មកដឹងទាំងអស់គ្នា! កន្លែងទេសចរណ៍ទាំង៦ ដែលគ្រោះថ្នាក់ចំពោះមនុស្សស្រី និងដឹងពីវិធីការពារខ្លួន

//s9.kh1.co/e1/e1f6c938edfcb9188f4408035ea914c8fcb2842e.jpg
យល់ដឹង

 ២២-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កន្លែងទេសចរណ៍ទាំង៦ គឺជាទីកន្លែងដែលសម្បូរឧក្រិដ្ឋកម្មច្រើន ដែលមនុស្សស្រីគួរតែដឹងពីរបៀបរបបនៃការរស់នៅនិង វីធីការពារដែលមាននៅក្នុងនេះផងដែរ។

ដំណើរកម្សាន្តគឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សគ្រប់រូបតែងតែ ធ្វើដំណើរត្រេចចរទៅនេះទៅនោះ ដើម្បីរំសាយអារម្មណ៍ធុញថប់នៅក្នុងចិត្ត ដោយវាប្រៀបបីបានដូចថ្នាំទិព្វមួយ ដើម្បីព្យាបាលអាការៈនេះ ឲ្យបានធូរស្រាលបានយ៉ាងមានប្រសិទ្ធិភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ភាគច្រើនអ្នកទេសចរណ៍តែងតែធ្វើដំណើរកម្សាន្តនៅពេលដែលបុណ្យទានថ្ងៃឈប់សម្រាក ដោយរំពឹងថានឹងបានទទួលយកនូវអារម្មណ៍ស្រស់ថ្លា សប្បាយរីករាយនៅពេលដំណើរកម្សាន្តចាប់ផ្តើមផងដែរ ប៉ុន្តែនៅពេលខ្លះ ដំណើរកម្សាន្តសប្បាយអាចក្លាយជាទុក្ខវិញ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្នទៅលើកន្លែងថ្មីៗ ដែលយើងមិនធ្លាប់ស្គាល់ពីមុនមក ព្រោះថាយើងមិន មកដឹងពីរបៀបរបបរស់នៅ ជាពិសេសមនុស្សស្រីដែលភាគច្រើនដែលងាយនឹងជួបការរំលោភបំពានពីសំណាក់ឧក្រិដ្ឋជនផងដែរ។

ដោយហេតុនេះហើយ ទើបបានជាថ្ងៃនេះខ្មែរឡូត បានលើកយកអត្ថបទមួយដែលក្រើនរំលឹកដល់ភ្ញៀវទេសចរណ៍ ជាពិសេសមនុស្សស្រី ដែលចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសខាងក្រោមនេះ ឲ្យដឹងអំពីទីកន្លែងខ្លះនិង វិធីការពារខ្លួនពីមនុស្សប្លែកមុខ។

១.ប្រទេសអេហ្ស៊ីប

ប្រទេសមួយនេះស្ថិតនៅក្នុងបណ្តាប្រទេសដែលមានសភាពគ្រោះថ្នាក់ ដោយត្រូវបានរងការគម្រាមកំហែងពីក្រុមភេរវករ ជាច្រើនដូចជា ISIS ជាដើម ដោយបានកំណត់គោលដៅរក រដ្ឋាភិបាល កងកំលាំងសន្តិសុខ ប្រជាជននិង មិនលើកលែងសូម្បីតែ ភ្ញៀវទេសចរណ៍ ចំណែកឯបុរសអេហ្ស៊ីបក៏មិនណយដែរ ដោយភាគច្រើនពួកគេគឺរាងដៃដល់បន្តិច ដោយពួកគេអាចបន្លំលូកលាន់ ជាពិសេសគឺកន្លែងផ្សារដែលមានមនុស្សអ៊ូអរ ជាងនេះទៀតអាជីវករនៅផ្សារអាចទាញភ្ញៀវឲ្យឈប់នៅតូបពួកគេ ប្រសិនជាភ្ញៀវដើរហួសកន្លែងពួកគេលក់ដូរ ហើយមិនបានទិញអីវ៉ាន់នោះ។

វិធីការពារខ្លួន

១. គួរតែស្លៀកពាក់ឲ្យសមរម្យដើម្បីគោរពដល់ទំនៀមទំលាប់និង ជៀសរាងស្លៀកពាក់ខើចលើខើចក្រោម ដែលជាសញ្ញាទាក់ទាញចំណាប់អារម្មណ៍ ដោយត្រូវស្លៀកពាក់ត្រឹមជើងកជើង និងកដៃ ថែមទាំងសក់ទៀតកាន់តែល្អ។

២. ហាមដាច់ខាតប្រើក្រសែរភ្នែកទាក់ទាញ ដែលចាត់ទុកថា ចែចង់ គួរតែពាក់វ៉ែនតាការពារកំដៅថ្ងៃទើបល្អ

៣. គួរតែធ្វើដំណើរជាលក្ខណៈក្រុម Tour ដោយយើងអាចយល់ពីទីកន្លែងនិង វប្បធម៍របស់ប្រទេសគេឆាប់រហ័ស

