ស្វាគមន៍ស្មាតហ្វូន OPPO A93 កាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេមានតម្លៃត្រឹមតែ $309

//s9.kh1.co/ad/ad2ae83dfe7ac1c749d28b2423fe0f658d93c472.jpg
បច្ចេកវិទ្យា

 ២២-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កាលពីយប់នាថ្ងៃទី២១ ខែតុលា សង្កេតឃើញថា នៅលើផេកហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ១នៅកម្ពុជា បានប្រកាស និងសម្ពោធដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី A ថ្មីបំផុតគឺ OPPO A93 ដែលមានតម្លៃ $309។

ភ្នំពេញ៖ កាលពីយប់នាថ្ងៃទី២១ ខែតុលា សង្កេតឃើញថា នៅលើផេកហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ១នៅកម្ពុជា បានប្រកាស និងសម្ពោធដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី A ថ្មីបំផុតគឺ OPPO A93 ដែលមានតម្លៃ $309

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងអំឡុងពេលសម្ពោធនេះដែរឃើញថា ម្នាក់ៗនាំគ្នាចូលរួមចុច Like, Share ឡើងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ហើយក្នុងកម្មវិធីនោះផងដែរ ក៏មានការចូលរួមពីតារាល្បីៗដូចជា ពិធីករ ជា វណ្ណារិទ្ធ លោក Raven Blaze លោក HENG រួមជាមួយនឹងដៃគូដូចជា Yaya និង Sun Flower ។ មិនតែប៉ុណ្ណោះ ក៏មានការលេងហ្គេម Comment នូវចំណុចពិសេសៗរបស់ OPPO A93 ដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។

ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93

តួយ៉ាងក្នុងកម្មវិធីសម្ពោធនោះផងដែរ ក៏សង្កេតឃើញថាតារាល្បីៗ ហ្វេនៗ បានបង្ហាញចំណាប់អារម្មណ៍ពិតពាក់ព័ន្ធនឹងស្មាតហ្វូន OPPO A93 នេះផងដែរ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន OPPO A93  ត្រូវបានបំបាក់មកជាមួយនឹងប្រពន្ធ័បច្ចេកវិទ្យាទំនើបៗដែលមានដូចជា៖

១. បំពាក់មកជាមួយកាមេរ៉ាមុខក្រោយ AI Portrait ចំនួន ៦ គ្រាប់។ កាមេរ៉ាមុខទំហំ (16MP+2MP), កាមេរ៉ាក្រោយ ៤គ្រាប់ (48MP+ 8MP+2MP+2MP) ដោយមានសមត្ថភាពប្រើប្រាស់ផ្សេងៗគ្នា។

២. អេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់ ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ។
៣. កម្រាស់ស្តើងត្រឹមតែ 7.48mm ជាមួយភាពស៊ីវិល័យ លេចធ្លោ។

៤. មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 អាចដោះសោយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

៥. សាកថ្មលឿន 18W សាក ៥នាទីនិយាយទូរស័ព្ទបាន ២ម៉ោង ឬអាចលេង​ Instagram, Youtube ១ម៉ោង។

៦. ជម្រើស ២ ពណ៌សម្រាប់ជ្រើសរើសគឺ Matte Black (ពណ៌ខ្មៅ) , Metallic White (ពណ៌ស)។  

ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងវីដេអូសម្ពោធនេះក៏មានការប្រកួត Mobile Legend Bang Bang លើ OPPO A93 រវាងក្រុម HENG និង Raven ដើម្បីតេស្តល្បឿនលេងហ្គេម តេស្ត CPU MediaTek Helio P95 តេស្តកម្លាំងម៉ាស៊ីនដែលមាន RAM 8GB + ROM 128GB មើលទៅពិតជាស៊ីសាច់ហុតឈាមដ៏ជក់ចិត្តតែម្តង។  

អ៊ីយ៉ា! មុខងារពិសេសៗ និងបច្ចេកវិទ្យាទំនើបៗខាងលើនេះ ពិតជាស័ក្កិសមកាន់ក្នុងដៃ ព្រមទាំងជាតម្រូវការសម្រាប់អតិថិជន​ និងបងប្អូនកម្ពុជាខ្លាំងមែនទែន។ អ្វីដែលពិសេសនឹកស្មានមិនដល់គឺស្មាតហ្វូន OPPO A93 នេះ គឺមានតម្លៃត្រឹមតែ $309 តែប៉ុណ្ណោះ។ ហើយបើតាមការប្រកាសនាយប់មិញនេះ រាល់ការកក់ទុកមុនចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកាដូដែលមានតម្លៃ $178 រួមមាន កាដូកាបូបយួរដៃសម្រាប់ធ្វើដំណើរដ៏ស្រស់ស្អាត ($៤៩) និងស៊ីមស្មាតលេខពិសេស Silver ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ ១២សប្តាហ៍ (តម្លៃ $129)៕

បើចង់ជ្រាបច្បាស់ តើកម្មវិធីសម្ពោធយប់មិញនេះពិសេសកម្រិតណា សូមចុចLinkដើម្បីទស្សនាវីដេអូ៖https://bit.ly/3ohfbW3

ខាងក្រោមនេះក៏ជាវីដេអូដែលបើកប្រអប់ដោយលោក ស្តេប និង ជា វណ្ណារិទ្ធផងដែរ៖

វីដេអូ
ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93
ស្មាតហ្វូន OPPO A93
លោក ស្តេប និង លោក ជា វណ្ណារិទ្ធ
លោក ស្តេប និង លោក ជា វណ្ណារិទ្ធ
លោក ស្តេប និង លោក ជា វណ្ណារិទ្ធ
លោក ស្តេប និង លោក ជា វណ្ណារិទ្ធ
លោក ស្តេប
លោក ស្តេប
លោក HENG និង Sun Flower
លោក HENG និង Sun Flower
  លោក Raven Blaze  និង Yaya
  លោក Raven Blaze  និង Yaya
  លោក Raven Blaze  និង Yaya
  លោក Raven Blaze និង Yaya
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T