ក្រុមបាតុករថៃ ទុកពេលឱ្យលោកនាយករដ្ឋមន្ត្រី​៣ថ្ងៃ ដើម្បី​លាលែងពី​តំណែង

//s9.kh1.co/5e/5e925cbcb1a86a97db8da385aa5cf54239e963b8.jpg
សង្គម

 ២២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

​កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមបាតុករថៃបានប្រកាសទុកពេលឱ្យ​នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចំនួន៣ថ្ងៃ ដើម្បីចុះចេញពីតំណែង ឬប្រឈមមុខនឹងការធ្វើបាតុកម្មបន្ថែមទៀត

បាងកក៖ ​កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមបាតុករថៃបានប្រកាសទុកពេលឱ្យ​នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចំនួន៣ថ្ងៃ ដើម្បីចុះចេញពីតំណែង ឬប្រឈមមុខនឹងការធ្វើបាតុកម្មបន្ថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងក្តី មេដឹកនាំក្រុមបាតុករដែលបានធ្វើសេចក្តីប្រកាសនេះ ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ២ម៉ោង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មេដឹកនាំបាតុករថៃវ័យ២៥ឆ្នាំ កញ្ញា Patsaravalee ‘Mind’ Tanakitvibulpon បានប្រាប់ទៅកាន់ក្រុមបាតុករថា បាតុកម្មរបស់ពួកយើងគឺមិនបញ្ចប់ទៅវិញនោះទេ ដរាបណាលោក ប្រាយុទ្ធ ចាន់អូចា មិនព្រមលាលែងពីតំណែង។ ហើយប្រសិនបើក្នុងរយៈពេល៣ថ្ងៃ គាត់នៅតែមិនព្រមលាលែង នោះគាត់នឹងត្រូវប្រឈមមុខជាមួយពួកយើងបន្តទៅទៀត។

ក្រុមបាតុករថៃរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនិងដង្ហែក្បួនទៅការិយាល័យរបស់​លោក ប្រាយុទ្ធ ចាន់អូចា នៅឯវិមានរដ្ឋាភិបាល ដើម្បីទាមទារឱ្យលោកចុះចេញពីតំណែង ​រួមទាំងកាត់បន្ថយ​អំណាចព្រះមហាក្សត្រ​។

ថ្លែង​ក្នុងសុន្ទរកថាតាមទូរទស្សន៍ នៅថ្ងៃពុធដដែលនាយករដ្ឋមន្ត្រី​លោក ប្រាយុទ្ធ ក៏​បានលើកឡើងដែរថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីដកវិធានការគ្រាអាសន្នដែលលោកបានដាក់ចេញកាលពីសប្តាហ៍មុន ក្នុងគោលបំណងការបន្ថយស្ថានភាពតានតឹងជាមួយនឹងក្រុមបាតុករ៕

https://s9.kh1.co/__image/w=650,h=434,q=100/5e/5e925cbcb1a86a97db8da385aa5cf54239e963b8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a3/a3f56a85e980ee0ee128829fc927c0ddab3e0790.jpeg
https://s9.kh1.co/__image/w=650,h=435,q=100/13/1352c5ad61c73bac0504e69668823350f995d43a.png
https://s9.kh1.co/__image/w=650,h=366,q=100/60/60fa8a82c5833f0c51677c4da345d264cba47b58.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T