ក្រោយប្រកាសថាមានទម្ងន់ មុននេះ ឌី សូនីតា សម្រាលកូនហើយ

//s9.kh1.co/90/9054c50229002f5f5f53ffe3554e24aae7299acd.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២០ ៧ល្ងាច · ៣ ឆ្នាំមុន

ពិតជារំភើប និងចូលរួមអបអរសាទរដល់តារាសម្ដែង និងតារាចម្រៀងស្រីកញ្ញា ឌី សូនីត្តា សម្រាលកូនមុននេះដោយជោគជ័យទាំងម្ដាយនិងកូន។

ភ្នំពេញ៖ កាលពីថ្ងៃទី ២០ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាសម្ដែង និងតារាចម្រៀងស្រីដ៏ល្បីឈ្មោះកញ្ញា ឌី សូនីតា បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបង្ហោះវីដេអូ បង្ហាញប្រាប់ថាកំពុងពរពោះកូនដំបូងជិតគ្រប់ខែរួចមក។ មូលហេតុ នាងសម្រេចចិត្តយកកូនមុនរៀបការ ក៏ព្រោះមានមូលហេតុផ្ទាល់ខ្លួន ហើយតារារូបនេះ ក៏បានធ្វើការសូមទោសទៅកាន់ទស្សនិកជន និងហ្វេននាងផ្ទាល់ដែលទើបតែបង្ហាញថាខ្លួនកំពុងពរពោះយ៉ាងដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបី ទើបតែបង្ហាញថាខ្លួនកំពុងពរពោះជិតគ្រប់ខែទៅហើយក្ដី ក៏មានអ្នកគាំទ្រជាច្រើនបានសម្ដែងនៅក្ដីរំភើប និងលើកទឹកចិត្តដល់នាងស្ទើរតែគ្រប់គ្នា ហើយមិនមានការរិះគន់ឬមិនពេញចិត្តនោះទេ ។ ក្នុងនោះដែរ មុននេះបន្តិច កញ្ញា ឌី សូនីតា ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតរបស់នាង ដោយនាងទើបតែសម្រាលបានកូនដំបូងមុននេះផងដែរ។ 

ដោយឡែក បន្ទាប់ពីសម្រាលកូនដោយជោគជ័យ ហើយកូនមានសុខភាពល្អផងនោះ ក្រុមគ្រួសារបានបង្ហាញនៅអារម្មណ៍យ៉ាងសប្បាយរីករាយ ពោរពេញដោយស្នាមញញឹមគ្រប់គ្នា។ ម្យ៉ាងវិញទៀត ក្រោយដឹងដំណឹងនេះរួច មានហ្វេនៗជាច្រើន បានចូលរួមអបអរសាទរដល់តារាស្រីរូបនេះ ដែលបានក្លាយជាអ្នកម៉ាករបស់គេ គ្រប់គ្នាតែម្ដង។ បើងាកទៅមើលមុខកូន កញ្ញា ឌី សូនីតា វិញ មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ ហើយគួរឲ្យស្រលាញ់ខ្លាំង ទោះទើបនឹងកើតមុននេះក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ឌី សូនីតា
កញ្ញា ឌី សូនីតា
កញ្ញា ឌី សូនីតា និង លោក ចន អេឡិចហ្សូរ៉ា
កញ្ញា ឌី សូនីតា និង លោក ចន អេឡិចហ្សូរ៉ា
កញ្ញា ឌី សូនីតា និង លោក ចន អេឡិចហ្សូរ៉ា
កញ្ញា ឌី សូនីតា និង លោក ចន អេឡិចហ្សូរ៉ា
កញ្ញា ឌី សូនីតា និង លោក ចន អេឡិចហ្សូរ៉ា
កញ្ញា ឌី សូនីតា និង លោក ចន អេឡិចហ្សូរ៉ា
កញ្ញា ឌី សូនីតា  និង លោក ចន អេឡិចហ្សូរ៉ា
កញ្ញា ឌី សូនីតា  និង លោក ចន អេឡិចហ្សូរ៉ា
កញ្ញា ឌី សូនីតា ជាមួយលោក ចន អេឡិចហ្សូរ៉ា និងអ្នកនាង គឹម លីហ្សា
កញ្ញា ឌី សូនីតា ជាមួយលោក ចន អេឡិចហ្សូរ៉ា និងអ្នកនាង គឹម លីហ្សា
https://s9.kh1.co/__image/w=650,h=867,q=100/2d/2d9c8c19c28c79078fa2df5c31f8429dd4463158.jpeg
ឌី សូនីតាចន អេឡិចហ្សូរ៉ា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T