រូបភាពស្វីតៗទាំងនេះរបស់ Noly និងគូដណ្ដឹង អ្នកណាឃើញក៏ប្រាថ្នាចង់បានដែរ

//s9.kh1.co/e9/e91f667a896053b10564ac7e2d6b82a23ca3983d.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ជាការពិតណាស់ ជីវិតឯកជនរបស់តារាចម្រៀង លោក Noly និងគូដណ្ដឹង ចាប់តាំងពីបានភ្ជាប់ពាក្យតាមប្រពៃណីជាច្រើនខែកន្លងមក ឃើញថាអ្នកទាំងពីរកាន់តែស្រលាញ់គ្នាខ្លាំង។

ភ្នំពេញ៖ តារាចម្រៀង Original Song លោក Noly បច្ចុប្បន្នគឺជាតារាចម្រៀងមួយរូប កំពុងទទួលបានប្រជាប្រិយភាពខ្លាំង និងមានបណ្ដាអ្នកគាំទ្រជាច្រើន នៅតែស្រលាញ់ចូលចិត្តរូបលោក តាមរយៈសម្លេងដ៏ផ្អែមស្រទន់នៅក្នុងបទចម្រៀងពីរោះៗជាច្រើននាពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាកមកមើលពីជីវិតឯកជនរបស់តារាប្រុសម្ចាស់បទ "មនុស្សអរូប" នេះវិញ ចាប់តាំងពីសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យជាមួយគូដណ្ដឹង កាលពីខែកុម្ភៈកន្លងទៅ ឃើញថាចំណងស្នេហ៍របស់លោកនៅតែមានសម្ព័ន្ធភាពស្អិតរមួតនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។

ជាក់ស្ដែង ថ្មីនេះបើយោងតាមហ្វេសប៊ុកផេក FAST films & photography ទើបតែបានបញ្ចេញរូបភាពគូស្នេហ៍របស់តារាប្រុសរូបនេះបង្ហាញភាពស្និទ្ធស្នាលជាមួយគូដណ្ដឹង ដោយមានការរៀបចំថតរូបបែបជាលក្ខណៈគូស្នេហ៍ អមនឹងបរិយាកាសក្រោមពន្លឺព្រះអាទិត្យលេច ក្បែរជើងភ្នំយ៉ាងស្ងប់ស្ងាត់ និងរ៉ូមែនទិកបំផុត ទើបញ៉ាំងឲ្យពេលវេលាមួយដ៏ពិសេសរបស់គូស្នេហ៍មួយគូនេះ មើលទៅពិតជាមានក្ដីសុខផ្លូវចិត្តជាខ្លាំង អ្នកណាៗឃើញហើយក៏ប្រាថ្នាចង់បានបែបនេះដែរ។

យ៉ាងណាមិញ តាមរយៈរូបភាពបង្ហាញពីជីវិតគូដ៏សែនផ្អែមល្ហែមទាំងនេះ ពេលដែលមហាជននិយមលេងអុីនធើណែត ក៏ដូចជាអ្នកគាំទ្របានឃើញហើយ ពួកគេនាំគ្នាពេញចិត្ត ថែមទាំងចែករំលែករូបភាពទាំងនោះជាមួយពាក្យពេចន៍ល្អៗ ហូរហែផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

រូបភាព៖ FAST films & photography

Noly 
Noly 
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly និងគូដណ្ដឹង
Noly
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T