រំភើប! សុខ សីឡាលីន នៅតែឆ្លៀតធ្វើរឿងនេះសម្រាប់ ឆន សុវណ្ណរាជ ទោះហួសថ្ងៃក៏ដោយ (មានវីដេអូ)

//s9.kh1.co/e1/e14d9301a4292d1bf624e9304fca4f976bc3ec08.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

សុខ សីឡាលីន នៅតែឆ្លៀតធ្វើរឿងនេះសម្រាប់លោក ឆន សុវណ្ណរាជ ទោះហួសថ្ងៃពិសេសក៏ដោយ

ភ្នំពេញ៖ បើនិយាយពីទំនាក់ទំនងមិត្តភាពរវាងតារាចម្រៀងស្រី សុខ សីឡាលីន និងតារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ គឺអ្នកទាំងពីរមានភាពស្និទ្ធស្នាលរាប់អានគ្នាប្រៀបដូចជាបងប្អូនអ៊ីចឹង។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏ជាតារាចម្រៀងជ្រកក្រោមផលិតកម្ម រស្មីហង្សមាស ដូចគ្នាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នាមួយរយៈពេលនេះសង្កេតឃើញថាលោក ឆន សុវណ្ណរាជ ហាក់មមាញឹកយ៉ាងខ្លាំងក្នុងមុខជំនួញថ្មីជាមួយនឹងផលិតផលថែសម្រស់ ដែលជាប៊្រេនឈ្មោះរបស់លោកផ្ទាល់តែម្តង។ រីឯកញ្ញា សុខ សីឡាលីន វិញក៏មានការមមាញឹកខ្លាំងដូចគ្នា ក្នុងការចូលរួមច្រៀងតាមកម្មវិធីផ្សេងៗស្ទើរតែរៀងរាល់នាចុងសប្តាហ៍។ មិនតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះក៏ជាប់បំពេញជាមួយនឹងការងារជាមន្រ្តីរាជការផងដែរ។

យ៉ាងណាមិញ ទោះបីជាមមាញឹកជាមួយការងារក្តីក៏តារាចម្រៀងស្រីរូបនេះនៅតែឆ្លៀតធ្វើខួបកំណើតដើម្បី Surprise ដល់លោក ឆន សុវណ្ណរាជ ខណៈខួបហួសអស់រយៈពេល ១៣ ថ្ងៃក៏ដោយ។

មិនតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំសង្កេតឃើញថា សុខ សីឡាលីន តែងតែធ្វើកម្មវិធី Surprise នំខេកដល់លោក ឆន សុវណ្ណរាជ មិនដែលរំលងជាមួយនឹងបរិយាកាសដ៏សប្បាយរីករាយ៕

ចង់ដឹងថាតើកម្មវិធីនេះសប្បាយយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ​៖

សុខ សីឡាលីន
សុខ សីឡាលីន
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
សុខ សីឡាលីន និង  ឆន សុវណ្ណរាជ
សុខ សីឡាលីន និង  ឆន សុវណ្ណរាជ
សុខ សីឡាលីន , ឆន សុវណ្ណរាជ និងមិត្តភក្តិ
សុខ សីឡាលីន , ឆន សុវណ្ណរាជ និងមិត្តភក្តិ
ឆន សុវណ្ណរាជសុខ សីឡាលីន
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T