ភ្នំពេញ៖ មកដល់ខែតុលាឆ្នាំ ២០២០​ ចំនួនអ្នកចុះឈ្មោះនិងប្រើប្រាស់គណនី អ៊ី-ម៉ាន់នីកើនដល់ ចំនួន ១ លាននាក់។
អ៊ី-ម៉ាន់នីបានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រីកវិសាលភាពនៃការអភិវឌ្ឍន៍នៅក្នុងវិស័យសេវាហិរញ្ញវត្ថុឌីជីថល ហើយនឹងឈានទៅរកការរីកចម្រើននៃ សេវាផ្ទេរប្រាក់ ដកប្រាក់ / ដាក់ប្រាក់ ក៏ដូចជាការទូទាត់តាមទូរស័ព្ទ ជាមួយនិងកំណើននៃសេវាកម្មទាំងនេះ បានផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់ ផ្ទេរប្រាក់ និងដកប្រាក់គ្រប់ពេលវេលាគ្រប់ទីកន្លែង​ ជាមួយសុវត្ថិភាពខ្ពស់បំផុត។

សេវាកម្មហិរញ្ញវត្ថុឌីជីថល បានបង្កភាពងាយស្រួលដល់ប្រជាជនកម្ពុជា​ ជាពិសេសកម្មករ កម្មការិនី ដែលធ្វើការនៅក្នុងរោងចក្រសហគ្រាសនិងស្ថាប័នដែលតែងតែផ្ញើប្រាក់ទៅឪពុកម្តាយនៅឯស្រុកកំណើត។

សព្វថ្ងៃ អ៊ី-ម៉ាន់នី ទទួលបានការទទួលស្គាល់អំពីសំណាក់ប្រជាជន កម្ពុជាទូទាំងប្រទេសថាជាក្រុមហ៊ុនផ្តល់សេវាទូទាត់ដ៏ល្អ។

អ៊ី-ម៉ាន់នីមានអតិថិជនជាង ១ លាននាក់ដែលកំពុងប្រើប្រាស់កម្មវិធីនិងមានភ្នាក់ងារ ៨០០០ កន្លែងនៅទូទាំងប្រទេសដើម្បីសេវាបម្រើជូនអតិថិជនទាំងអស់” ។

ក្នុងនាមជាថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់ទុកចិត្តនិងប្រើប្រាស់សេវាផ្ទេរប្រាក់​ ដកប្រាក់ និងដាក់ប្រាក់ ។ ហើយតែងតែជ្រើសរើសនូវជំរើសដ៏ឆ្លាតវៃព្រោះ អ៊ី-ម៉ាន់នីផ្តល់ជូនអតិថិជនកាន់តែងាយស្រួល សុវត្ថិភាពនិងជឿជាក់បំផុត។

ជាមួយនិង អ៊ី-ម៉ាន់នីអតិថិជនអាចទទួលបាននូវភាពងាយស្រួល និងជីវិតកាន់តែងាយស្រួល ជាងមុនដូចជាផ្ទេរប្រាក់ដោយឥតគិតថ្លៃ ថ្លៃសេវាវិក័យប័ត្រ ប្រើប្រាស់សេវាទូទាត់ប្រាក់កំចី និងការចំណាយផ្សេងៗ។ អ្នកក៏អាចប្តូរជាមួយសេវាកម្មមិត្តហ្វូនដើម្បីទទួលបាន ១ ដុល្លារ = ៣៩៩ ដុល្លារ (ធម្មតាគឺ ១ ដុល្លារ = ១៥០ ដុល្លារ) និងសេវាកម្មជាច្រើនទៀតដែលទទួលបានអត្ថប្រយោជន៍លេចធ្លោជាមួយ អ៊ី-ម៉ាន់នីតែប៉ុណ្ណោះ៕ #Emoney

eMoney

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]