មើលឲ្យជាក់ សឹមញាក់ចិញ្ចើមណា! BTS បើប្រអប់កាស មិនមែនចិញ្ចៀន សុំហ្វេនៗ រៀបការទេ!

//s9.kh1.co/8b/8b5fd32af50efe31b8c841248a08012a6a233d3e.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខំតែអរ!គ្រាន់តែទាញកាសមក បើកបង្ហាញ តែប៉ុណ្ណឹងសោះ BTS ធ្វើឲ្យ ហ្វេនៗគិតវែងឆ្ងាយ ស្មានតែយកចិញ្ចៀនមក សុំរៀបការពិតមែន!

កូរ៉េខាងត្បូង ៖ បណ្ដាប្រិយមិត្ត ជាអ្នកស្នេហាវិស័យ Kpop ពិតជាដឹងហើយថា BTS គឺជាក្រុមចម្រៀងដែលទទួលបានប្រជាប្រិយភាពល្បីល្បាញ ទូទាំងពិភពលោក។ ពួកគេមិនត្រឹមតែមានទេពកោសល្យជាច្រើនយ៉ាង ដូចជាការច្រៀង រាំ និងសម្ដែងប៉ុណ្ណោះទេ ពួកគេថែមទាំង ជាក្រុមចម្រៀងដែល អាចនិពន្ធចម្រៀងដោយខ្លួនឯង បានយ៉ាងល្អទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងថ្មីៗនេះ នៅពេលដែលពួកគេថតផ្សាយផលិតផល កាសថ្មីរបស់ SAMSUNG ក្រុមចម្រៀងប្រុសដ៏ល្បីមួយក្រុមនេះ បានធ្វើឲ្យអ្នកគាំទ្រ ស្រែកស្ទើរតែបែកផ្ទះ ព្រោះតែសកម្មភាពរបស់ពួកគេ ដែលអាចនិយាយបានថា ទាក់ទាញបេះដូងយ៉ាងខ្លាំង ធ្វើឲ្យហ្វេនៗគិតច្រើនបានយ៉ាងងាយ។

ជាការពិតណាស់នៅ សកម្មភាពនិងទឹកមុខរបស់សមាជិក BTS ពេលកំពុងថត នៅពេលដែលពួកគេ បើកប្រអប់កាស គឺពិតជាទាក់ទាញខ្លាំងមែនទែន ជាមួយស្នាមញញឹមយ៉ាងស្រទន់ មើលទៅដូចជាកូនកម្លោះ កំពុងតែបើកប្រអប់ចិញ្ចៀន សុំកូនក្រមុំរៀបការ យ៉ាងដូច្នោះដែរ។

លើសពីនេះទៅទៀត ទឹកមុខរបស់ពួកគេ បានស្ដែងឲ្យឃើញពីភាពប្រាកដប្រជា ព្រមជាមួយនឹងកាយវិការ សម្ដែងធ្វើដូចមែនទែន នាំអារម្មណ៍ឲ្យហ្វេនៗ ឲ្យរលាយបេះដូងខ្ទេច បន្តការស្រមៃថានេះ ជាវីដេអូសុំរៀបការយ៉ាងពិតប្រាកដ៕

មិនឲ្យហ្វេនៗ គាំងយ៉ាងម៉េចបាន បើសមាជិកក្រុម BTS បង្ហាញសកម្មភាពទាក់ទាញយ៉ាងហ្នឹង​!

ចង់ដឹងអត់ តើពួកគេធ្វើសកម្មភាពបែបណា បានជា ARMYs គិតច្រើនបែបនេះ?

តោះទស្សនារូបភាពខាងក្រោម ៖

J-Hope
J-Hope
Jimin
Jimin
RM
RM
Jin
Jin
Jungkook
Jungkook
Suga
Suga
V
V
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T