គ្រាន់តែឮ Liverpool ចង់បានទៅជំនួស Van Dijk ក្លិប Brighton ដាក់តម្លៃខ្លួនខ្សែការពាររូបនេះ ៥០លាន

//s9.kh1.co/2c/2c9e6d4afb89b836493e09d6987dde5c17b73d74.jpg
កីទ្បា

 ២២-តុលា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែឮ Liverpool ចង់បានទៅជំនួស Van Dijk ក្លិប Brighton ដាក់តម្លៃខ្លួនខ្សែការពារ Ben White ៥០លាន

អង់គ្លេស៖ ក្លិប Brighton & Hove Albion ត្រូវបានគេរាយការណ៍មកថា បានដាក់តម្លៃខ្លួនខ្សែការពារ Ben White ដែលជាគោលដៅរបស់ក្លិបហង្សក្រហម Liverpool នៅទីផ្សារខែមករាខាងមុខនោះ ចំនួន៥០លានផោន​ (ឬប្រមាណ ៦៥លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Ben White 
  ខ្សែការពារ Ben White 

Liverpool កំពុងតាមម្រមាញ់យកខ្សែការពារថ្មី ដើម្បីមកជំនួសកន្លែងកីឡាករ Virgil Van Dijk ដែលទំនងត្រូវសម្រាកក្រៅទីលាន ពេញមួយរដូវកាល ដោយសារមានបញ្ហារបួសដាច់សរសៃជង្គង់ ACL។

  កីឡាករ Virgil Van Dijk
  កីឡាករ Virgil Van Dijk

បច្ចុប្បន្នលោក Jurgen Kliopp នៅសល់ខ្សែការពារកណ្ដាលជួរមុខតែ២រូបប៉ុណ្ណោះ ហើយកាលពីពេលថ្មីៗលោកបានទម្លាក់ខ្សែបម្រើ Fabinho ឲ្យជួយលេងតំបន់ការពារនេះ ជំនួស Van Dijk ទៀតផង។ ជាមួយគ្នានេះ គ្រូផ្នែកតាមដានកីឡាកររបស់ Liverpool បានសម្លឹងឃើញកីឡាករ White ក្នុងការនាំយក​មកពេញចន្លោះខ្វះខាតផ្នែកជើងក្រោម ក្នុងក្រុម Klopp ។

កីឡាករ Fabinho 
កីឡាករ Fabinho 

យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត The Mirror ក្លិប Brighton បានប្រាប់ឲ្យ Liverpool ចំណាយ ៥០លានផោន បើចង់នាំយករនាំងការពារវ័យ២៣ឆ្នាំ ចេញពីទឹកដី Amex Stadium នៅខែមករាខាងមុខ។

https://s9.kh1.co/__image/w=650,h=366,q=100/00/00601a56cbaa2cf5ae4021b6a5cb8a6e8c49b1ec.png

គួរឲ្យដឹងដែរថា ក្រៅពី White ក្លិប Liverpool ក៏បានបាញ់រ៉ាដាទៅលើខ្សែការពារឆ្នើមៗពីររូបទៀតផងដែរ ដើម្បីនាំយកមកជំនួស Van Dijk ក្នុងនោះមាន កីឡាករ Ozan Kabak របស់ Schalke 04 និងកីឡាករ Dayot Upamecano របស់ក្លិប RB Leipzig៕

  កីឡាករ Ozan Kabak 
  កីឡាករ Ozan Kabak 
កីឡាករ Dayot Upamecano
កីឡាករ Dayot Upamecano

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T