អស្ចារ្យ! ទីក្រុងឌូបៃបានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ប្រភពទឹកធំជាងគេ

//s9.kh1.co/ca/ca4f5d9c7ed5f5f55f062847849115fb24478c76.jpg
សង្គម

 ២៣-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ទីក្រុងបៃតងឌូបៃបានបំបែកឯតទគ្គកម្មសម្រាប់ប្រភពទឹកដ៏ធំបំផុតរបស់ពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ

ក្រុងឌូបៃ៖ ទីក្រុងបៃតងឌូបៃបានបំបែកឯតទគ្គកម្មសម្រាប់ប្រភពទឹកដ៏ធំបំផុតរបស់ពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ខណៈទីក្រុង Gulf ព្យាយាមជំរុញវិស័យទេសចរណ៍ដែលកំពុងរងគ្រោះយ៉ាងខ្លាំងចំពេលមានការរីករាលដាលនៃជំងឺ COVID-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពទឹក The Palm Fountain ដែលគ្របដណ្តប់លើផ្ទៃដី ១,៣៣៥ ម៉ែត្រការ៉េមានទីតាំងនៅផ្សារទិញឥវ៉ាន់និងបរិភោគអាហារស្ថិតនៅលើកោះ Palm Jumeirah ដែលជាកោះមានរាងជាដើមដូង។

លោក Shaddy Gaad ប្រធានផ្នែកទីផ្សារជាន់ខ្ពស់នៅឯស្ថាប័ន Guinness World Records (GWR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “GWR មានសេចក្តីសោមនស្សរីករាយដែលបានឃើញជាផ្លូវការនូវ The Palm Fountain ដែលបានបំបែកឯតទគ្គកម្មពិភពលោកជាប្រភពទឹកដែលធំជាងគេបំផុត”។

  កោះ Palm Jumeirah ដែលជាកោះមានរាងជាដើមដូង  
  កោះ Palm Jumeirah ដែលជាកោះមានរាងជាដើមដូង  

ប្រភពដដែលបាននិយាយថា “ប្រភពទឹកនេះគឺជាឧទាហរណ៍មួយនៃព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតនៅក្នុងសមិទ្ធិផលស្ថាបត្យកម្មរបស់ឌូបៃ” ដោយលោកបានបន្ថែមថាស្ថាប័ន Guinness កំពុងប្រកាសថា “អស្ចារ្យជាផ្លូវការ”។

ទីក្រុងឌូបៃដែលជាទីក្រុងមួយក្នុងចំណោមដែនត្រួតត្រារបស់អធិរាជឥស្លាម ទាំង ៧ ដែលបង្កើតជាប្រទេសអេមីរ៉ាតអារ៉ាប់រួម និងធ្លាប់បានបំបែកឯតទគ្គកម្មពិភពលោកជាច្រើនរួចមកហើយរួមទាំងអាគារខ្ពស់ជាងគេនៅលើពិភពលោកគឺ Burj Khalifa និងឡានប៉ូលីសដែលមានល្បឿនលឿនបំផុតគឺសេវាកម្មរថយន្តម៉ាក Bugatti Veyron ។ពេលនេះក៏ក្លាយជាទីក្រុងដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ដែលមានប្រភពទឹកដ៏ធំជាងគេមួយនៅលើពិភពលោកនៅជិត Burj Khalifa ផងដែរ។

យោងតាមស្ថាប័ន ​​Guinness បានឱ្យដឹងថាប្រភពទឹកថ្មីនេះមានអំពូល LED ចំនួនជាង ៣,០០០ អំពូល, ក្បាលរ៉ូប៊ីណេចំនួន ៧,៥០០ និងអាចបាញ់ទឹកបានដល់កម្ពស់ ១០៥ ម៉ែត្រ។

 ទីក្រុងឌូបៃ
 ទីក្រុងឌូបៃ

កាលពីខែមុនវិចិត្រករជនជាតិអង់គ្លេសឈ្មោះ Sacha Jafri បានបំបែកឯតទគ្គកម្មផ្ទាំងក្រណាត់សម្រាប់គូរគំនូរធំជាងគេដែលមានទំហំ ១,៥៩៥ ម៉ែត្រក្រឡានៅទីក្រុងឌូបៃផងដែរ។

ទីក្រុងឌូបៃដែលមានសេដ្ឋកិច្ចចម្រុះច្រើនជាងគេនៅក្នុងតំបន់ឈូងសមុទ្រដែលសំបូរទៅដោយប្រេងនោះបានរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺ COVID-១៩។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានធ្លាក់ចុះដល់ ៣,៥% នៅក្នុងត្រីមាសទី ១ បន្ទាប់ពីកំណើនរយៈពេល ២ ឆ្នាំជាប់គ្នា។

គួរបញ្ជាក់ផងដែរថា វិស័យទេសចរណ៍គឺជាផ្នែកសំខាន់មួយរបស់អធិរាជឥស្លាមដែលបានស្វាគមន៍ភ្ញៀវទេសចរជាង ១៦ លាននាក់កាលពីឆ្នាំមុន។ ហើយបច្ចុប្បន្ននេះទីក្រុងឌូបៃបានបើកឡើងវិញយ៉ាងច្រើនសម្រាប់អាជីវកម្មនិងតំបន់ទេសចរណ៍ ប៉ុន្តែអត្រាឆ្លងក៏បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ៕

សូមទស្សនារូបភាពបន្ថែម៖

  ប្រភពទឹក The Palm Fountain
  ប្រភពទឹក The Palm Fountain
  ប្រភពទឹក The Palm Fountain
  ប្រភពទឹក The Palm Fountain
  ប្រភពទឹក The Palm Fountain
  ប្រភពទឹក The Palm Fountain
  ប្រភពទឹក The Palm Fountain
  ប្រភពទឹក The Palm Fountain
  ប្រភពទឹក The Palm Fountain
  ប្រភពទឹក The Palm Fountain

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T