ក្រុមហ៊ុន ទ្រូម៉ាន់នី ចែកអំណោយ​ដល់​ជនរងគ្រោះទឹកជំនន់នៅខេត្ត​បន្ទាយមានជ័យ!

//s9.kh1.co/69/691086d371dae89c8709da492bb0ec7d5ea8078d.jpg
សង្គម

 ២៣-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ទ្រូម៉ាន់នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុ​ធំបផុតមួយនៅកម្ពុជា​ បានចែកអំណោយ​ដល់​ជន​រង គ្រោះ ដោយសារ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

បន្ទាយមានជ័យ៖ ទ្រូម៉ាន់នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុ​ធំបផុតមួយនៅកម្ពុជា​ បានចែកអំណោយ​ដល់​ជន​រង គ្រោះដោយសារ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ដែលជា​ផ្នែកមួយនៃវិភាគទាន និង​ការ​បរិច្ចាគ​ជារួម​ ផ្ដោតលើ​ការជួយ​ដល់​តំបន់ដែលរងគ្រោះធ្ងន់ធ្ងរ​បំផុត​​ទូទាំង​ប្រទេសដោយសារ​ទឹកជំនន់។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុគ្គលិក​ចំនួនប្រមាណជាង១០នាក់​​ របស់​ក្រុមហ៊ុនទ្រូម៉ាន់នី បាន​បរិច្ចាគគ្រឿងឧបភោគបរិភោគ ដែលមាន​តម្លៃ រាប់សិបម៉ឺនដុល្លារដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ ដែលកំពុង​រង​ផលប៉ះពាល់ដោយសារទឹកជំនន់ក្នុង​​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ អំណោយទាំងអស់នោះរួមមាន អង្ករ សៀង ទឹកសុទ្ធ ទឹកស៊ីអ៊ីវ មី និង​ត្រី​ខ​ កំប៉ុងជាដើម។

អំណោយ​ជួយដល់​ជនរងគ្រោះទឹកជំនន់របស់ទ្រូម៉ាន់នី
អំណោយ​ជួយដល់​ជនរងគ្រោះទឹកជំនន់របស់ទ្រូម៉ាន់នី
អំណោយ​ជួយដល់​ជនរងគ្រោះទឹកជំនន់របស់ទ្រូម៉ាន់នី
អំណោយ​ជួយដល់​ជនរងគ្រោះទឹកជំនន់របស់ទ្រូម៉ាន់នី

អំឡុងពិធីប្រគល់អំណោយជូនអាជ្ញាធរមូលដ្ឋាន ស្រុកថ្មពួក លោក ​សុវ៉ាត ដារីយេវិច​​ ដែលជា​នាយកគ្រប់គ្រង​ផ្នែក​លក់របស់ក្រុមហ៊ុនទ្រូម៉ាន់នី មានប្រសាសន៍ថា៖

“ក្រុមហ៊ុន ទ្រូម៉ាន់នី​ មានមោទនភាព​ក្នុងការ​ជួយ​ដល់​ជនរួមជាតិកម្ពុជា គ្រប់ពេលដែលពួកគាត់ត្រូវការ​ពួកយើង មិនថានៅ​ទីកន្លែង​ណានោះទេ។ ក្នុងពេលវេលា​ដ៏លំបាកបែបនេះ យើង​មានបំណង​បញ្ជាក់​ឲ្យ​អ្នកដែលទទួលរងផលប៉ះពាល់​បានឃើញថា យើង​តែងតែជួយគាំទ្រ​ដល់ពួកគាត់ជានិច្ច​ ដូច្នេះហើយទើបបានជាយើងរៀបចំកម្មវិធីនាថ្ងៃនេះ”។

ប្រសាសន៍របស់លោក ​សុវ៉ាត ដារីយេវិច

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ ដែលត្រូវបានជម្លៀសពីលំនៅដ្ឋាន​​ដោយសារ​ទឹកជំនន់ បានចូលរួម​​ក្នុងការ​ប្រគល់អំណោយនេះ។ លោក យេវិច បានបន្ថែមថា៖

“បើទោះបីជា​ក្រុមការងារ​របស់យើងមានវត្តមាន​​តិច​តួចនៅថ្ងៃនេះ​ក្ដី ប៉ុន្តែ​បុគ្គលិក និងភ្នាក់ងារ​របស់យើង​រាប់​ពាន់នាក់បានផ្ដាំផ្ញើនូវក្ដីបារម្ភ និង​ការបួងសួង ជូនពរ​សព្វសាធុការ​ដល់ជនរងគ្រោះទាំងអស់។ ទាំងអស់នេះ គឺជា​អំណោយ​​ពីសំណាក់​បុគ្គលិក និងភ្នាក់ងារ​របស់ទ្រូម៉ាន់នីទាំងអស់។ យើង​សង្ឃឹមថា អំណោយទាំងនេះ​នឹង​បាន​រួមចំណែក​ខ្លះៗ​​ ស្របពេលដែលលោក​អ្នកកំពុង​ប្រឈម​នឹង​ការ​លំបាកដោយសារ​ទឹកជំនន់ដ៏ធ្ងន់ធ្ងរ​នាពេលនេះ”។

  ប្រសាសន៍របស់លោក ​សុវ៉ាត ដារីយេវិច

ជំនួយ​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី ដល់ក្រុមគ្រួសារ​​រងគ្រោះ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យនេះ គឺជា​ចំណែកមួយនៃ​ជំនួយរបស់ខ្លួន ដែលក្រុមហ៊ុន​កំពុង​ផ្ដល់ជូនជា​បន្តបន្ទាប់​នៅប៉ុន្មានថ្ងៃខាង​មុខទៀត។

អំណោយ​ជួយដល់​ជនរងគ្រោះទឹកជំនន់របស់ទ្រូម៉ាន់នី
អំណោយ​ជួយដល់​ជនរងគ្រោះទឹកជំនន់របស់ទ្រូម៉ាន់នី

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែកយុទ្ធសាស្ត្រ​ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មាន​ប្រសាសន៍ថា៖

“ក្រុមហ៊ុនយើង​ខ្ញុំ​សូមចែក​រំលែក​នូវ​ទុក្ខ​លំបាក​​របស់​ប្រជាពលរដ្ឋ​រួមជាតិ​កម្ពុជា​ ក្នុងគ្រា​លំបាក​បែបនេះ ដូច្នេះហើយ ទើប​យើង​ប្រឹង​ប្រែង​ឲ្យ​អស់ពីលទ្ធភាពដើម្បីជួយ​​ដល់ប្រជាពលរដ្ឋ​ដែលស្ថិត​នៅ​​ក្នុង​តំបន់ដែលរងគ្រោះ​ខ្លាំងជាងគេបំផុត”។

ប្រសាសន៍របស់លោកស្រី ឃួន ហ្វ្រង់ដារា

ចាប់តាំងពីក្រុមហ៊ុនបានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាក្នុងឆ្នាំ២០១៦ មក ទ្រូម៉ាន់នី  បានបង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹងថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ​១ម៉ឺននាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុនៅគ្រប់ទីកន្លែងទាំង​អស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាននាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេសពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុកទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕

អំណោយ​ជួយដល់​ជនរងគ្រោះទឹកជំនន់របស់ទ្រូម៉ាន់នី
អំណោយ​ជួយដល់​ជនរងគ្រោះទឹកជំនន់របស់ទ្រូម៉ាន់នី

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ 

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីនាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី១ប្រទេស ទៅជា៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននឹងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ៧ម៉ឺនភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩។ លើសពីនេះកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T