អបអរសាទរ! តារាចម្រៀងរ៉េបល្បីឈ្មោះ BewhY ប្រកាសថ្ងែរៀបការហើយ

//s9.kh1.co/bf/bf036203759fa7b833c5daae3ddb53758d990b02.jpg
នារី

 ២៣-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ជាការពិតអត់! ស្ងាត់ៗ បាត់ដំណឹងយូរ កំពូលតារាចម្រៀងរ៉េប BewhY ស្រាប់តែចេញមកប្រកាស ថ្ងៃរៀបការនៅខែធ្នូ ចុងឆ្នាំនេះតែម្ដង

កូរ៉េខាងត្បូង ៖ ទស្សនិកជន អ្នកស្នេហាវិស័យសិល្បៈ ពិតជាដឹងហើយថា កំពូលតារាចម្រៀងរ៉េប លោក BewhY ជាសិល្បៈករឆ្នើម និងមានឈ្មោះបោះសម្លេងល្បីមិនធម្មតា លើវិស័យ Kpop ផ្នែក​រ៉េបមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ ធ្លាប់ទទួលបានពានរង្វាន់ ធំៗ ជាច្រើនផងដែរ ដូចជា Hip Hop Track of the Year ក្នុងកម្មវិធី Korean Hip-hop Awards ជាដើម។  

ជាមួយគ្នានេះដែរ BewhY បានទទួលកិត្តិនាមល្បីល្បាញ បន្ទាប់ពីឈ្នះរង្វាន់ ក្នុងកម្មវិធី Show Me The Money 5។ តារាប្រុសរូបនេះ ត្រូវបានប្រិយមិត្ត អ្នកគាំទ្រ ទទួលស្គាល់លោក ក្នុងនាមជាតារាចម្រៀងរ៉េបដ៏ល្បី និងពេញនិយមបំផុតរបស់កូរ៉េខាងត្បូង ជាមួយនឹងការតែងចង្វាក់ភ្លេង អមដោយស្ទីលរ៉េប បែបប្លែករបស់លោក។

លើសពីនេះទៅទៀត ដើម្បីបម្រើអារម្មណ៍ហ្វេនៗរបស់លោក BewhY តែងតែទម្លាក់បទថ្មីៗ ស្របនឹងពេលនេះផងដែរ លោកក៏មានវត្តមាន សម្ដែងនៅលើអាល់ប៊ុមថ្មីរបស់ Mino សមាជិកក្រុម WINNER ផងដែរ។

ជាការពិតណាស់ កាលពីឆ្នាំ ២០១៧  BewhY  លោកបានបញ្ជាក់ប្រាប់ ពីរឿងនេះរៀបការបស់លោកដែរ ដោយកាលនោះ លោកបង្ហាញខ្លួននៅលើ កម្មវិធី Radio Star របស់ប៉ុស្តិ៍ MBC ថាលោកមានទំនាក់ទំនង ជាមួយមិត្តស្រីរបស់លោក អស់រយៈពេល ៥ ឆ្នាំមកហើយ។ លោកនិងមិត្តស្រីរបស់លោក ក៏មានគម្រៀងរៀបការ នៅក្នុងពេល ៣ឆ្នាំខាងមុខទៀតផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី លោកមិនបានបង្ហាញមិត្តស្រីជាសាធារណៈ ឲ្យហ្វេនៗបានស្គាល់នៅឡើយទេ ដូច្នេះហ្វេនៗ មានតែទន្ទឹងរង់ចាំថ្ងៃ រៀបការរបស់អ្នកទាំងពីរតែប៉ុណ្ណោះ។

ជាក់ស្ដែង នាពេលថ្មីៗនេះ តាប្រុសរូបសង្ហា BewhY ពិតជាមិនធ្វើឲ្យហ្វេនៗចាំស្កកនោះឡើយ លោកបានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីលោកប្រកាសថា នឹងរៀបការជាមួយមិត្តស្រីរបស់លោកនៅខែធ្នូ ខាងមុខនេះហើយ។

បន្ទាប់ពីប្រកាសដំណឹងល្អនេះ ហ្វេនៗបានចូលរួមអបរអរចំពោះ អនាគត កូនកំលោះ និងកូនក្រមុំមួយគូនេះ យ៉ាងរីករាយ៕

សូមចូលរួមរីករាយផង! ទីបំផុតកំពូលតារាចម្រៀងរ៉េប BewhY ជិតក្លាយជាកូនកំលោះហើយ!

សូមទស្សនារូបភាពខាងក្រោម ៖

BewhY
BewhY
BewhY
BewhY
BewhY
BewhY
BewhY
BewhY
BewhY
BewhY
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T