ស្រស់ស្អាតបែបទាក់ទាញ ពេល Lisa បង្ហាញខ្លួន ជាអ្នកផ្សព្វផ្សាយផលិតផលក្រែមលាបមាត់ ម៉ាកថ្មីបំផុត!

//s9.kh1.co/bb/bb29c9e197c5e693781c97317aa1056c5c91cbce.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រ កាន់តែជ្រួលច្របល់​ហើយ ពេលឃើញ Lisa មកផ្សព្វផ្សាយ និងណែនាំឲ្យហ្វេនសាកល្បងប្រើ ផលិតផលក្រេមល្បី ម៉ាកថ្មីបំផុត!

 កូរ៉េខាងត្បូង ៖ ហ្វេនពិតជាបានដឹងហើយ ពីទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ Lisa សមាជិកក្រុម BLACKPINK ជាមួយនឹងភាពស្រស់ស្អាត តារាស្រីសញ្ជាតិថៃ កម្ពស់ខ្ពស់រូបនេះ ជាតារាដែលពោរពេញទៅដោយ ទេពកោសល្យ ទាំងច្រៀង រ៉េប ជាពិសេសទៅទៀតនោះ Lisa ក៏តារាល្បីល្បាញលើពិភពលោក លើវិស័យ Fashion ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារតែភាពស្រស់ស្អាត ពូកែ ព្រមទាំងមានទេពកោសល្យ ជាច្រើនបែបនេះហើយ ទើបធ្វើឲ្យតារាស្រីវ័យក្មេងរូបនេះ ទទួលបានប្រជាប្រិយភាពល្បីល្បាញ មានហ្វេនៗស្រលាញ់គាំទ្រ ទូទៅពិភពលោក។

ស្របជាមួយគ្នានេះដែរ Lisa ក៏ត្រូវបានម្ចាស់ក្រុមហ៊ុន ផលិតផលល្បីៗ អញ្ជើញនាងឲ្យមកផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ ដោយជាក់ស្ដែង កំឡុងពេលដែល Lisa ទទួលថតផ្សាយឲ្យក្រុមហ៊ុនណាមួយហើយនោះ ក្រុមហ៊ុននោះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេស BLINKs របស់នាងផ្ទាល់តែម្ដង។

អ្វីដែលកាន់តែប្លែកភ្នែកជាងនេះ ទៅទៀតនោះ គឺថ្មីៗនេះ Lisa បានបង្ហាញនូវភាពស្រស់ស្អាត ជាមួយនឹងក្រេមលាបមាត់ថ្មី ក្នុងនាមជាឯកអគ្គរាជទូត របស់ផលិតគ្រឿងសម្អាង ជាឪកាសឲ្យនាង បានបង្ហាញមន្តស្នេហ៍ដ៏ទាក់ទាញ និងផ្អែមល្ហែម ជាមួយនឹងបបូរមាត់ស្អាត និងស៊ិចស៊ីរបស់នាង។

យ៉ាងណាមិញ Lisa ក៏បានស្នើឲ្យហ្វេនៗ ជាពិសេស BLINKs សាកល្បងប្រើក្រេមលាបបបូរមាត់ ម៉ាកថ្មីនេះ ដែលមានរហូតដល់ទៅ ៦ពណ៌ ងាយស្រួលឲ្យហ្វេនៗរបស់នាងជ្រើសរើស៕

សូមទស្សនារូបភាពខាងក្រោម ៖

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T