ពិធី​​​បុណ្យ​​ Halloween​​ ក្នុង​​សម័យ​​កូវីដ​១៩ ត្រូវ​បាន​ច្នៃ​​​ប្លែក​ពី​រាល់​ដង​ ទៅ​​សភាព​​បែប​​នេះ​​វិញ​​

//s9.kh1.co/a3/a3441fa6ae4471bfdcb64fc9d44986d01dcea845.jpg
សង្គម

 ២២-តុលា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក និងប្រទេសជាច្រើននៅលើពិភពលោក បានប្រារព្ធពិធី Halloween នេះនៅ​ចុងខែតុលា

ជារៀងរាល់ឆ្នាំ នៅសហរដ្ឋអាមេរិក និងប្រទេសជាច្រើននៅលើពិភពលោក បានប្រារព្ធពិធី Halloween នេះនៅ​ចុងខែតុលា។ ក្នុងការចូលរួមក្នុងពិធីនេះ មនុស្សគ្រប់រូបមានការតុបតែងមុខជាមួយការស្លៀកពាក់នូវ​សម្លៀកបំពាក់​ប្លែកៗដូចជាសម្ដែងជាតួអង្គយាយធ្មប់ ខ្មោច និងរូបរាងចម្លែកៗជាច្រើនទៀត។ ពិធីបុណ្យនេះ មានការចូលរួម​ពី​មនុស្ស​គ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ទាំងអស់ក្នុងសង្គម។ ក្នុងនោះផងដែរ គេក៏បានឃើញនូវមនុស្សចាស់ ឬបុគ្គល​ដែលមានកេរ្តិ៍ឈ្មោះក្នុងសង្គមជាច្រើន បានចេញមកចែកស្ករគ្រាប់ដល់ក្មេងៗជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកឆ្នាំនេះជាពេលមួយដែលមាននូវការរាតត្បាតនូវជំងឺកូវីដ ១៩ មនុស្សជាច្រើនតម្រូវឲ្យនៅផ្ទះ ឬត្រូវអនុវត្ត​តាមគោលការណ៍គម្លាតសង្គមរបស់អង្គការសុខភាពពិភពលោក។ ដូចនេះ វានឹងមានលក្ខណៈខុសប្លែកពី​រាល់ឆ្នាំក្នុង​ការប្រារព្ធពិធីដ៏ឱឡារិកនេះ។

បើយោងតាម ការចុះផ្សាយរបស់សារព័ត៌មាន CNN បានបង្ហាញ នៅសហរដ្ឋអាមេរិកនឹងមានការប្រារព្ធពិធី Halloween​ នេះក្នុងបែបផែនថ្មីមួយដើម្បីជៀសវាងការរីករាលដាលកាន់តែខ្លាំង និងដើម្បីកុំឲ្យក្មេងៗមាន​ការអន់​ចិត្តដែលមិនបានប្រារព្ធពិធី ព្រោះពួកគេហាក់ដូចជាមានការរង់ចាំចំពោះវាយ៉ាងខ្លាំង។

ដូចនេះ ក្នុងឆ្នាំនេះមនុស្សម្នាទាំងអស់អាចធ្វើការប្រារព្ធពិធីនេះ ដោយមានការដាក់ស្ករគ្រាប់​ផ្សេងៗនៅមាត់ទ្វារ​នៃផ្ទះ​មិត្តភក្តិ ឬអ្នកជិតខាងរបស់ពួកគេ ដើម្បីកុំឲ្យមានការប៉ះពាល់គ្នាដោយផ្ទាល់ និងជៀសវាងការជួបជុំគ្នារវាង​មនុស្ស​ច្រើន៕

បុណ្យ​​ Halloween​​
បុណ្យ​​ Halloween​​
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T