គួរឱ្យសរសើរណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំតារាចម្រៀង ព្រាប សុវត្ថិ, ខេម, តន់ ច័ន្ទសីម៉ា ចែកអំណោយជូនពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ!

//s9.kh1.co/de/de397f4cbd3ba201dc148d10eac9e88f4660a133.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីបានបរិច្ចាគថវិការហូតទៅដល់ ៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន។

ភ្នំពេញ៖ បន្ទាប់ពីបានបរិច្ចាគថវិការហូតទៅដល់ ៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀងនៅព្រឹកនេះ អតីតពលករខ្មែរធ្វើការនៅ ប្រទេសកូរ៉េ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងនៅក្នុងផលិតកម្មរបស់លោកចុះទៅចែកអំណោយដោយផ្ទាល់តែម្ដងនៅស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពចុះចែកអំណោយរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា
សកម្មភាពចុះចែកអំណោយរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា

ដោយនៅក្នុងនោះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានធ្វើសកម្មភាពដឹកនាំតារាចម្រៀងល្បីៗក្នុងផលិតកម្ម ហ្កាឡាក់ស៊ី ជាច្រើនរូប ដែលរួមមានដូចជា លោក ព្រាប សុវត្ថិភាព, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកញ្ញា សុវណ្ណារី ជាដើម ចុះទៅស្រុកមង្គលបុរី ដោយនាំស្បៀងអាហារដែលមានដូចជា អង្ករ ៥០តោន និងអាហារហូបចុកផ្សេងៗទៀតជាច្រើន ទៅចុះចែកជូនប្រជាពលរដ្ឋ ដែលកំពុងជន់លិច។  

សកម្មភាពចុះចែកអំណោយរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា
សកម្មភាពចុះចែកអំណោយរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា

សកម្មភាពនេះបានបញ្ជាក់ឲ្យឃើញថា គឺជាទឹកចិត្តជួយសង្គមពិតៗរបស់អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េរូបនេះ ចំពោះបងប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង ពិសេសនោះគឺជាការចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលកម្ពុជា។

សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ
សកម្មភាពចុះចែកអំណោយ

សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង 11:34 នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ នេះ ថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុងនោះដែរ ចំណោមឧកញ៉ាល្បីៗដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូប បានចូលរួមបរិច្ចាគថវិកា គេឃើញលោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានចូលរួមបរិច្ចាគថវិកាជូន ៦០ម៉ឺន ដុល្លារ ជាចំនួន ដែលច្រើនជាងគេ ខណៈដែលលេខរៀងទី២ ចំនួន ៥០ម៉ឺនដុល្លារ៕

ឡេង ណាវ៉ាត់ត្រា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T