Real Madrid បរាជ័យយ៉ាងអាម៉ាស់នៅក្នុងទឹកដីខ្លួនឯងវគ្គចែកពូល UCL

//s9.kh1.co/46/46d222c5756677d27ad1c73dcb854707eb7e9407.jpg
កីទ្បា

 ២២-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមជើងឯកពានរង្វាន់អឺរ៉ុប១៣សម័យកាល Real Madrid បានបរាជ័យយ៉ាងអាម៉ាស់នៅក្នុងការប្រកួតបើកឆាកវគ្គចែកពូល Champions League ក្រោមថ្វីជើងក្រុម Shakhtar Donetsk ដោយលទ្ធផល ៣-២។

ក្រុមជើងឯកពានរង្វាន់អឺរ៉ុប១៣សម័យកាល Real Madrid បានបរាជ័យយ៉ាងអាម៉ាស់នៅក្នុងការប្រកួតបើកឆាកវគ្គចែកពូល Champions League ក្រោមថ្វីជើងក្រុម Shakhtar Donetsk ដោយលទ្ធផល ៣-២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមជើងឯកអ៊ុយក្រែន បានធ្វើដំណើរមកដល់ទីក្រុងម៉ាឌ្រីដ ដោយគ្មានវត្តមានកីឡាករឈុតធំ១៣រូប ដែលបានឆ្លងកូរីដ១៩ ហើយពួកគេត្រូវកោះហៅកីឡាករឈុតយុវជនចូលរួមការប្រកួតនេះ។

ស្ថានភាពក្រោយប្រកួតចាញ់ក្រុម Shaktar Donetsk
ស្ថានភាពក្រោយប្រកួតចាញ់ក្រុម Shaktar Donetsk

ប៉ុន្ដែពួកគេនៅតែធ្វើបានល្អ ដោយរកគ្រាប់បាល់បាន៣គ្រាប់នៅក្នុងតង់ទី១ នៅកីឡដ្ឋាន Alfredo di Stefano ហើយអាចយកបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះ បើទោះបីជាកីឡាករ Luka Modric និង Vinicius Jr. វាយបកបានម្នាក់មួយគ្រាប់មកវិញក្ដី។

ស្ថានភាពក្រោយប្រកួតចាញ់ក្រម Shaktar Donetsk
ស្ថានភាពក្រោយប្រកួតចាញ់ក្រម Shaktar Donetsk

ក្រោយមកទៀត ខ្សែបម្រើ Fede Valverde បានរកគ្រាប់បាល់តាមស្មើនៅចុងម៉ោង ប៉ុន្ដែគ្រាប់បាល់នោះមិនត្រូវបានផ្ដល់ឱ្យនោះទេ ក្រោយពីមានការពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) គឺបាល់នេះស្ថិតក្នុងជំហរក្រៅល្បែង (Off-side)

ស្ថានភាពក្រោយប្រកួតចាញ់ក្រម Shaktar Donetsk
ស្ថានភាពក្រោយប្រកួតចាញ់ក្រម Shaktar Donetsk
Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T