មកស្គាល់កីឡាករបាល់ទាត់ទាំង ១០ រូប​ដែលមានល្បឿនលឿនជាងគេក្នុងឆ្នាំ ២០២០ នេះ

//s9.kh1.co/f7/f7d6af5384cea7e56c8108a78eecc48f2ef1df02.jpg
កីទ្បា

 ២៣-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ល្បឿនគឺជាអ្វីគ្រប់យ៉ាងនៅក្នុងបាល់ទាត់ ព្រោះវាអាចវាយប្រហារនូវគុណប្រយោជន៍លើខ្សែការពារបាន ។ វាជាសុបិនអាក្រក់បំផុតរបស់ខ្សែការពារ ប្រសិនបើដៃគូប្រយុទ្ធមានល្បឿនលឿនជាងខ្លួន។​​

ល្បឿនគឺជាអ្វីគ្រប់យ៉ាងនៅក្នុងបាល់ទាត់ ព្រោះវាអាចវាយប្រហារនូវគុណប្រយោជន៍លើខ្សែការពារបាន។ វាជាសុបិន្ដអាក្រក់បំផុតរបស់ខ្សែការពារ ប្រសិនបើដៃគូប្រយុទ្ធមានល្បឿនលឿនជាងខ្លួន។​​ ខាងក្រោមនេះ គឺជាកីឡាករបាល់ទាត់ទាំង ១០ រូប ដែលមានល្បឿនលឿនជាគេក្នុងឆ្នាំ ២០២០ នេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១០. កីឡាករ Nacho Fernandez - ៣៤,៦២ គីឡូម៉ែត្រ / ម៉ោង

កីឡាករ Nacho Fernandez
កីឡាករ Nacho Fernandez

Nacho Fernandez គឺជាកីឡាករបាល់ទាត់អាជីពអេស្ប៉ាញដែលដើរតួជាខ្សែការពាររបស់ក្រុម Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ។ ខ្សែការពាររបស់ស្ដេចស Real Madrid រូបនេះនៅតែមានល្បឿនល្អ ទោះបីបច្ចប្បន្នមានវ័យ ៣០ ក៏ដោយ។ តាមស្ថិតិដែលបានបង្ហាញ Nacho Fernandez មានល្បឿន ៣៤,៦២ គីឡូម៉ែត្រក្នុងមួយម៉ោង។ 

៩. កីឡាករ Alvaro Odriozola - ៣៤,៩៩ គីឡូម៉ែត្រ / ម៉ោង

 កីឡាករ Alvaro Odriozola
 កីឡាករ Alvaro Odriozola

Álvaro Odriozola គឺជាកីឡាករបាល់ទាត់អាជីពអេស្ប៉ាញដែលដើរតួជាខ្សែការពារខាងស្តាំឱ្យ Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបង្ហាញខ្លួនបានត្រឹមតែ ១ លើកប៉ុណ្ណោះ នៅ La Liga រដូវកាល ២០២០ - ២១ មុនពេលចូលរួមជាមួយ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាកន្លងទៅ។ 

៨ . កីឡាករ Kingsley Coman - ៣៥ គីឡូម៉ែត្រ / ម៉ោង

 កីឡាករ Kingsley Coman
 កីឡាករ Kingsley Coman

 Kingsley Coman គឺជាកីឡាករបាល់ទាត់អាជីពរបស់បារាំងដែលដើរតួជាខ្សែបម្រើស្លាបឱ្យក្លិប Bayern Bundes ក្នុងក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់និងក្រុមជម្រើសជាតិបារាំង។

៧. កីឡាករ Mohamed Salah - ៣៥ គីឡូម៉ែត្រ / ម៉ោង

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

Mohamed Salah គឺជាកីឡាករបាល់ទាត់អាជីពសញ្ជាតិអេហ្ស៊ីប ដែលដើរតួជាខ្សែប្រយុទ្ធជួរមុខសម្រាប់ក្លិបហង្សក្រហម Liverpool និងក្រុមជម្រើសជាតិអេហ្ស៊ីប។ Salah ត្រូវបានគេចាត់ទុកថាជាកីឡាករល្អម្នាក់នៅលើពិភពលោកផងដែរ ។ 

