ភ្នំពេញ៖ នេះគឺជាលើកទី២ បន្ទាប់ពីតារាចម្រៀង រ៉េត ស៊ូហ្សាណា បានចាប់ដៃគ្នាសម្តែងនៅក្នុងបទចម្រៀង «សង្ស័យ» ជាមួយលោក សុវត្ថិ មុនីនាគ។ បន្ទាប់ពីចេញបទ «សង្ស័យ» មកសង្កេតឃើញថាអ្នកទាំងពីរពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និងមិត្តៗអ្នកគាំទ្រលើសពីការរំពឹងទុកតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង កាលពីម្សិលមិញនេះផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ក៏បានបញ្ចេញនូវបទចម្រៀងថ្មីចំណងជើងថា «សុំខុសមួយយប់» ដែលជាការបកស្រាយ សុវត្ថិ មុនីនាគ និង រ៉េត ស៊ូហ្សាណា។
តួយ៉ាង នៅក្នុងវីដេអូចម្រៀងនេះសង្កេតឃើញថា បទភ្លេងថ្មី រសជាតិថ្មី ចង្វាក់ប្លែក ធ្វើឲ្យផ្ទុះការគាំទ្រជាថ្មីម្តងទៀត ក្នុងនោះផងដែរ ក៏មានមតិមួយចំនួនបានរិះគន់ពីវីដេអូបទចម្រៀងមួយនេះផងដែរ៕
ចង់ដឹងថា តើវីដេអូចម្រៀងនេះមានអត្ថន័យពិរោះ ប្លែកយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