណ្តើ​ក​ហើយ​? ហើយ​តើ​អ្នក​ធ្លាប់​បាន ​លឺ​នៅ​ជំនឿ​ខ្លះៗ ទាក់​ទង​នឹង​ការ​ហូប សត្វ​អណ្តើក​នេះដែរឬទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សត្វ​អណ្តើក
សត្វ​អណ្តើក

យ៉ាង​ណាមិញ ​មុន​នឹង​ឈាន​ចូល​ទៅដល់ ការបក​ស្រាយ​​ជំនឿ ទាក់​ទង​នឹង​ ការ​ទទួល​ទាន​ សត្វអណ្តើក ខ្មែរឡូត​ សូម​នាំ​អារម្មណ៍​ មិត្ត​អ្នកអាន​ទាំងអស់​គ្នា ​ទៅ​ដឹង​ពី​ប្រវត្តិ​នៃ​ សត្វ​អណ្តើក​ ជាមុន​សិន។ នៅក្នុង ព្រះពុទ្ធ​សាសនា​ សត្វ​អណ្តើកត្រូវ​បាន​ ចាត់​ទុក​ថា​ជា​ សត្វ​តំណាង ​ព្រះពុទ្ធ​កស្សបៈ ដែល​ជា ​ព្រះពុទ្ធទី៣ ក្នុង​ចំណោម ព្រះពុទ្ធ​៥អង្គ ក្នុង​នោះ​រួម​មាន ​ព្រះពុទ្ធ​ភត្តុសន្ធោ(មាន់​ឈ្មោល) ព្រះពុទ្ធ កោនាគ​មនោ (នាគ) ព្រះពុទ្ធ​កស្សបោ (អណ្តើក) ព្រះពុទ្ធ​សាមគោតម (គោឈ្មោល) និង​ព្រះសិអាមេត្រី (សត្វ​ខ្លា)។

សត្វ​អណ្តើក
សត្វ​អណ្តើក

ចំពោះ ​ពុទ្ធសាសនាមហាយាន្ត​ សត្វ​អណ្តើក​ជា ​តួអង្គ​សំខាន់​ណាស់ អណ្តើកគឺ​តំណាង​ឲ្យ​គតិ​ ភាព​ស្វិត​ស្វាញ​ ទ្រព្យសម្បត្តិ និង​អាយុយឺនយូរ។ សត្វ​អណ្តើក​ជា ​សត្វ​អទិទេព ​ក្នុង​ចំណោម​សត្វ​ទាំង​៤ គឺ នាគ​ ហង្ស ខ្លា និង​អណ្តើក។ សត្វ​អណ្តើក ​ត្រូវបាន​គេ​ចាត់ទុក​ជា ​អ្នក​ថែរក្សា​ទិស​ខាងជើង នៅ​ក្នុង​ប្រព័ន្ធ​ត្រីវិស័យ ដែល​គេចាត់​ទុក​ថា​ជា អ្នក​ចម្បាំង​សច្ចៈ។ ម្យ៉ាង​វិញ​ទៀត​ ដោយ​សារតែ ​សត្វ​អណ្តើកជា​សត្វ​ ដែល​មាន​អាយុ​វែង ​ដូច្នេះ​ហើយ​បានជា​ គេតែង​ឆ្លាក់​រូប​អណ្តើក ​ទុកក្នុង​ផ្នូរ​របស់ ​ស្តេច​តំណាង​ឲ្យភាព​អមតៈ។

សត្វ​អណ្តើក
សត្វ​អណ្តើក

ក្នុងសង្គម​ចិន​បុរាណ​ គេមិន​ឲ្យ​ បរិភោគ​អណ្តើក​នោះទេ ព្រោះហេតុផល​ថា​ជា សត្វ​ទេព ហើយ​មាន​តែអធិរាជប៉ុណ្ណោះ​ ដែល​អាច​បរិភោគ​បាន​ ហើយ​មុន​នឹង​ បរិភោគ​គេ​ត្រូវ​ ខមាទោសសុំ ជាមុន​សិន​។ ដូចនេះ​ហើយ​ ទើប​បានជា​រាស្ត្រ​សាមញ្ញមិនហ៊ាន​ទទួល​ទាន​អណ្តើកឡើយ។ ចំណែក​អធិរាជ អាច​សោយ​បាន​ព្រោះ​តែ​គេយល់ថាជា​មនុស្ស​ដែល​មាន​ជោគជតារាសី​ខ្ពស់ ហើយ​ក៏ជា​អ្នក​មាន​បុណ្យ​បារមី​ខ្លាំង ទើប​អាច​សោយ​ សត្វអណ្តើក​បាន​។ ផ្ទុយ​ទៅ​វិញ សម្រាប់​រាស្ត្រសាមញ្ញវិញ​ បើ​ទទួល​ទាន​អណ្តើក​ហើយ​គឺ​គេជឿជាក់​ថា​ នឹង​អាច​នាំឲ្យ​ ជោគជតារាសី​ធ្លាក់​ចុះ បាបកម្ម និង​រកស៊ី​មិនឡើង​នោះទេ ជាពិសេស​នឹង​ជួប គ្រោះ​រហូតដល់​ជីវិត ថែម​ទៀតផង​។ ​

