ឆ្នាំនេះ​ រាជ​រដ្ឋាភិ​បាល​សម្រេច​​ផ្អាក​​​​ប្រារព្ធ​​ពិធី​បុណ្យ​អុំ​ទូក​ ប៉ុន្តែ​អនុញ្ញាត​​ឱ្យ​ឈប់​សម្រាក​ធម្មតា​

//s9.kh1.co/20/20b9d759643db855900622dffa8ce338802f8926.jpg
សង្គម

 ២៣-តុលា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចផ្អាកការ​ប្រារព្ធ​ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០

តាមរយៈលិខិតចុះថ្ងៃ ១១​ សីហា ២០២០​  ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចផ្អាកការ​ប្រារព្ធ​ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។ បើតាមឯកសារមន្ត្រីសាធារណៈ​បាន​កំណត់​សម្គាល់ថា មន្ត្រីរាជការ និយោជិក កម្មករ ត្រូវអនុញ្ញាតឱ្យឈប់សម្រាកធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីធ្លាប់ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកតាំងពីខែសីហាកន្លងទៅថា រាជរដ្ឋាភិបាលមានហេតុផលសមស្របក្នុងការផ្អាកពិធីបុណ្យនេះ ដោយសារអាជ្ញាធរមានការព្រួយបារម្ភអំពី​ការចម្លង​ជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ដែលមានការជួបជុំនេះ។

លោកបានមានប្រសាសន៍ថា៖ «នៅក្នុងពិធីបុណ្យអុំទូកនៅកម្ពុជា មានមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នា​ដើម្បី​ជួបជុំទស្សនាព្រឹត្តិការណ៍ប្រពៃណីនៅតាមដងទន្លេសាប និងដៃទាំងបួននៃទន្លេមេគង្គ»។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីរូបនេះបានបន្ថែមទៀតថា៖ «នៅក្នុងបរិយាកាសបច្ចុប្បន្ន វាមិនសមទេក្នុងការរៀប​ចំព្រឹត្តិការណ៍នេះ ជាពិសេសព្រឹត្តិការណ៍មួយដែលនឹងទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនបែបនេះ»។

សូមបញ្ជាក់ថា ដើមឡើយពិធីបុណ្យអុំទូកគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២០៕

https://s9.kh1.co/__image/w=453,h=629,q=100/fc/fc5b6760742e26661ba8a87afb5273ab2e7cd47a.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T