ក្រុម​​​បាតុ​ករ​​ថៃ ទុក​ពេល​ ៣​ថ្ងៃ​ឲ្យ​នាយក​រដ្ឋ​មន្រ្តី​ប្រា​យុទ្ធ​​ «ចុះ​ចេញ​​ពី​តំ​ណែង»​ បើ​ពុំ​នោះ​ទេ​ បាតុ​ក​ម្ម​នឹង​កាន់​តែ​ធំ​ជាង​មុន​

//s9.kh1.co/df/df76c7fec78fec979527c8030176e82a62953ac1.jpg
សង្គម

 ២២-តុលា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រុមបាតុករថៃ នៅថ្ងៃ ២១តុលា បានប្រាប់នាយករដ្ឋមន្រ្តី Prayuth Chan-ocha ថា ក្រុមតវ៉ាទុកពេល៣ថ្ងៃឲ្យលោក​ចុះចេញពីតំណែងបើមិនដូច្នោះទេ​ នាយករដ្ឋមន្ត្រីរូបនេះនឹងប្រឈមមុខនឹងការធ្វើបាតុកម្មទ្រង់​ទ្រាយធំជាង​មុន​បន្ថែម​ទៀត

ក្រុមបាតុករថៃ នៅថ្ងៃ ២១តុលា បានប្រាប់នាយករដ្ឋមន្រ្តី Prayuth Chan-ocha ថា ក្រុមតវ៉ាទុកពេល ៣ថ្ងៃឲ្យលោក​ចុះចេញពីតំណែង បើមិនដូច្នោះទេ​ នាយករដ្ឋមន្ត្រីរូបនេះនឹងប្រឈមមុខនឹងការធ្វើបាតុកម្មទ្រង់​ទ្រាយធំជាង​មុន​បន្ថែម​ទៀត។ នេះបើតាមការផ្សាយពីសារព័ត៌មានបរទេស Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកលោកប្រាយុទ្ធបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកយកវិធានការណ៍បន្ទាន់ ដែល​លោក​បានដាក់កាលពីសប្តាហ៍មុន ដើម្បីបញ្ឈប់ការតវ៉ា។

ជាការកត់សម្គាល់ ក្រុមបាតុកររាប់ម៉ឺននាក់បានដើរជាក្បួនព័ទ្ធជុំវិញការិយាល័យរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ។ ក្រុមអ្នកតវ៉ាបានធ្វើបាតុកម្មអស់រយៈពេលជាច្រើនខែ ប្រឆាំងនឹងលោកប្រាយុទ្ធ និងដើម្បី​ទាមទារ​ឱ្យមានការទប់ស្កាត់​អំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn​។

ក្រុមបាតុករថា៖ «ការតវ៉ារបស់យើងមិនចប់ទេ ដរាបណាគាត់មិនចុះចេញពីតំណែង»។

មេដឹកនាំអ្នកតវ៉ា នាង Patsaravalee អាយុ ២៥ ឆ្នាំ បានប្រាប់ហ្វូងអ្នកចូលរួមថា៖ «ប្រសិនបើក្នុងរយៈពេល ៣ ថ្ងៃ គាត់មិនលាលែងពីតំណែងទេ គាត់នឹងប្រឈមមុខជាមួយប្រជាជនទ្រង់ទ្រាយ​ធំជាថ្មីម្តងទៀត» ។

Patsaravalee ត្រូវបានអាជ្ញាធរចាប់ខ្លួន តែនាងនិយាយថា ខ្លួនមិនបារម្ភទេ៖ «ខ្ញុំមិនបារម្ភទេ។ នេះជាល្បែង​របស់រដ្ឋាភិបាល»។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោកប្រាយុទ្ធបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច​ដើម្បីលើកយក​វិធានការណ៍ហាមឃាត់ការប្រមូលផ្តុំនយោបាយរបស់មនុស្ស ៥ នាក់ ឬច្រើនជាងនេះ និងការផ្សាយព័ត៌មាន​ដែល​គំរាមកំហែងដល់សន្តិសុខសង្គម។

លោកប្រាយុទ្ធបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងចាត់វិធានការដំបូងដើម្បីលុបបំបាត់ស្ថានភាពនេះ»។

សូមបញ្ជាក់ថា បាតុកម្មបានក្លាយជាបញ្ហាប្រឈមធំបំផុតរបស់ថៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយជំរុញ​ឲ្យមានការប្រឆាំងបើកចំហរបំផុតចំពោះរាជាធិបតេយ្យ ទោះបីមានច្បាប់ដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំពីបទ​ប្រមាថព្រះមហាក្សត្រក៏ដោយ។

ការធ្វើបាតុកម្មភាគច្រើនមានលក្ខណៈសន្តិវិធីរហូតមកដល់ពេលនេះ ប៉ុន្តែប៉ូលីសបានប្រើកាណុង​បាញ់ទឹកប្រឆាំង​នឹងក្រុមបាតុករកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលធ្វើឱ្យមានកំហឹងកាន់តែខ្លាំងឡើងចំពោះការរិះគន់របស់រដ្ឋាភិបាល។ ប៉ូលីសប្រឆាំងកុបកម្មបានធ្វើការហែក្បួនយ៉ាងខ្លីនៅថ្ងៃពុធកន្លងទៅ នៅចំណុចមួយមុនពេលអនុញ្ញាត​ឱ្យហ្វូង​មនុស្សឆ្លងកាត់។

ក្រុមអ្នកតវ៉ានិយាយថា លោកប្រាយុទ្ធបានរៀបចំការបោះឆ្នោតកាលពីឆ្នាំមុន ដើម្បីរក្សាអំណាចដែលលោកបាន​កាន់កាប់ក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ ។ ទោះលោកប្រាយុទ្ធថាការបោះឆ្នោតគឺត្រឹមត្រូវ តែក្រុមអ្នកតវ៉ាបាន​ចោទប្រកាន់​របបរាជានិយមថាបានធ្វើឱ្យមានការគ្រប់គ្រងយោធាជាច្រើនឆ្នាំ៕

https://s9.kh1.co/__image/w=650,h=426,q=100/b2/b240d0be3a0356cb8a4f36c6804282fd562d6ee1.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1a/1ad5837c9d0cc134793178081c9623c052f77526.png
https://s9.kh1.co/__image/w=650,h=427,q=100/3b/3b0757dbe6af770825992c40ef9f96e644e25343.png
https://s9.kh1.co/__image/w=640,h=426,q=100/78/785dcd6e321b95cf346e0a2bc09123f0cfbf1958.png
https://s9.kh1.co/__image/w=650,h=492,q=100/4a/4ae288fca849502fd3da99679aeadf1fcedbad38.webp
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T