Linda chung ប្រកាសលាឈប់ពីសិល្បៈ ខណៈរឿងChildren’s Hospital ជាស្នាដៃចុងក្រោយរបស់នាង

//s9.kh1.co/8f/8f9c833daf3d56804a04dbe0adbfd150764dec4f.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ស្ថាននីយទូរទស្សន៍​TVBកាលពីពេល​ថ្មីៗនេះ​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា​ “Children’s Hospital” ជា​ស្នាដៃ​ខ្សែភាពយន្ត​ចុង​ក្រោយ​សម្រាប់​តារាសម្តែង​ស្រី​ឆ្នើមLinda Chung ហើយ​បន្ទាប់ពី​នេះ​ហើយ​អ្នក​នាង​នឹង​បញ្ឈប់​រាល់​សកម្មភាព​សិល្បៈទាំង​អស់​របស់​នាង​ផងដែរ​។

ហុង​កុង៖ កាលពី​ថ្ងៃទី​២០ ខែ​តុលា កន្លងទៅ​ថ្មីៗនេះ តារា​សម្តែង​ស្រី ​ជើ​ងចាស់Linda Chung បាន​ផ្តល់​បទ​សម្ភាសន៍ ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​ហុង​កុង ​ទាក់​ទង​និង​ការ​មមាញឹក ​ថត​នៅ​វីដេអូ​ចម្រៀង​ សម្រាប់​ខ្សែ​ភាព​យន្ត ​ដែល​នាង​កំពុង​តែ សម្តែង​គឺ​រឿងChildren’s Hospital

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​អំឡុងពេល​ផ្តល់ ​នៅ​បទសម្ភាសន៍​នោះ ​តារាស្រី​រូបនេះ​បាន​បញ្ជាក់​ថា ​ខ្លួន​បានមក​ស្នាក់​ នៅ​ហុងកុង​៣ ខែមក​ហើយ ​នឹង​ចំណាយ​ពេល​៣៦​ថ្ងៃ ​ក្នុង​ការ​ថត​ខ្សែ​ភាព​យន្ត​មួយ​នេះ​។ បន្ទាប់​ពីរៀប​ការ​ហើយ​ចាក​ចេញ ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី  នៅក្នុងប្រទេសកាណាដា។

ក្នុងកិច្ចសម្ភាសន៍ ​នោះ​ដែលLinda ក៏​បាន​លើកឡើង បែបនេះ​ផងដែរថា​៖ 

ខ្ញុំ​ពិតជា​នឹក​ដល់ ​កូនៗខ្លាំងណាស់។ ប្តី​របស់​ខ្ញុំ​និង​ខ្ញុំ ​បាន​សម្រេច​ថា ​នៅ​ពេល​ដែល ការរស់​នៅ​ មាន​ស្ថាន​ភាព​ល្អ ពួកគយើង​នឹង ​យក​កូនៗមក​ទីនេះ។ ក៏ប៉ុន្តែ​ពេល​នេះ ដោយ​សារតែ​បញ្ហា​ជំងឺ​ឆ្លង នៅហុងកុងនៅតែបន្ត ​​ទើប​ធ្វើឲ្យគម្រោង​នេះ ​ត្រូវ​ផ្អាក​ទៅ​វិញ

Linda Chung

បន្ថែម​ពីនេះ ​នៅពេល​ដែល​អ្នក​ព័ត៌មាន ​សាក​សួរ​ដល់​គម្រោង​ បន្ទាប់​ពីបញ្ចប់​រឿង​Childre’s Hospital តារា​ស្រី​វ័យ​៣៦​ឆ្នាំ​រូប​នេះ ក៏​បាន​បញ្ជាក់បែបនេះ​ថា ក្នុងពេលនេះ ​នាង​ចង់​ចូល​និវត្តន៍​ឲ្យបាន​ឆាប់ ​ដើម្បី​ផ្តោត​អារម្មណ៍ ​លើ​ការ​មើលថែរក្សា និង​បង្រៀន​​កូនៗ​ដែល​ នៅ​តួច​ៗនៅឡើងច្រើន​ជាង​។

គួរ​បញ្ជាក់​ផងដែរថាLinda Chung បាន​ប្រឡូក​ចូល​សិល្បៈដំបូង បន្ទាប់​ពី​បាន​គ្រង​ម្កុដ ​Miss Overseas ​កាលពី​ឆ្នាំ២០០៤។ បន្ទាប់​មក ​ក្នុង​ឆ្នាំ​២០១៦ ​នាងបាន​រៀប​ការ​ជាមួយ​នឹង ​បុរសអ្នកជំនួញ​មួយ​រូប ​ដែល​មាន​ឈ្មោះ​ថាJeremy Leung ដែល​មាន​វ័យខុសគ្នា១២ឆ្នាំ កាលពី​ឆ្នាំ​២០១៦។ ក្រោយ​រៀប​ការ​ហើយ ​នាង​ក៏​បាន​ផ្អាក​ពី ​សិល្ប:​រយៈពេល​៤ឆ្នាំ ហើយ​ថ្មីៗនេះ ​វិល​មកជាតួឯក​ស្រី ក្នុង​រឿងChildren’s Hospital ហើយ​រឿងនេះក៏​នឹង​ក្លាយទៅ ជា​វណ្ណាកម្ម​ចុង​ក្រោយ​របស់ ​តារាស្រី​ឆ្នើម​ប្រចាំ​TVB រូបនេះ​ផងដែរ​៕

Linda Chung
Linda Chung
Linda និងកូន
Linda និងកូន
Linda និងស្វាមី
Linda និងស្វាមី
រឿង Children's Hospital 
រឿង Children's Hospital 
Linda និង​គ្រួសារ
Linda និង​គ្រួសារ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T