៦. កីឡាករ Leroy Sane - ៣៥.០៤ គីឡូម៉ែត្រ / ម៉ោង

កីឡាករ Leroy Sane
កីឡាករ Leroy Sane

Leroy Sané គឺជាកីឡាករបាល់ទាត់អាជីពរបស់អាល្លឺម៉ង់ ដែលដើរតួជាខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich និងក្រុមជម្រើសជាតិអាល្លឺម៉ង់។ គាត់បានបង្ហាញខ្លួនដំបូងរបស់គាត់សម្រាប់ Schalke 04 ក្នុងឆ្នាំ ២០១៤ ហើយបានផ្ទេរទៅ Manchester City ក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃ ៣៧ លានផោន ក្រោយមកទើបត្រឡប់មក Bayern Munich វិញ។

៥. កីឡាករ Kyle Walker - ៣៥,២១ គីឡូម៉ែត្រ / ម៉ោង

កីឡាករ Kyle Walke​r 
កីឡាករ Kyle Walke​r 

Kyle Walker ជាកីឡាករបាល់ទាត់អាជីពរបស់អង់គ្លេស ដែលដើរតួជាខ្សែការពារខាងស្តាំឱ្យក្លិបនៅលីកកំពូលអង់គ្លេស Manchester City និងក្រុមជម្រើសជាតិអង់គ្លេសនៅពេលបច្ចប្បន្ននេះ។ 

៤. កីឡាករ Karim Bellarabi - ៣៥,២៧ គីឡូម៉ែត្រ / ម៉ោង

កីឡាករ Karim Bellarabi
កីឡាករ Karim Bellarabi

Karim Bellarabi គឺជាកីឡាករបាល់ទាត់អាជីពរបស់អាល្លឺម៉ង់ ដើរតួជាខ្សែបម្រើស្លាបរបស់ក្លិបបាល់ទាត់ Bayer Leverkusen នៃក្របខណ្ឌ Bundesliga ។

៣. កីឡាករ​ Pierre-Emerick Aubameyang - ៣៥.៥ គីឡូម៉ែត្រ / ម៉ោង

 កីឡាករ​ Pierre-Emerick Aubameyang
 កីឡាករ​ Pierre-Emerick Aubameyang

Pierre-Emerick Aubameyang គឺជាកីឡាករបាល់ទាត់អាជីពម្នាក់ដែលដើរតួជាខ្សែប្រយុទ្ធរបស់ក្រុម Arsenal នៃក្របខណ្ឌ Premier League គឺនិងក្រុមជម្រើសជាតិហ្គាបុង។ គាត់ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធឆ្នើមម្នាក់នៅលើពិភពលោក ដែលត្រូវបានគេស្គាល់ដោយសារល្បឿនរបស់គាត់ និងការបញ្ចប់ទី។

២​. កីឡាករ Iñaki Williams - ៣៥.៧ គីឡូម៉ែត្រ / ម៉ោង

កីឡាករ Iñaki Williams​ អំឡុងការប្រកួតទល់នឹង Real Madrid 
កីឡាករ Iñaki Williams​ អំឡុងការប្រកួតទល់នឹង Real Madrid 

Iñaki Williams គឺជាកីឡាករបាល់ទាត់អាជីពរបស់អេស្ប៉ាញដែលលេងឱ្យ Athletic Bilbao ក្នុងតួនាទីជាខ្សែប្រយុទ្ធ។ ក្នុង La Liga ប៉ុន្មានរដូវកាលនេះ ពិតជាធ្វើបានល្អខ្លាំងណាស់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លិប Man Utd ផងដែរ ។ 

១. កីឡាករ Kylian Mbappe - ៣៦ គីឡូម៉ែត្រ / ម៉ោង

កីឡាករ Kylian Mbappe  
កីឡាករ Kylian Mbappe  

Kylian Mbappe  គឺជាកីឡាករបាល់ទាត់អាជីពរបស់បារាំងដែលដើរតួជាខ្សែប្រយុទ្ធជួរមុខសម្រាប់ក្លិប Paris Saint-Germain នៃលីហ្គកំពូលនិងក្រុមជម្រើសជាតិបារាំង។ ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក គាត់ត្រូវបានគេស្គាល់តាមរយៈការបញ្ចប់ទី ពិសេសគឺល្បឿនរបស់គាត់៕

ប្រភព ៖ Ace Football

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T