តារាវាយកូនហ្គោលអូស្ត្រាលីលោក Adam Scott ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

//s9.kh1.co/6c/6cdc16b31bec40c66d707cfd4ed076f7903d65bd.jpg
កីទ្បា

 ២២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោក Adam Scott បានដកខ្លួនចេញពីព្រឹត្តិការណ៍ PGA Tour ក្នុងសប្តាហ៍នេះនៅឯរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់បានធ្វើតេស្តិ៍វិជ្ជមានសម្រាប់ជំងឺ COVID-១៩

ស៊ីដនី៖ អតីតកីឡាករវាយកូនហ្គោលអូស្ត្រាលីចំណាត់ថ្នាក់លេខ ១ ពិភពលោកគឺលោក Adam Scott បានធ្វើតេស្តវិជ្ជមានជំងឺ COVID-១៩ ហើយលោកក៏បានដកខ្លួនចេញពីព្រឹត្តិការណ៍ PGA Tour ក្នុងសប្តាហ៍នេះនៅឯរដ្ឋកាលីហ្វ័រញ៉ាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

PGA Tour បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (AEST) ថា លោក Scott បានដកខ្លួនចេញពីការប្រកួត Zozo Championship បន្ទាប់ពីការធ្វើតេស្តវិជ្ជមានរបស់គាត់។

“លោក Scott ដែលបានចូលរួមប្រកួតប្រជែងចុងក្រោយនៅសហរដ្ឋអាមេរិកក្នុងកម្មវិធី US Open កាលពីខែកញ្ញានឹងមានការគាំទ្រពេញទំហឹងពីសំណាក់ PGA Tour ពេញមួយរយៈពេលនៃការស្នាក់នៅដាច់ដោយឡែករបស់ខ្លួននៅក្រោមគោលការណ៍ណែនាំរបស់ CDC ” ។

  លោក Adam Scott អតីតជើងឯកកីឡាវាយកូនហ្គោលពិភពលោក
  លោក Adam Scott អតីតជើងឯកកីឡាវាយកូនហ្គោលពិភពលោក

"សម្រាប់ជម្រើសដំបូងដែលនឹងជំនួសលោក Scott ក្នុងវិស័យនេះគឺលោក Jim Herman ។ "បច្ចុប្បន្នលោក Scott ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១៥ នៅលើពិភពលោក ហើយនៅតែជាជនជាតិអូស្ត្រាលីតែម្នាក់គត់ដែលបានឈ្នះពានរង្វាន់ Masters Tournament កាលពីឆ្នាំ ២០១៣ ។

លោក Scott មិនបានចូលរួមប្រកួតចាប់តាំងពីកម្មវិធី US Open ហើយគាត់ប្រកួតបានតែ៤​ ដងប៉ុណ្ណោះគឺ ២ ដងក្នុងព្រឹត្តិការណ៍សំខាន់ និង ២ ដងទៀតក្នុងព្រឹត្តិការណ៍ប្រកួតវគ្គជម្រុះនៃកម្មវិធី FedEx Cup ក្នុងរយៈពេល ៤ ខែចាប់តាំងពីព្រឹត្តិការណ៍ PGA Tour បានវិលត្រឡប់មកវិញបន្ទាប់ពីបិទដោយសារជំងឺ COVID-១៩ ។

គួរឱ្យដឹងផងដែរថា លោក Scott គឺជាកីឡាករទី ៣ ក្នុងចំណោមកីឡាករកំពូលទាំង ២០ ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-១៩ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះរួមទាំងកីឡាករចំណាត់លេខ ១ ពិភពលោកគឺលោក Dustin Johnson ដែលត្រូវបានគេធ្វើតេស្តិ៍ឃើញកាលពីសប្តាហ៍មុននៅឯព្រឹត្តការណ៍ CJ Cup នៅ Las Vegas ៕

  លោក Adam Scott អតីតជើងឯកកីឡាវាយកូនហ្គោលពិភពលោក
  លោក Adam Scott អតីតជើងឯកកីឡាវាយកូនហ្គោលពិភពលោក
  លោក Adam Scott អតីតជើងឯកកីឡាវាយកូនហ្គោលពិភពលោក
  លោក Adam Scott អតីតជើងឯកកីឡាវាយកូនហ្គោលពិភពលោក
  លោក Adam Scott អតីតជើងឯកកីឡាវាយកូនហ្គោលពិភពលោក
  លោក Adam Scott អតីតជើងឯកកីឡាវាយកូនហ្គោលពិភពលោក

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T