ហ្វេនៗរំភើបចិត្តតិចអី! ពេល Rosé និង Jennie ធ្វើបែបនេះដាក់ Lisa (មានវីដេអូ)

//s9.kh1.co/9a/9ac6189e93c2b66eff6ecf2931096130d0fdc223.jpg
នារី

 ២២-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ជាមិត្តរួមក្រុមនឹងគ្នា ត្រូវជួយគ្នាអីចឹងហើយ! មិនឲ្យហ្វេនៗច្រណែន Lisa ម៉េចកើត បើ Rosé និង Jennie និយាយបែបនេះ ទៅកាន់ អាយដលរបស់ខ្លួន!

កូរ៉េខាងត្បូង ៖ អ្នកគាំទ្រវិស័យ Kpop ពិតជាដឹងហើយថា Lisa ជាសមាជិកក្រុម BLACKPINK ដែលពួកគេ ជាក្រុមចម្រៀង Kpop នារី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក ព្រោះតែសម្រស់ សមត្ថភាព ក៏ដោយជាទេពកោសល្យរបស់សមាជិកម្នាក់ៗ តួយ៉ាងដូចជា Lisa ដែលត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពខ្ពស់ លើការច្រៀងរ៉េប និងរាំជាពិសេសតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ BLACKPINK បានសម្តែងបទចម្រៀងថ្មី ដែលមានចំណងជើងថា Lovesick Girls នៅលើកម្មវិធី Jimmy Kimmel Live ជាលើកដំបូង ហើយមិនយូរប៉ុន្មាន ពួកគេក៏បានបង្ហាញខ្លួន នៅក្នុងកម្មវិធី Good Morning America ដើម្បីនិយាយទាក់ទងនឹងអាល់ប៊ុមថ្មី ជាមួយនឹងការស្វាគមន៍ និងការអបអរសាទ ដល់ក្រុមដែលទទួលបានភាពជោគជ័យ ពីសំណាក់លោក Michael Strahan ផងដែរ។

Lisa
Lisa

ជាក់ស្ដែង ខណៈពេលដែលកំពុង សួរសំណួរផ្សេងៗ ក្នុងនោះ Rosé និង Jennie បានឆ្លើយសំនួរជាភាសាអង់គ្លេសរបស់ ពិធីករ Michael Strahan ថាហេតុអ្វីបានជាពួកគេ ដាក់ឈ្មោះអាល់ប៊ុមថ្មីនេះថា The Album

Rosé បានឆ្លើយនឹងពិធីករថា ៖

  តាមពិតពួកយើងក៏បានគិតពីការដាក់ឈ្មោះផ្សេងពីនេះដែរ ប៉ុន្តែយល់ថាអ្នកគាំទ្ររបស់ពួកយើង រង់ចាំអាល់ប៊ុមថ្មីដែលពួកយើងត្រៀមចេញមកយូរហើយ នេះមូលហេតុដែលពួកយើងសម្រេចយកឈ្មោះ “The Album” !  

Rosé
BLACKPINK
BLACKPINK

ស្របជាមួយគ្នានេះដែរ សំណួរបន្ទាប់លោក Michael Strahan បានសួរថា នៅពេលដែលជំងឺរាតត្បាតចប់ តើក្រុមចម្រៀង BLACKPINK នឹងទៅសម្តែងនៅទីណា?

ភ្លាមនោះកំឡុងពេលដែលការសន្ទនាជាភាសាអង់គ្លេស Jennie និង Rosé បាននិយាយ លើកទឹកចិត្ត និងជម្រុញឲ្យ Lisa និយាយភាសាអង់គ្លេសព្រោះ Lisa មានសមត្ថភាពអាចនិយាយភាសា អង់គ្លេសបានយ៉ាងជំនាញ។

លើសពីនេះទៅទៀត Rosé និង Jennie  មើលទៅ Lisa ខណៈពេល Rosé លើកដៃជាសញ្ញាឲ្យ Lisa នាងនិយាយផងដែរ។

BLACKPINK
BLACKPINK

ទង្វើនេះ បានធ្វើឲ្យ ហ្វេនៗ រំភើបចិត្តខ្លាំង​ ចំពោះសមាជិកក្រុម BLACKPINK ដែលយកចិត្តទុកដាក់ និងផ្ដល់តម្លៃឲ្យ គ្នាទៅវិញទៅមក ពិសេសពួកគេតែងតែផ្ដល់ឪកាសឲ្យ Lisa ដែលជាតារា Kpop ជនជាតិថៃម្នាក់នេះ បានបង្ហើរសម្លេង និងបង្ហាញសមត្ថភាព ការនិយាយភាសាអង់គ្លេសរបស់នាង ជាសាធារណៈ។

ក្រោយពីទទួលបានការជម្រុញ ព្រមទាំងលើកទឹកចិត្ត Lisa បានឆ្លើយនឹងសំណូរ Michael Strahan មុននេះថា ៖

  ពួកយើងនឹងទៅសម្ដែងទូទាំងពិភពលោក ពីព្រោះពួកយើងនឹក BLINKs របស់ពួកយើងខ្លាំងណាស់។  

Lisa

ក្រោយពីទស្សនាការសម្ភាសន៍ថ្ងៃនេះចប់ BLINKs បានទទួលដឹងពីការស្រលាញ់ដ៏កក់ក្តៅ របស់សមាជិកម្នាក់ៗ ដែលមានចំពោះគ្នា ទៅវិញទៅមក មិនថាតែសកម្មភាពដែល សមាជិកក្រុម BLACKPINK បានផ្ដល់ឱកាសឲ្យ Lisa បាននិយាយភាសាអង់គ្លេសប៉ុណ្ណោះទេ ព្រមជាមួយសកម្មភាពជាច្រើនទៀត ដែលបញ្ជាក់ពីក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក របស់ក្រុមចម្រៀង Kpop ដ៏ល្បីមួយក្រុមនេះ។

BLACKPINK
BLACKPINK

ជាងនេះទៅទៀតនោះ BLINKs ថែមទាំងបានស្ដាប់សម្ដីដ៏ ផ្អែមល្ហែម របស់ Lisa ព្រមទាំងសមាជិកក្រុម BLACKPINK ក៏បានសម្តែងអារម្មណ៍ ការចង់ឃើញ ចង់ជួប BLINKs និងរង់ចាំពេលវេលា ដែលពួកគេអាចសម្ដែងនៅលើឆាកផ្ទាល់ ជាថ្មីម្ដងទៀត។

ហ្វេនរំភើបជំនួស Lisa ដែលមានមិត្តភក្តិល្អៗ ក្នុងក្រុមបែបនេះ!

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម​ ៖

វីដេអូ BLACKPINK ក្នុងកម្មវិធីំំ Good Morning America
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T