ប្រើប្រាស់តាក់ស៊ី Uber ។

ប្រទេសអេហ្ស៊ីប
ប្រទេសអេហ្ស៊ីប

២.ប្រទេសម៉ារ៉ុក

ប្រទេសមួយនេះក៏មិនខុសពីប្រទេសអេអេហ្ស៊ីប ប៉ុន្មានដែរ ដោយសម្បូរទៅដោយក្រុមភេរវករដោយជាច្រើននិង ថែមទាំងមានអំពីរចារកម្មដូចជា ឆក់ លួច ប្លន់និង រឿងបែបនេះបានកើតឡើងច្រើនដងហើយ ចំពោះភ្ញៀវទេសចរណ៍ជាពិសេសគឺមនុស្សស្រី។

វីធីការពារខ្លូន

១. ជ្រើសរើសយកកូនកាបូបស្ពៀយចំហៀង ដែលអាចដាក់ជំនួសកាបូបយួរដៃ កុំប្រឹងសម្ញែងរបស់មានតម្លៃទៅទីសាធារណៈ

២. ប្រសិនជាបុរសណាព្យាយាមចង់ប៉ះរាងកាយរបស់អ្នក គួរតែដើរគេចចេញដោយ ធ្វើជាមិនដឹងរឿង ប៉ុន្តែបើអ្នកមានអារម្មណ៍ថាគ្មានសុវត្ថិភាព អ្នកគួររកទីតាំងមន្រ្តីប៉ូលីសដែលនៅក្បែរបំផុត

៣. កុំស្លៀកពាក់របៀបសុិចសុី ព្រោះថាអាចនឹងមានក្រសែរភ្នែកជាច្រើនអាចនឹងមើលមកអ្នកផងដែរ

៤. ប្រសិនជាអ្នកវង្វេងផ្លូវ កុំសួរបុរសនៅតាមដងផ្លូវ គួរតែសួរមនុស្សស្រីដូចគ្នាឬ ជវម្រើសល្អគួរតែរកចូលសួរនៅក្នុងហាងនៅក្បែរដែលអាចទុកចិត្តបាន

ប្រទេសម៉ារ៉ុក
ប្រទេសម៉ារ៉ុក

៣.ប្រទេសឥណ្ឌា

ឥណ្ឌាគឺជាប្រទេសមួយដែលសម្បូរដោយទេសចរណ៍នារី ធ្វើដំណើរតែឯងច្រើនគួរសមដោយសារប្រទេសមួយនេះមានវប្បធម៍និង របៀបរស់នៅដ៏គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែអំពីផ្សេងធ្លាប់កើតឡើង ជាពិសេសគឺប្រជាជនអាមេរិក មិនថានៅ អូតែល រថភ្លើង ផ្សារលក់ដូរ រោងកុនឬ ភោជនីយដ្ឋាន ដោយក្រសួងការបរទេសបានផ្តល់យោបល់ថា គួរតែប្រុងប្រយ័ត្នដោយ អំពើអាក្រក់ផ្សេងៗអាចកើតឡើងបានគ្រប់ពេល មិនថាទីកន្លែងណាក៏ដោយ។

វិធីការពារខ្លួន

១. ដូចទីកន្លែងផ្សេងៗអញ្ចឹងគួរតែស្លៀកពាក់ឲ្យបានជិតៗ ដោយជៀសវាងស្លៀកពាក់សុិចសុី

២. ឆាប់មកកន្លែងសម្រាកវិញ ដោយកុំដើរនៅពេលយប់ប្រសិនជាមានគ្នាតិច

៣. ប្រសិនជាសម្រេចចិត្តថា ជិះរថភ្លើងគួរតែស្វែងរក រថភ្លើងណាដែលមានតម្លៃថ្លៃជាងគេនិង មានអ្នកដំណើរតែមនុស្សស្រីសុទ្ធ

៤. ហាមដើរម្នាក់ឯងពេលយប់នៅតាមដងផ្លូវ

ប្រទេសឥណ្ឌា
ប្រទេសឥណ្ឌា

៤.ប្រទេសប៉េរូ

អំពើប្លន់ ចាប់ជិរិត​និង ចារកម្មផ្សេងគឺតែងតែកើតឡើងនៅក្នុងទីក្រុងនៃ​ប្រទេសមួយនេះ ថែមញឺកញាប់ទៀតផង ជាពិសេសគឺនារីៗដែលជាគោលដៅរបស់ ឧក្រិដ្ឋជនផ្សេងៗផងដែរ។

វិធីការពារខ្លួន

១. ប្រសិនជាអាចគួរតែទៅដើរលេងនៅជនបទ ទីក្រុងតូចៗ​ ប្រសើរជាងទីក្រុងធំៗរបស់ប្រទេសមួយនេះ

២. កុំទុកចិត្តតាក់សុីដែលហៅនៅតាមផ្លូវ គួរតែស្វែងរកលេខ Uber ពីអូតែលដែលអ្នកស្នាក់នៅ វិញ

