ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសបើគិតត្រឹមម៉ោង 11:29 នាទីព្រឹក ថ្ងៃទី២០ តុលា ២០២០ នេះ ថវិកាទទួលបាន 7,170,549 ដុល្លារ , 627,025,000 រៀល, ៥.០០០€ (ប្រាំ ពាន់អឺរ៉ូ) និងអង្ករ១០០តោន។

  ឧកញ៉ា ឡេង ណាវ៉ាត្រា

ក្នុងនោះដែរ ចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូបបានចូលរួមបរិច្ចាគថវិកា គេឃើញថាលោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគថវិកាជូន ៦០ម៉ឺនដុល្លារ ដែលជាចំនួនដ៏ច្រើនជាងគេ ឈរលើលេខរៀងទី១ ខណៈដែលអ្នកដែលឈរលេខរៀងទី២ បានចូលចំនួន ៥០ម៉ឺនដុល្លារ។

  ឧកញ៉ា ឡេង ណាវ៉ាត្រា

អ្វីដែលគួរឱ្យចាប់អារម្មណ៍កាន់តែខ្លាំងជាងនេះទៅទៀតនោះ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថែម ទាំងបានដឹកនាំកំពូលតារាចម្រៀងល្បីៗនៅក្នុងផលិតកម្មរបស់ខ្លួនដូចជា លោក ព្រាប សុវត្ថិ លោក ខេម កញ្ញា តន់ ច័ន្ទសីម៉ា និងកញ្ញា អ៊ុក សុវណ្ណារី ជាដើម ចុះទៅចែកអំណោយដោយផ្ទាល់។

ក្រុមគ្រួសារ Galaxy Navatra

អំណោយដែលក្រុមគ្រួសារ Galaxy Navatra នាំទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះជំនន់នៅខេត្តបន្ទាយមានជ័យមានដូចជា អង្ករ ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ 

គួរឱ្យសរសើរណាស់ ពីអតីតពលករខ្មែរនៅកូរ៉េ តែឧកញ៉ា ឡេង ណាវ៉ាត្រា បានឈរលើលេខរៀងទី១ ក្នុងការបរិច្ចាគថវិកាជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងឆ្នាំនេះ ហើយទង្វើដ៏ប្រពៃនេះបានធ្វើឲ្យមានការកោតសរសើរពីមហាជនជាខ្លាំង ក៏ដូចជាប្រជាជនដែលកំពុងតែរងគ្រោះដោយទឹកជំនន់ផងដែរ៕

អំណោយរបស់ក្រុមគ្រួសារ Galaxy Navatra
អំណោយរបស់ក្រុមគ្រួសារ Galaxy Navatra
អំណោយរបស់ក្រុមគ្រួសារ Galaxy Navatra
អំណោយរបស់ក្រុមគ្រួសារ Galaxy Navatra
អំណោយរបស់ក្រុមគ្រួសារ Galaxy Navatra
អំណោយរបស់ក្រុមគ្រួសារ Galaxy Navatra
លោកឧកញ៉ា ឡេង ណាវ៉ាត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]