ជួយគ្នាក្នុងគ្រាមានអាសន្ន! ឧកញ៉ាទាំង៨រូបនេះ ចុះចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យយ៉ាងសស្រាក់សស្រាំកាលពីព្រឹកមិញ!

//s9.kh1.co/f6/f606e30a7b3911f95fb64717a04d2708999dd5dd.jpg
សង្គម

 ២៣-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ឧកញ៉ាវ័យក្មេងពោពេញទៅដោយបេះដូងមនុស្សធម៌ទាំង ៨ រូប នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ បាននាំយកអំណោយមកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។

បន្ទាយមានជ័យ៖ ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមលោកឧកញ៉ាវ័យក្មេងពោពេញទៅដោយបេះដូងមនុស្សធម៌ទាំង ៨ រូប នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ បាននាំយកអំណោយមកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១,០០០ គ្រួសារ ក្នុងភូមិលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការលើកឡើងពីលោកឧកញ៉ា ហ៊ួត ជា អំណោយទាំងនោះសរុបជាទឹកប្រាក់ ៨០,០០០$ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន។

សកម្មភាពឧកញ៉ាទាំង៨រូប ចុះចែកអំណោយនៅខេត្តបន្ទាយមានជ័យ
សកម្មភាពឧកញ៉ាទាំង៨រូប ចុះចែកអំណោយនៅខេត្តបន្ទាយមានជ័យ
សកម្មភាពឧកញ៉ាទាំង៨រូប ចុះចែកអំណោយនៅខេត្តបន្ទាយមានជ័យ
សកម្មភាពឧកញ៉ាទាំង៨រូប ចុះចែកអំណោយនៅខេត្តបន្ទាយមានជ័យ

ដោយក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូប នៃក្រុមហ៊ុន T.O.I.C Group នោះរួមមាន៖

១- ឧកញ៉ា អ៉ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group។

២- ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា។

៣- ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

៤- ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប។

៥- ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង។

៦- ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង។

៧- ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM។

៨- ឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌។

សកម្មភាពឧកញ៉ាទាំង៨រូប ចុះចែកអំណោយនៅខេត្តបន្ទាយមានជ័យ
សកម្មភាពឧកញ៉ាទាំង៨រូប ចុះចែកអំណោយនៅខេត្តបន្ទាយមានជ័យ
សកម្មភាពឧកញ៉ាទាំង៨រូប ចុះចែកអំណោយនៅខេត្តបន្ទាយមានជ័យ
សកម្មភាពឧកញ៉ាទាំង៨រូប ចុះចែកអំណោយនៅខេត្តបន្ទាយមានជ័យ
https://s9.kh1.co/__image/w=650,h=488,q=100/26/2697eaf7bb9f51325eff8803c1290093ef2f7da7.jpg

យោងតាមប្រសាសន៍របស់លោកឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌ បានបញ្ជាក់ឲ្យដឹងថា ការចែកជូនអំណោយ ស្បៀង អាហារដល់ប្រជាពលរដ្ឋនេះ គឺយោងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ជួយគ្នាក្នុងគ្រាមានអាសន្ន» ទើបក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូប នៃ ក្រុមហ៊ុន T.O.I.C Group ចុះនាំអំណោយមកចែកដោយផ្ទាល់នេះ។

សកម្មភាពខាលើមិនមែនជាលើកទី១ ឡើយរបស់ក្រុមលោកឧកញ៉ាវ័យក្មេងទាំង៨រូប នៃក្រុមហ៊ុន T.O.I.C Group នេះ កន្លងមកអ្នកជំនួញវ័យក្មេងនៃក្រុមមួយនេះតែងតែចុះធ្វើកិច្ចការសប្បុរសធម៌ជាច្រើនលើកមកហើយ។

សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្តាញសារព័ត៌មានទទួលបានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះមានប្រជាជនរងផលប៉ះពាល់ចំនួន ១០៤,៣៤៨ គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២ នាក់, ប្រជាជនត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ១០,៥៨៣ គ្រួសារ ស្មើប្រមាណ ៤២,៣៣២ នាក់ និងប្រជាជនស្លាប់ចំនួន ៣៤ នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាត នឹងត្រូវធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T