សព​អ្នក​រុក​រក​រ៉ែ​ ១១​ នាក់​ បាន​កប់​ក្នុង​អណ្តូង​រ៉ែ​បុរាណ​ ជម្រៅ​ខ្ទង់​ ៨​ ម៉ែត្រក្រោយ​បាក់​ដី​

//s9.kh1.co/55/556b0e5274fa30d65596748fa7450170e7b79286.jpg
សង្គម

 ២២-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបាក់ដីបានកម្ទេច​អណ្តូងរ៉ែធ្យូងថ្មមួយ​កន្លែង​នៅខេត្តស៊ូម៉ាត្រាភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ីកាលពីរសៀលថ្ងៃពុធ

ចាកាតា៖ មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយជាន់ខ្ពស់មួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបាក់ដីបានកម្ទេច​អណ្តូងរ៉ែធ្យូងថ្មមួយកន្លែងនៅខេត្តស៊ូម៉ាត្រាភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ីកាលពីរសៀលថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Iriansyah ប្រធានផ្នែកប្រតិបត្តិការ និងសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ​ខេត្តបាន​និយាយ​ថា​ ​ ហេតុការណ៍នេះបានកើតឡើងនៅក្នុងអណ្តូងរ៉ែគ្មានអាជ្ញាប័ណ្ណមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិ Tanjung Lalang នៃស្រុក Muara Enim នៅម៉ោងប្រហែល ១៦ និង ០០ នាទីម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ។

លោកបានមានប្រសាសន៍បន្ថែមថា ការបាក់ដីបានកើតឡើងនៅពេលអ្នករុករករ៉ែកំពុង​បើកការស្រាវជ្រាវ​រុករកដល់​ទីតាំងមួយនៅក្នុងអណ្តូងរ៉ែ។

រូបតំណាង
រូបតំណាង

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរថា៖ "អ្នករុករករ៉ែចំនួន ១១ នាក់ត្រូវបានកប់នៅក្នុងជម្រៅប្រហែល ៨ ម៉ែត្រ នៃអណ្តូងរ៉ែធ្យូងថ្មដែលត្រូវបានចាត់ថ្នាក់ជាអណ្តូងរ៉ែបុរាណ" ។

មន្ត្រីរូបនោះបាននិយាយទៀតថា៖ “ស្ថានភាពនៃដីនៅលើភ្នំជុំវិញកន្លែងកើតហេតុមិនហ្នឹងនរ​ដែលធ្វើឱ្យវាងាយ​រងគ្រោះ​ដោយសារការបាក់ដី” ។

មិនយូរប៉ុន្មានសាកសពទាំងអស់ត្រូវបានរកឃើញវិញ បន្ទាប់ពីគ្រឿងចក្រធុនធ្ងន់បាន​ដាក់​ពង្រាយ​​នៅកន្លែងកើត​ហេតុ​ដើម្បីរុករក៕

រូបតំណាង
រូបតំណាង
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T