បច្ចុប្បន្នស្ថានីយទូរទស្សន៍ CTN ​បានកំពុងផលិតខ្សែភាពយន្តភាគបុរាណខ្មែរខ្នាតធំជាច្រើនរឿង សំរាប់ចាក់ផ្សាយនៅក្នុងឆ្នាំ២០២១!

//s9.kh1.co/b1/b179312aae2976a4e5a4dbc9db420550aa9ba547.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តាំងពីការកកើតដំបូង រហូតមកដល់សព្វថ្ងៃនេះ ស្ថានីយទូរទស្សន៍ CTN បានចាក់ផ្សាយនូវខ្សែភាពយន្តភាគខ្មែរជាច្រើនរាប់រយរឿង។

ភ្នំពេញ៖ តាំងពីការកកើតដំបូង រហូតមកដល់សព្វថ្ងៃនេះ ស្ថានីយទូរទស្សន៍ CTN បានចាក់ផ្សាយនូវខ្សែភាពយន្តភាគខ្មែរជាច្រើនរាប់រយរឿងប្រកបដោយគុណភាពជាចម្បង ដែលនេះជាឆន្ទៈមួយដ៏ធំក្នុងការចូលរួមចំណែកគាំទ្រ លើកស្ទួយវិស័យសិល្បៈភាពយន្តខ្មែរ ដើម្បីទទួលបានភាពល្បីល្បាញ និងការគាំទ្រពីទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនេះ CTN ក៏នៅតែបន្តនូវឆន្ទៈមួយនេះ ដោយកំពុងតែផលិតនូវរឿងភាគខ្មែរថ្មីៗជាច្រើនមិនថាសម័យ ឬបុរាណ ប៉ុន្តែគ្រាន់តែភាពយន្តភាគបែបបុរាណមានដល់ទៅ ៥រឿងដូចជា៖

 រឿងភាគបុរាណខ្មែរសម័យលង្វែក "នគរមាស"
 រឿងភាគបុរាណខ្មែរសម័យលង្វែក "នគរមាស"

- រឿងភាគបុរាណខ្មែរ "អធិដ្ឋានស្នេហ៍"

- រឿងភាគបុរាណខ្មែរសម័យលង្វែក "នគរមាស"

- រឿងភាគខ្មែរសម័យអាណានិគមបារាំង "និស្ស័យស្នេហ៍បេះដូង៤"

- រឿងភាគព្រេងនិទានបុរាណខ្មែរ "ដើមរលួសមាស"

- រឿងភាគព្រេងនិទានបុរាណខ្មែរ "នាងកែវមុខសេះ"។

 រឿងភាគបុរាណខ្មែរ "អធិដ្ឋានស្នេហ៍"
 រឿងភាគបុរាណខ្មែរ "អធិដ្ឋានស្នេហ៍"

ភាពយន្តភាគខ្មែរខ្នាតធំទាំងអស់នេះ នឹងត្រូវផលិតឡើងក្រោមស្នាដៃកូនខ្មែរសុទ្ធសាធ មិនថាទាំងការដឹកនាំ ផលិត និពន្ធ ការថត យកសំឡេងពិតៗមិនបញ្ចូល ជាមួយទីតាំងស្អាតៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាការផលិត ដើម្បីទទួលបាននូវគុណភាពខ្ពស់ប្រកបដោយឆន្ទៈខ្ពស់ក្នុងការនាំយកនូវភាពយន្តភាគខ្មែរល្អៗជូនបងប្អូនទស្សនិកជនទស្សនាកម្សាន្ត។

ក្នុងនោះវត្តមានតារាសម្តែងថ្មីៗជាច្រើន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញសមត្ថភាពដំបូងរបស់ខ្លួន រួមជាមួយនឹងតារាសម្តែងជើងចាស់ជាច្រើន ធ្វើយ៉ាងណាឱ្យសក្តិសមជាមួយនឹងសាច់រឿងទាំងអស់នេះ។ តួយ៉ាងមានដូចជា កញ្ញា ប៉ុន សុរ៉ាវត្តី (Miss Planet Cambodia) លោក សេង មង្គល កញ្ញា សាន កុសុមៈ លោក នរាយ ប្រិមប្រិយ៍ កញ្ញា តារា លោក ធៀន លោក យិន វុត្ថា (ពូយ៉ុង) អ្នកនាង ស ច័ន្ទដានី (មីងខី) និងតារាសម្តែងក្មេងចាស់ប្រុសស្រីជាច្រើនរូបទៀត។

សូមរង់ចាំតាមដានទស្សនានូវខ្សែភាពយន្តភាគខ្មែរទាំងអស់នេះនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដោយទស្សនិកជនអាចតាមដាននូវព័ត៌មានផ្សេងៗតាមរយៈ Facebook Page CTN TV Drama៕

សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
សកម្មភាពខ្លះៗរបស់តួសម្តែង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/11/11f7586f6467d41382162982c38247b330c2dbe0.jpg

ស្រាបៀរ Tiger រៀបចំការប្រគំតន្ត្រីឆ្លងឆ្នាំសកល Tiger New Year’s Eve ដែលនឹងផ្សាយផ្ទាល់លើ កញ្ចក់ទូរទស្សន៍ និងប្រព័ន្ធអនឡាញ ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗជាច្រើនរូប

 ២៦-ធ្នូ-២០២០ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T