៣. នៅពេលអ្នកអង្គុយក្នុងតាក់សុី អ្នកគួរតែរក្សាកាបូបរបស់អ្នកឲ្យបានត្រឹមត្រូវ 

៤. របស់របរមានតម្លៃគួរតែកុំយកទៅ នៅពេលទៅលេងនៅប្រទេសមួយនេះ

៥.ទោះបីជាអ្នកចេញភាសាអេស្បាញក្តី ក៏កុំគួរបង្ហាញនៅពេលដែលមានមនុស្សប្លែកមុខចូលមកជិត

៦. កុំធ្វើដំណើរដោយឡានក្រុង ដោយមានតម្លៃទាបគ្មានផាសុកភាព

. ពេលចេញក្រៅសូមយកលុយមួយចំនួនដែលអ្នកគិតថាគ្រប់គ្រាន់សម្រាប់ការចាយវាយ

៨. ក្រុមឧក្រិដ្ឋជនចាប់ផ្តើមចេញសកម្មភាព នៅក្នុងទីក្រុងពេលយប់ដូច្នេះ បើមិនចាំបាច់សូមកុំដើរលេងនៅពេលយប់ជ្រៅ

៩. សូមរក្សារលេខទូរសព័្ទប៉ូលីស ១០៥និង រថយន្តសង្គ្រោះបន្ទាប់ ១១៧

ប្រទេសប៉េរូ
ប្រទេសប៉េរូ

៥.ប្រទេសបាហាម៉ា

ភ្ញៀវទេសចរណ៍អាមេរិកជាច្រើននាក់ត្រូវបានរងគ្រោះ ដោយសារមកកម្សាន្តនៅប្រទេសមួយនេះ មិនថាប្លន់ឬ រំលោភបំពានអំពើរំលោភសេពសន្ថវៈជាដើម ដូចជានៅ Nassauនិង កោះ Paradise ប៉ុន្តែចូលមកក្នុងឆ្នាំ២០១២ អំពើរំលោភបំពានអំពើរំលោភសេពសន្ថវៈ ត្រូវបានកើតឡើងគួរឲ្យកត់សម្គាល់ ដោយមិនលើកលែងសូម្បីតែពេលថ្ងៃ។

វិធីការពារខ្លួន

. គួរតែរកគ្នីគ្នាដែលទុកចិត្តឲ្យបានច្រើនមុនពេលធ្វើដំណើរកម្សាន្ត

២. កុំទុក អាហារនិង ភេសជ្ជៈចោលនៅទីសាធារណៈ ប្រសិនជាមិនទុកចិត្តគួរតែកុំព្យាយាមញុំឬ ផឹកវាឲ្យសោះ

៣. គួរតែស្នាក់នៅនិង ទៅលេងទីកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើននិយមមកកម្សាន្ត

ប្រទេសបាហាម៉ា
ប្រទេសបាហាម៉ា

៦.ប្រទេសម៉ិកស៊ិក

ទោះបីជាពេលនេះប្រទេសមួយនេះរាងអន់ថយចំពោះអំពើ ឧក្រិដ្ឋកម្មដូចជាមនុស្សឃាត ចាប់រំលោទ ចាប់ជំរិត ការប្លន់ ពិតមែន ដោយកំណត់ហេតុរឿងក្តីទាំងនេះគឺខុសឆ្ងាយកាលពីប៉ុន្មានឆ្នាំមុនណាស់ ប៉ុន្តែអ្នកអាចនឹងក្លាយជាជនរងគ្រោះប្រសិនអ្នកមិនបានប្រុងប្រយ័ត្ននោះ។

វីធីការពារខ្លួន

១. មិនខុសពីប្រទេសផ្សេងៗនោះទេប្រុងប្រយ័ត្នគ្រប់ពេល ស្លៀកពាក់ជិតៗនិង សមរម្យសមសួន

២. សូមកុំព្យាយាមបង្ហាញទ្រព្យសម្បត្តិនៅទីសាធារណៈ

៣. កុំទុកចិត្តអ្នកដទៃឲ្យសោះ សូម្បីតែនៅអូតែលក៏ដោយ កុំពិសារភេសជ្ជៈដែលបើករួចហើយឬ គួរតែពិសារភេសជ្ជៈដែលបានបិទល្អតាមស្តង់ដារនិង តែងតែសំឡឹងមើលជុំវិញខ្លួននៅពេលចេញក្រៅ ប្រសិនជាស្ថានការណ៍មិនស្រួលសូម ទូរសព័្ទទៅលេខ ៩១១ ជាបន្ទាន់។

ម៉ិកស៊ិក
ម៉ិកស៊ិក

ដំបូន្មានមុនពេលដែលយើងទៅលេងនៅទីកន្លែង ដែលយើងមិនធ្លាប់ស្គាល់ពីមុនមក គួរតែធ្វើការស្រាវជ្រាវឲ្យបានល្អិតល្អន់ជាមុនសិន ជាពិសេសគឺក្រៅប្រទេសតែម្តង ដើម្បីកំណត់ថា ទីកន្លែងនោះមានអាចមានសុវត្ថិភាពប៉ុន្មានភាគរយ របៀបរស់និង របៀបការពារខ្លួនផ្សេងៗផងដែរ៕

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T