ប្រធានាធិបតីរុស្ស៊ីជឿថា មានមនុស្សជិត៥ពាន់នាក់ បានស្លាប់​ក្នុងតំបន់ជម្លោះការ៉ាបាក់

//s9.kh1.co/2a/2a2188e6423bb44db4dffee37a89d412170c84de.jpg
សង្គម

 ២៣-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានថ្លែង​កាលថ្ងៃព្រហស្បតិ៍​ថា ទីក្រុងម៉ូស្គូមានការជឿជាក់ថាមានមនុស្សជិត ៥,០០០នាក់ ​បានស្លាប់បាត់បង់ជីវិត នៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងអាស៊ែបៃ​សង់និងកងកម្លាំង​អាមេនី​

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន បានថ្លែង​កាលថ្ងៃព្រហស្បតិ៍​ថា ទីក្រុងម៉ូស្គូ​ជឿជាក់ថាមានមនុស្សជិត ៥,០០០នាក់ ​បានស្លាប់បាត់បង់ជីវិត នៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងអាស៊ែបៃ​សង់និងកងកម្លាំង​អាមេនី​ នៅ​តំបន់ជម្លោះ ណាហ្គ័រណូ ការ៉ាបាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ពូទីន ប្រាប់ទៅកាន់អង្គប្រជុំនៅក្លឹបពិភាក្សា Valdai យ៉ាងដូច្នេះថា៖

ភាគីទាំងសងខាងមានអ្នកស្លាប់និងរបួសជាច្រើន ដោយក្នុងនោះភាគីម្ខាងៗមាន​ជាង ២,០០០នាក់។

វ៉ា្លឌីមៀ ពូទីន

មន្ត្រីគ្រប់គ្រងនៅតំបន់ការ៉ាបាក់​បាន​និយាយ​ថា ទាហានរបស់ខ្លួនចំនួន ៨៧៤នាក់ ត្រូវបានសម្លាប់ចាប់តាំងពីមានជម្លោះកាលពីថ្ងៃទី ២៧ ខែកញ្ញា។ បន្ថែមពីនេះក៏មានទាំងជនស៊ីវិល ៣៧នាក់ផងដែរ។ ចំណែកភាគីខាងអាស៊ែបៃសង់ ក៏បាន​រាយការណ៍ដែរថា ជនស៊ីវិល​អាស៊ែបៃសង់ចំនួន ៦១នាក់បានស្លាប់ និង ២៩១នាក់រងរបួស ប៉ុន្តែមិនបានបង្ហាញតួលេខស្លាប់របស់​ទាហាននោះទេ។

គួរជម្រាបដែរថា ណាហ្គ័រណូ ការ៉ាបាក់ គឺជាតំបន់ស្ថិតនៅក្នុងប្រទេសអាស៊ែបៃសង់ ប៉ុន្តែត្រូវ​បានគ្រប់គ្រងដោយជនជាតិអាមេនី។ ហើយស្របដែលជម្លោះក្នុងតំបន់ការ៉ាបាក់នេះចេះតែបន្តទៅមុខ រុស្ស៊ីនិងសហរដ្ឋអាមេរិកក៏បាននឹងកំពុងចូលខ្លួន ដើម្បីជួយ​ដោះស្រាយ​ជម្លោះនេះ​តាមសន្តិវិធី៕

ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន
ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន
ក្រុមស្វែងរកនិងជួយសង្គ្រោះ​ចុះអន្តរាគមន៍នៅទីទាំងមួយ ដែលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត​
ក្រុមស្វែងរកនិងជួយសង្គ្រោះ​ចុះអន្តរាគមន៍នៅទីទាំងមួយ ដែលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត​
ក្រុមអ្នកជួយសង្គ្រោះ​លើកសាកសព​អ្នកស្លាប់ ​ដែលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត
ក្រុមអ្នកជួយសង្គ្រោះ​លើកសាកសព​អ្នកស្លាប់ ​ដែលរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T