អ៊ីរ៉ង់បង្ហាញក្តីអាណិតអាសូរចំពោះប្រទេសវៀតណាម ដែល​កំពុងជួបនឹងគ្រោះមហន្តរាយធម្មជាតិ​

//s9.kh1.co/a1/a1a275498f2c7f4fd422740f441d9d1706859b8c.jpg
សង្គម

 ២២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានសម្តែងសមានទុក្ខ​ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមនៅក្នុងសារមួយកាលពីថ្ងៃពុធ ដោយ​បង្ហាញការសោកស្តាយ ចំពោះគ្រោះធម្មជាតិទឹកជំនន់ និងការរអិលបាក់ដីនៅវៀតណាម

តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានសម្តែងសមានទុក្ខ​ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមនៅក្នុងសារមួយកាលពីថ្ងៃពុធ ដោយ​បង្ហាញការសោកស្តាយ ចំពោះគ្រោះធម្មជាតិទឹកជំនន់ និងការរអិលបាក់ដីនៅវៀតណាម ដែលបាន​បណ្តាលឱ្យមនុស្សស្លាប់និងបាត់ខ្លួនជាងមួយរយនាក់ ក៏ដូចជាបង្ក​ការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនសប្ដាហ៍ចុងក្រោយនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៥នាក់ នៅភាគកណ្ដាលនៃប្រទេសវៀតណាម និងមនុស្សប្រមាណ៥លាននាក់ បានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ។

​គួរជម្រាបដែរថា អ្នកស្លាប់​ដោយសារគ្រោះធម្មជាតិនេះ គឺភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត​ Quang Tri ខេត្ត Thua Thien Hue និងខេត្ត Quang Nam ជាដើម។ ​ហើយទន្ទឹមនឹងនេះ អង្គការកាកបាទក្រហមវៀតណាម បាននឹងកំពុងរៀបចំផ្តល់ជំនួយជាស្បៀងអាហារ ក៏ដូចជាទីកន្លែងស្នាក់នៅ ដល់ពលរដ្ឋវៀតណាមដែលកំពុងរងគ្រោះ៕

អ្នកស្រុកនិងអ្នកស្ម័គ្រចិត្ត ចែកកញ្ចប់ជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំ Quang An
អ្នកស្រុកនិងអ្នកស្ម័គ្រចិត្ត ចែកកញ្ចប់ជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំ Quang An
ប្រជាជនក្នុងតំបន់បានជិះទូកទៅទទួលយកកញ្ចប់ជំនួយសង្គ្រោះនៅឃុំ Quang An
ប្រជាជនក្នុងតំបន់បានជិះទូកទៅទទួលយកកញ្ចប់ជំនួយសង្គ្រោះនៅឃុំ Quang An
ប្រជាជនជិះទូកតាមដងផ្លូវលិចទឹកនៅទីក្រុង Hue ភាគកណ្តាលប្រទេសវៀតណាម
ប្រជាជនជិះទូកតាមដងផ្លូវលិចទឹកនៅទីក្រុង Hue ភាគកណ្តាលប្រទេសវៀតណាម
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T