សត្វ​អណ្តើក
សត្វ​អណ្តើក

ចំពោះ​សាសនាហិណ្ឌូវិញ អណ្តើក​ត្រូវ​បាន​ គេចាត់​ទុកថា​ ជាអវតា​មួយ​អង្គ ក្នុង​ទេវកថា រឿង​កូរ​សមុទ្រ​ទឹក​ដោះ​។ យើង​អាចមើ​លឃើញ​ ចម្លាក់​សត្វ​អណ្តើក​ នៅលើផ្ទៃនៃ​ប្រាសាទអង្គរ​វត្ត​ខ្មែរ ដែលតំណាង​ឲ្យ រឿង​កូរសមុទ្រ​ទឹក​ដោះ​ផងដែរ។

សត្វ​អណ្តើក
សត្វ​អណ្តើក

រីឯក្នុង​សង្គម​ខ្មែរ​ជំនឿ​ សាសនា​វិញ សត្វអណ្តើក​ត្រូវ​បាន​ សាសានាជីខ្មែរ​ដើម ចាត់​ទុក​ស្មើអទិទេព។ ដោយសារតែ អណ្តើក​ជា​សត្វ​ជើង​បួន រស់​នៅលើ​គោកក៏​បាន​ ក្នុ​ងទឹក​ក៏​បាន ដូច្នេះទើប​គេ​ ចាត់​ទុក​អណ្តើកជា សត្វ​តំណាង​ភព​ផែន​ដី​។ ជើង​ទាំង​បួន​ របស់​អណ្តើក ទ្រផែន​ដី​តំណាង​ឲ្យ លោក​ធាតុទាំង៤ មាន​ទឹក ដី​ ភ្លើង​ ខ្យល់ ហើយ​ស្នូកតំណា​ងឲ្យ​ផែន​ដី។ តាម​ជំនឿរបស់​ខ្មែរពី​ បុរាណ​កាល ពេល​រំដោះ​គ្រោះ​ខ្មែរតែងយក​សត្វ​អណ្តើក ទៅ​ព្រលែង​ ព្រោះ​អណ្តើក តំណាង​ឲ្យ​ភាព​អមតៈ និងភោគទ្រព្យ។

សត្វ​អណ្តើក
សត្វ​អណ្តើក

ហេតុដូចនេះហើយ ​ទើប​ក្នុងសង្គម​ខ្មែរ ​តែង​ជឿលើ​​ជំនឿ​តៗគ្នា​​ថា សម្រាប់​អ្នក​ទាំងឡាយណា ដែល​ទទួល​ទាន ​នៅ​សត្វ​អណ្តើកហើយ ​តែងតែ​ជួបនៅ​គ្រោះ​ អន្តរាយ បែក​បាក់​គ្រួសារ បាត់បង់​ការ​ងារ រក​ស៊ីខាត​បង់ ជួ​បតែ​រឿង​អាក្រក់​ៗ ងើ​បមុខ​មិន​រួច​ ដែលគេ​ហៅ​ថា ​យីអ៊ុន​ដាក់​។ ​ដូច្នេះប្រសិន ​បើ​អ្នកដែល​ធ្លាប់​បាន​ ទទួល​ទាន​សត្វ​អណ្តើក​ហើយ ​ជួ​បនៅ​រឿង​អាក្រក់ៗ ​បែបនេះ​វិធី​ដោះ​គ្រោះ​​គឺ ​ត្រូវ​ទៅ​រក​សត្វ​អណ្តើក​មួយទៀត ហើយ​ធ្វើ​ការ​ព្រលែង ដោយ​ឧទ្ទិស​បួង​សួង​ សុំ​ខមាទោស អហោសិកម្ម ដោយ​ទង្វើ​មិន​បាន​ដឹង​។ លើសពីនេះទៀត ​សម្រាប់​ចាស់​ៗ ជឿថា​បើ​ចង់​ផ្តាច់​ចំណងកម្ម ​ជាមួយ​គ្នា គួរ​បាងក្សូល​ឧទ្ទិស ​ឲ្យ​ទៅ​សត្វអណ្តើក​នោះ បន្ថែម​ទៀត​​ផងដែរ​​។ 

នេះ​ជា​មតិ​អ្នកដែល​ធ្លាប់​ហូប​អណ្តើក​ហើយ​ជួប​បញ្ហា
នេះ​ជា​មតិ​អ្នកដែល​ធ្លាប់​ហូប​អណ្តើក​ហើយ​ជួប​បញ្ហា

បញ្ជាក់​៖ នេះ​គឺ​គ្រាន់​តែ​ជា ជំនឿ​តៗគ្នា និង​រឿង​រ៉ាវ​ខ្លះ​ៗ​ ដែល​ធ្លាប់​កើត​ឡើង​លើ ​មនុស្ស​មួយ​ចំនួន​ ដែល​ធ្លាប់​ទទួល​ទាន​ សត្វ​អណ្តើក។ ក៏ប៉ុន្តែ​ជំនឿ​នេះ ​យើង​ក៏មិន​អាច​សន្និដ្ឋាន ​និងប្រាកដ​ជាក់​ច្បាស់ ​មួយ​រយ​ភាគ​រយ​ដែរ។  ហេតុដូចនេះ ​ការ​ជឿនិង មិន​ជឿគឺ​ស្រេច​លើ ការ​គិត​របស់មនុស្ស​ម្នាក់​ៗ។ សូម​អាន​ដោយ​វិចារណញ្ញាណ៕

ប្រភព៖ ទេពនិមត្ត​ចម្លាក់ខ្មែរ​

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T