ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម កោតសរសើរនូវទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់!

//s9.kh1.co/4b/4b7ab2834d03f42fd4a5305cfe66d80ee87f4640.jpg
សង្គម

 ២២-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងពេលដែលប្រទេសជាតិកំពុងទទួលរងនូវវិបត្តិដ៏ធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា។

ភ្នំពេញ៖ នៅក្នុងពេលដែលប្រទេសជាតិកំពុងទទួលរងនូវវិបត្តិដ៏ធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើសកម្មភាពដឹកនាំតារាចម្រៀងល្បីៗក្នុងផលិតកម្ម ហ្កាឡាក់ស៊ី ជាច្រើនរូប ដែលរួមមានដូចជា លោក ព្រាប សុវត្ថិភាព, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកញ្ញា សុវណ្ណារី ជាដើម ចុះទៅស្រុកមង្គលបុរី ដោយនាំស្បៀងអាហារដែលមានដូចជា អង្ករ ៥០តោន និងអាហារហូបចុកផ្សេងៗទៀតជាច្រើន ទៅចុះចែកជូនប្រជាពលរដ្ឋ ដែលកំពុងជន់លិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាព

ឧកញ៉ា ឡេង ណាវ៉ាត្រា
សកម្មភាព ឧកញ៉ា ឡេង ណាវ៉ាត្រា

ស្របពេលជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម រដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ក្នុងនោះឯកឧត្ដមទេសរដ្ឋមន្ត្រី បានកោតសរសើរនូវទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់លោកឧកញ៉ា ឡេង ណា វ៉ាត្រា ជាខ្លាំង។

  ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម សរសើរលោកឧកញ៉ា ឡេង ណាវ៉ាត្រា
  ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម សរសើរលោកឧកញ៉ា ឡេង ណាវ៉ាត្រា

ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់លោកឧកញ៉ា ដែលមានអតីតភាពជាក្មេងទីជនបទ ក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា៖

«ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះ តែទឹកជំនន់។ នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។ យើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាកយើងត្រូវជួយរំលែកការលំបាករបស់គាត់។ ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ»។

ប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម
  ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម សរសើរលោកឧកញ៉ា ឡេង ណាវ៉ាត្រា
  ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម សរសើរលោកឧកញ៉ា ឡេង ណាវ៉ាត្រា
  ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម សរសើរលោកឧកញ៉ា ឡេង ណាវ៉ាត្រា
  ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម សរសើរលោកឧកញ៉ា ឡេង ណាវ៉ាត្រា

ទន្ទឹមនឹងនេះផងដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានលើកឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ដែលបានចុះទៅយកព័ត៌មាន ដោយផ្ទាល់នៅក្នុងសកម្មភាពមនុស្សធម៌នេះថា៖ 

«នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។ អ៊ីចឹងយើងមានសេចក្តីសុខនៅពេលយើង បានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថាជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនដឹងថា នៅពេលណា? អ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។

ការថ្លែងរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា

មិនតែប៉ុណ្ណោះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋ ដែលកំពុងជួបទឹកជំនន់ ទឹកភ្លៀងនៅប្រទេសកម្ពុជា៕

សកម្មភាព ឧកញ៉ា ឡេង ណាវ៉ាត្រា
សកម្មភាព ឧកញ៉ា ឡេង ណាវ៉ាត្រា
សកម្មភាព ឧកញ៉ា ឡេង ណាវ៉ាត្រា
សកម្មភាព ឧកញ៉ា ឡេង ណាវ៉ាត្រា
សកម្មភាព ឧកញ៉ា ឡេង ណាវ៉ាត្រា
សកម្មភាព ឧកញ៉ា ឡេង ណាវ៉ាត្រា

សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសគិតត្រឹមម៉ោង11:34នាទីថ្ងៃត្រង់ ថ្ងៃទី១៩ តុលា ២០២០ថវិកាទទួលបាន 6,867,524 ដុល្លារ , 396,525,000 រៀល និង ៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុងចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូបបាន ចូលរួមបរិច្ចាគថវិកា គេឃើញថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បានចូលរួមបរិច្ចាគថវិកាជូន ៦០ម៉ឺនដុល្លារ ជាចំនួនដែលច្រើនជាងគេ ខណៈដែលអ្នកដែលឈរលេខរៀងទី២ បានចូលចំនួន៥០ម៉ឺនដុល្លារ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T