អុញ! ជាបុរសពិតស្រលាញ់ស្រី តែបែរជាវះកាត់កែសម្ផស្ស ដើម្បីឲ្យដូចតុក្កតាបាប៊ីទៅវិញ

//s9.kh1.co/25/2589d2f4239ac8969836964749856b6ca083171c.jpg
សង្គម

 ២២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់ឈ្មោះថា Honza Simsa អាយុ២៦ឆ្នាំ បានចំណាយប្រាក់សរុបចំនួនប្រមាណ១៩,៧០០ដុល្លារអាមេរិក ទៅលើការវះកាត់កែសម្ផស្ស ឲ្យដូចតុក្កតាបាប៊ី ចាប់ពីឆ្នាំ២០១៧មកម៉្លេះ។

ឆេក៖ បុរសម្នាក់ឈ្មោះថា Honza Simsa អាយុ២៦ឆ្នាំ មកពីទីក្រុង Brno នៃសាធារណរដ្ឋឆេក បានចំណាយប្រាក់សរុបចំនួនប្រមាណ១៩,៧០០ដុល្លារអាមេរិក ទៅលើការវះកាត់កែសម្ផស្ស ឲ្យដូចតុក្កតាបាប៊ី ចាប់ពីឆ្នាំ២០១៧មកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជំនាញខាងផ្នែកបច្ចេកវិទ្យារូបនេះ គឺជាអ្នកគាំទ្រម្នាក់ដ៏ងប់ងល់ ទៅលើការវះកាត់កែសម្ផស្សឲ្យដូចតុក្កតា ហើយបច្ចុប្បន្ននេះ ទឹកថ្នាំចំនួន៩០មីលីលីត្រ កំពុងស្ថិតក្នុងផ្ទៃមុខរបស់លោក។ ដោយមានខែខ្លះ លោកទទួលបានការចាក់បបូរមាត់ឲ្យធំ ចាក់ទម្រង់ថ្ពាល់ និងចង្កា ដោយឥតគិតថ្លៃពីមិត្តភក្ដិដ៏ស្និទ្ធស្នាលផងដែរ។

បើទោះបីជាលោក ចូលចិត្តស្លៀកពាក់ និងផាត់មុខដូចជាមនុស្សស្រីក៏ដោយ ក៏លោកនៅតែមានចិត្តស្រលាញ់មនុស្សស្រីដដែល តែនៅពេលមនុស្សស្រីបានឃើញលោក ពួកគេបែរជាបង្ហាញអកប្បកិរិយាចម្លែកចំពោះលោកទៅវិញ។ ចំពោះមូលហេតុដែលលោកសម្រេចចិត្តវះកាត់កែសម្ផស្ស គឺដោយសារតែលោកស្រលាញ់មនុស្សស្រីដែលវះកាត់កែសម្ផស្ស ដូច្នេះការស្រលាញ់ខ្លាំងពេក បានជំរុញចិត្តលោកឲ្យវះកាត់កែសម្ផស្សដែរ។

យ៉ាងណាមិញ លោក Simsa មិនទាន់អស់ចិត្តក្នុងការវះកាត់កែសម្ផស្សឡើយ ដោយលោកគ្រោងនឹងវះកាត់កែសម្ផស្សបន្ថែមទៀតនៅថ្ងៃខាងមុខ ឲ្យដូចមនុស្សស្រីកាន់តែខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Simsa បច្ចុប្បន្ន
លោក Sima កាលមិនទាន់វះកាត់កែសម្ផស្ស
លោក Sima កាលមិនទាន់វះកាត់កែសម្ផស្ស
លោក Sima កាលមិនទាន់វះកាត់កែសម្ផស្ស
លោក Sima កាលមិនទាន់វះកាត់កែសម្ផស្ស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T